តោះមកស្គាល់ពី ល្អាង មួយចំនួន នៅ​ ភ្នំកំពង់ត្រាច

2357

កំពត៖ បើតាមតំណាលរឿងក្នុងរជ្ជកាលព្រះនាង លីវ យី និងព្រះអង្គ ហ៊ុន ទៀន ភ្នំកំពង់ត្រាច មានឈ្មោះថា ភ្នំសំពៅនេប៉ាល់ ជាទីប្រជុំមហាសមុទ្រ ទន្លេបួន និងបារមីមហាព្រហ្មប្រាំពីរត្រួត។

ភ្នំនេះមានល្អាងសំខាន់ៗចំនួន៨ ដែលក្នុងល្អាងនីមួយៗមានសម្រស់ធម្មជាតិពិសេសរបស់ខ្លួន៖

ទី១- ល្អាងព្រះអាទិត្យ ស្ថិតក្នុងភូមិគ្រឹះឥន្ទ្រីសុរិយា។ នៅខាងក្រោមល្អាងនេះ មានស្រះស្រង់ឈ្មោះថាស្រះព្រះអាទិត្យ និងនៅក្នុងល្អាងមានសំពៅព្រះអាទិត្យ និងមានបន្ទប់ព្រះម៉ែសុរិយា។

ទី២- ល្អាងព្រះចន្ទ នៅពេលយប់ថ្ងៃពេញបូរមី យើងអាចមើលព្រះចន្ទដ៏ស្រស់ស្អាតនៅទីនេះ។ ធ្លាប់មានកូនក្រមុំ និងកំលោះជាច្រើនគូ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ មកថតនៅល្អាងនេះ។ ល្អាងព្រះចន្ទ ក៏ស្ថិតក្នុងភូមិគ្រឹះឥន្ទ្រីសុរិយាដែរ ហើយក្នុងល្អាងនេះ មានបល្ល័ង្កព្រះពុទ្ធ បន្ទប់ចំប៉ា ឬវិហារចាម រូបចំប៉ា (ស្តេចចាម) សំពៅព្រះចន្ទ និងមាត់រូងស្លឹកពោធិ៍។

ទី៣- ល្អាងខ្យល់មានទឹកដក់១៥ម៉ែត្របួនជ្រុង និងមានខ្យល់ចេញចូល ដែលទីនេះគេថតកុន។

ទី៤- ល្អាងថ្មកែវមានថ្មកែវភ្លឺៗ ឬថ្មក្រានីត។

ព្រែកកំពង់ត្រាច បានតភ្ជាប់ភ្នំកំពង់ត្រាច ជាមួយសមុទ្រនៅត្រង់ចំណុចដៃព្រែកអង្កោល។ ព្រែកកំពង់ត្រាច មានចម្ងាយប្រមាណ១២គីឡូម៉ែត្រ (តាមការសម្ភាសន៍អ្នកធ្លាប់បើកទូក)។ ឈ្មោះថាព្រែកកំពង់ត្រាច ព្រោះមានដើមត្រាចដុះរាប់រយឆ្នាំកន្លងមក នៅមាត់កំពង់ទូក។ ព្រែកកំពង់ត្រាច ធ្លាប់មានអ្នកធ្វើជំនួយធ្វើដំណើរតាមសមុទ្រមកពីស្រុកចិន និងវៀតណាមចូលមកដល់ភ្នំកំពង់ត្រាច រហូតដល់ឆ្នាំ១៩៨២ ទើបចប់ ព្រោះមានសង់ទំនប់ស្ទាក់ទឹកប្រៃឈ្មោះទំនប់កំពង់ក្រញូងដែលធ្វើឱ្យទូកលេងធ្វើចរាចរណ៍ទៅមកបាន៕

ប្រភព៖ Heritages Diary- បេតិកភណ្ឌប្រចាំថ្ងៃ