ចង់ទស្សនា ដំណើរវិវឌ្ឍ របស់ មេអំបៅ ទីតាំងមួយនេះ អាចជួយបាន

សៀមរាប៖ មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ជាសួនមេអំបៅដែលមានទំហំធំជាងគេទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកទាំងអស់គ្នា អាចដើរកម្សាន្តលេងជាមួយសត្វ មេអំបៅរាប់រយក្បាល នៅក្នុងសួនផ្កាដ៏ស្រស់ស្អាតមួយនេះ។ មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីក្រុងសៀមរាប នឹងមានទស្សនីយភាពបង្ហាញពីដំណើរវិវឌ្ឍដ៏អស្ចារ្យរបស់មេអំបៅ ដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា។ អ្នកទស្សនា ក៏អាចទទួលបាននូវចំណេះដឹងអំពីផលប្រយោជន៍នៃការអភិរក្ស សត្វមេអំបៅ និងចំពោះសហគមន៍ផងដែរ។ លោកអ្នកអាចទៅទស្សនានៅពេលព្រឹក ព្រោះមេអំបៅចេញច្រើន ជាងពេលថ្ងៃត្រង់ និងពេលល្ងាច។ សត្វមេអំបៅ មានលក្ខណៈសម្បត្តិ ដូចជា ជើងរបស់វា...

មិនធ្លាប់ដឹងសោះថា លើភ្នំ “បាភ្នំ” មានរូបសំណាក នេនទុំ ដឹកចានឆ្នាំងទៅលក់ឱ្យ នាងទាវ

ព្រៃវែង៖ ស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បាភ្នំគឺភ្នំដ៏ធំមួយដែលមានកូនភ្នំចំនួន ៥ គឺសំពៅ ចេតិយ បញ្ចា អ្នកតាទូលក្នៀស និងល្អាង តជាប់គ្នាជាជួរ។ នៅលើបាភ្នំមានលោកយាយពណ៌សាឡី ប្រាសាទដំរីក្បាលបី ប្រាសាទព្រះពលា ប្រាសាទសាលាបុណ្យ ប្រាសាទជណ្ដើរបែកជាបី ប្រាសាទបានជ័យ ប្រាសាទពពាលខែ ប្រាសាទព្រះសេអាមេត្រី ប្រាសាទព្រះពិស្ណុការ ប្រាសាទស្គរជ័យ ប្រាសាទបិតាព្រះធម៌ ប្រាសាទភ្នំខ្សាច់...

អ្នកទេសចរ ប្រទះឃើញហ្វូងសត្វជាច្រើនប្រភេទនៅ តំបន់វាលធំ នៃ ឧទ្យានជាតិវីរៈជ័យ

រតនគិរី៖ វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្ត ខេត្តរតនគិរី បាននិងកំពុងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។ អ្នកទេសចរជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះ បានសម្ដែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាលធំ។ លើសពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្ត។ យោងតាមការឱ្យដឹងពីលោក ផុន ខេមរិន្ទ...

ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និង អាងជើងគ្រុស នៅខេត្តបន្ទាយមានជ័យ គឺជាតំបន់ទេសចរណ៍​ ដ៏ស្រស់ស្អាត

បន្ទាយមានជ័យ៖ កម្ពុជា បានទទួលភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងជាលំដាប់គ្រប់តំបន់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង បើក្រឡេកមើលទៅខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ បានអភិវឌ្ឍតំបន់ទេសចរណ៍ទាក់ទាញបានជាច្រើន ជាពិសេស ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និង អាងជើងគ្រុស គឺជាតំបន់ដែលមានសក្តានុពលជាងគេក្នុងខេត្តបន្ទាយមានជ័យ។ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តំបន់ទាំង ៣ បានអភិវឌ្ឍច្រើន ជាពិសេស​ ប្រាសាទបន្ទាយឆ្មារ ដែលនៅតែរក្សារចនាបថបានយ៉ាងល្អ ព្រមជាមួយនឹងទេសភាពព្រៃភ្នំយ៉ាងស្រស់ស្រាយនៅអាងជើងគ្រុសគួបផ្សំផងនោះ បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង។ រីឯ...

តើឈ្មោះ ភ្នំ១០០៥ ឬ ភ្នំ១៥០០ ដែលនៅចំណុច ផ្លូវអន្ទង់អាំង មួយណាជាឈ្មោះផ្លូវការ?

បន្ទាប់ពីមានការភ័ន្តច្រឡំរវាងឈ្មោះភ្នំ ១០០៥ ឬ ភ្នំ ១៥០០ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានធ្វើការបកស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ពីភ្នំដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៥៥។ យោងតាមប្រភពខាងលើ បានឱ្យដឹងថា សម្រាប់ឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្ត្រតរបស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។ ចំណែកឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កម្ពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំណុចផ្លូវអន្ទង់អាំងមានកម្ពស់ប្រមាណតែ៩០០ម៉ែត្រ។ ភ្នំ១៥០០ បង្ហាញសម្រស់នៅលើផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានសម្រស់ស្រស់ស្អាត...

ពីខាតបង់ ប្រែក្លាយទៅជាតំបន់ដ៏មានសក្ដានុពល នៅ​ ស្រុកបន្ទាយស្រី នៃ ខេត្តសៀមរាប

សៀមរាប៖ យោងតាមអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ក្នុងរយៈពេល១០ខែចុងក្រោយ សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី បានប្រែក្លាយពីសហគមន៍ដែលធ្លាប់តែខាតបង់ ឬមិនទទួលបានប្រាក់ចំណេញ ទៅជាសហគ្រាសសង្គមមួយប្រកបដោយសក្តានុពលធំធេង សម្រាប់អភិវឌ្ឍសហគមន៍ ផ្តល់ការងារថ្មី បង្កើតមុខរបរបន្ថែម និងអនុញ្ញាតឱ្យសហគមន៍អាចមានមូលនិធិផ្ទាល់ខ្លួន ដើម្បីការងារអភិរក្ស និងថែរក្សាផលប្រយោជន៍រួមរបស់សហគមន៍។ រីឯ ប្រាក់ចំណូលកើនឡើង ក៏មានការកើនឡើងជិត ៤០០% ផងដែរ។ សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី មានសមាជិកជិត ២០០នាក់នេះ។ ទីនេះ...

តំបន់កម្សាន្ដ ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល

បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំ ដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិកតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថា បឹងទន្លេផែនហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតឱ្យទឹកមានសភាពថ្លាឈ្វេង និងត្រជាក់ដូចទឹកអម្រិត។ ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើន...

កម្ពុជា មាន​សក្តានុពល​ខ្ពស់​​ នាំចេញ​ត្រី​ ទៅកាន់​ ទីផ្សារប្រទេសចិន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ប្រទេសកម្ពុជា មានសក្តានុពលខ្ពស់ផ្នែកវិស័យកសិកម្ម ដែលមានទំហំផលិតកម្មរហូតដល់ ២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងមានចំនួនប្រជាជនបម្រើក្នុងវិស័យនេះប្រមាណ ៤០ភាគរយ។ កត្តានេះអាចធានាការផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់ប្រជាជន នៅក្នុងវិបត្តិកូវីដ១៩ និងអាចនាំចេញទៅក្រៅប្រទេសមួយចំនួនទៀតផង។ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កម្ពុជា កំពុងចាប់យកឱកាសជំរុញវិស័យកសិកម្មឱ្យអស់សក្តានុពល ដែលផ្តោតលើផ្នែក...

សម្តេចតេជោ ហ៊ុន សែន ប្រកាស​ទម្លាក់​ថវិកាប្រមាណ ៥លានដុល្លារ​អាមេរិក​បន្ថែម ដើម្បី​ពង្រីក​ការចិញ្ចឹម​ត្រី​នៅក្នុង​ប្រទេសកម្ពុជា

ព្រៃវែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រីកការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសទម្លាក់ថវិកានេះ បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំ​ណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។ បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នមានកសិករចិញ្ចឹមត្រី ប្រមាណ ៤ម៉ឺន ៦ពាន់គ្រួសារ ហើយសម្តេច ចង់ពង្រីកឱ្យបានដល់...

ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នឹង​ត្រូវចាប់ផ្តើម​សាងសង់​នៅ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង ដោយ​ចំណាយ​ថវិកា ៣៥លានដុល្លារ

ព្រះសីហនុ៖ ក្រុមហ៊ុន Royal Group Koh Rong Development Company របស់អ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Sinohydro Corporation Limited...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!