សហគមន៍ការពារធម្មជាតិពាមក្រសោប ជាបេះដូងនៃខេត្តកោះកុង

924

កោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះពីក្រុងខេមរភូមិន្ទ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង។ តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារតំបន់នេះមានសក្ដានុពលទេសចរណ៍សំខាន់ដូចជា៖

  1. មានប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះគ្រប់ប្រភេទ ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប
  2. មានកន្លែងចិញ្ចឹមត្រី និងខ្យង ច្រើនប្រភេទ នៅក្នុងព្រៃកោងកាង
  3. មានអណ្ដូងបូរាណ ដែលមានទឹកសាប អាចឱ្យប្រជាជនប្រើប្រាស់បានគ្រប់រដូវ
  4. មានស្ពានបេតុងប្រវែង ៦៦៦ ម៉ែត្រ សម្រាប់ដើរទស្សនាកម្សាន្ត ក្នុងព្រៃកោងកាង
  5. មានស្ពានយោល ប្រវែង ៥០,២ម៉ែត្រសម្រាប់ភ្ញៀវដើរឆ្លងកាត់ ទស្សនាទេសភាពដងព្រែក
  6. មានប៉ម ដែលមានកម្ពស់រហូតដល់ ១៧ម៉ែត្រឱ្យភ្ញៀវឡើង ហើយអាចទស្សនាទេសភាពដ៏ខៀវស្រងាត់ នៃព្រៃកោងកាង ព្រែក និងសមុទ្រផងដែរ
  7. មានសត្វផ្សោតសមុទ្រ ដែលអាចទស្សនា និងផ្តិតយករូបភាពបាន៕

ដោយ៖ លាភ