កម្ពុជា នឹងពង្រីកលទ្ធភាពផ្គត់ផ្គង់អគ្គិសនី បន្ថែមទៀតនៅក្នុងឆ្នាំ ២០១៩

ភ្នំពេញ៖ រាជ​រដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើន​លទ្ធភាព​ នៃការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ឲ្យដល់​ជាង ២៨៧០​មេហ្គាវ៉ាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់ ​របស់​ប្រជាពលរដ្ឋ និង​កំណើន​ការ​ពង្រីក​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា។ នេះបើតាម​ការចុះផ្សាយ នៅក្នុង​វេបសាយ​ក្រសួងព័ត៌មាន កាលពីថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩។ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វ៉ិចទ័រ ហ្ស៊ូណា ​ បាន​ឲ្យដឹង​ថា ការ​ពង្រីក​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​នេះ ដោយសារតែ​កំណើន​នៃការ​ប្រើប្រាស់​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​កើនឡើង​យ៉ាងច្រើន​ហួស​ប្រមាណ​លើសពីការ​រំពឹង​ទុក ជាពិសេស​ការ​ពង្រីក​គម្រោង​វិនិយោគ​នានា​ទាំង​សំណង់ និង​រោងចក្រ​សហគ្រាស ​ដែល​ត្រូវការ​ថាមពល​អគ្គិសនី​ជាច្រើន។ លោក​បន្ត​ថា ប្រភព​ថាមពល​ដែល​ទទួល​បាន ​គឺ​មកពី​រោងចក្រ​ផលិត​ធ្យូងថ្ម​នៅខេត្ត​ព្រះសីហនុ ការបើក​ឱ្យ​ដំណើរការ​ពេញលេញ​ នៃ​​វារី​អគ្គិសនី​សេសាន​ក្រោម២ និង​គម្រោង​ដាក់​ឱ្យ​ប្រើប្រាស់ ​ថាមពល​អគ្គិសនី​ ដើរដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅចុងឆ្នាំ​២០១៩​ខាងមុខ​នេះ។ បន្ថែមពីនេះ​ទៀត គឺការ​នាំចូល​ប្រភព​ថាមពល​អគ្គិសនី​ ពី​ប្រទេស​ជិតខាង​ដូចជា ប្រទេស​វៀតណាម...

អាជ្ញាប័ណ្ណធ្វើអាជីវកម្មកាស៊ីណូ នៅកម្ពុជា សរុបទាំងអស់មានចំនួន ១៥០

ភ្នំពេញៈ ​​គិតត្រឹមចុងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញា​ប័ណ្ណ​ធ្វើអាជីវកម្ម​កាស៊ីណូ សរុបចំនួន ១៥០ ដែលភាគច្រើននៃអាជ្ញា​ប័ណ្ណនោះ សម្រាប់ធ្វើ​ប្រតិបត្តិ​ការ​​​នៅ​ខេត្ត​ព្រះ​សីហនុ។ ​អគ្គនាយក​ដ្ឋាន​ឧស្សាហ​កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​និយតករ​អាជីវ​កម្ម​​​កាស៊ីណូ បានរាយការណ៍ថា បើធៀបទៅនឹងឆ្នាំ២០១៧ ចំនួន​​​អាជ្ញា​ប័ណ្ណ​ធ្វើអាជីវ​កម្ម​កាស៊ីណូ មានការកើនឡើងចំនួន ៥៣ភាគរយ​ នៅក្នុងឆ្នាំ២០១៨ ក្នុងនោះខេត្តព្រះសីហនុ មានចំនួន ៨៨ អាជ្ញា​ប័ណ្ណ។ លោក រស់ ភីរុណ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហ​កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាម​ផែន​ការ យើង​បាន​កំណត់​ទិស​ដៅ​​ប្រមូល​​ប្រាក់​ចំណូល...

MV «ប្រុសមារយាទក្បត់» របស់ ទូច ស្រីលក្ខណ៍ ចាក់ដោតបេះដូង អ្នកមានសង្សារបែកចិត្ត

ភ្នំពេញ៖ តារាចម្រៀងស្រីមុខសិចស៊ី អ្នកនាង ទូច ស្រីលក្ខណ៍ បានបញ្ចេញ MV ចម្រៀងថ្មីមួយបទ ដើម្បីស្វាគមន៍អ្នកគាំទ្រក្នុងឆ្នាំ២០១៩ ក្រោមចំណងជើងថា «ប្រុសមារយាទក្បត់» ខណៈបទចម្រៀងនេះ ត្រូវបានទស្សនិកជន មិនតិចនាក់នោះទេ ចាប់អារម្មណ៍ ព្រោះទាំងអត្ថន័យ និងសាច់រឿងសម្តែង បានបង្ហាញយ៉ាងច្បាស់ ពីស្នេហាក្នុងសង្គមបច្ចុប្បន្ន។ អ្វីដែលពិសេសនៅក្នុង បទ...

បញ្ជូនថៅកែ និងអ្នកជំនាញវះកាត់ ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ទៅតុលាការ ក្នុងរឿងជំរិតទារប្រាក់ពីអតិថិជន

ភ្នំពេញ៖ ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ និងអ្នកជំនាញវះ​កាត់ ឈ្មោះ ពៅ ស៊ីណាត ត្រូវបានកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ។ មន្រ្តីតុលាការបានប្រាប់ថា «នៅពេលនេះ ព្រះរាជអាជ្ញារង លោក សឿន មុន្នីរ័ត្ន កំពុងសាកសួរដើម្បីរកហេតុផលថា តើត្រូវដាក់បន្ទុក...

ឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបជិត ២.៦លាននាក់ បានចូលទស្សនា ប្រសាទអង្គរ

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៩០,៨១៥នាក់ (កើនឡើង ៥.៤៥%) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ។ របាយការណ៍នេះបានបន្តថា ភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទាំងនោះ គឺមកពីប្រទេសចំនួន ១៩៤ប្រទេស ក្នុងចំណោមនោះ ភ្ញៀវទេសចរជនជាតិចិន មានច្រើនជាងគេ ដែលមានចំនួន...

រាជធានីរបស់ខ្មែរ នាសម័យចេនឡា ក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ

រាជធានីបុរាណខ្មែរនាសម័យចេនឡា ក្នុងអំឡុងសតវត្សទី៥ ដែលមានឈ្មោះថា ប្រាសាទវត្តភូ បាន​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ ដ៏ទាក់ទាញមួយរបស់ឡាវនាពេលបច្ចុប្បន្ន។ ប្រាសាទវត្តភូ ស្ថិតនៅក្នុងតំបន់ប៉ាក់សេ ក្នុងខេត្តចម្ប៉ាស័ក​ ដែលមានចម្ងាយប្រមាណ ៤៣​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្ត​ចម្ប៉ា​ស័ក​ ហើយពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណជិត ៧០០គីឡូម៉ែត្រ។
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!