អ្នកនាំចេញអង្ករកម្ពុជាកំពុងស្វះស្វែងរកដំណោះស្រាយ ខណៈពាណិជ្ជករអាមេរិក ស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករនាំចូល

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបើកកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ ទាក់ទងនឹងការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice Federation) ទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) លើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិក ដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ។ ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិករួមមាន ប្រទេសថៃ វៀតណាម...

សម្តេចតេជោ ហ៊ុន សែន មិន​ឯកភាព ​ចំពោះ​សំណើ​ នាំចូលជ្រូក ១លានក្បាល ​ពីប្រទេសថៃ

ព្រៃវែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនឯកភាពចំពោះសំណើសុំនាំចូលជ្រូកចំនួន ១លានក្បាលក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញបន្តទៅកាន់ប្រទេសវៀតណាម។ ការមិនឯកភាពនេះ ត្រូវបានលើកឡើងជាសាធារណៈក្នុងឱកាសដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកក្កដា បានទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានក្រុមហ៊ុនមួយ បានដាក់សំណើមកកាន់សម្តេចតេជោ ដើម្បីនាំចូលជ្រូករស់ចំនួន ១លានក្បាលក្នុងមួយឆ្នាំ...

ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ពី​ការផ្តល់​ឥណទាន ដែល​មាន​ការប្រាក់ទាប

ស្វាយរៀង៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មជូនដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់។ លោក កៅ...

ភ្ញៀវទេសចរ ទៅ​ទស្សនា​ខេត្តរតនគិរី ធ្លាក់ចុះ ២៧ភាគរយ ​នៅ​ដើម​ឆ្នាំ ២០២០

ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ៨ម៉ឺន ៥ពាន់នាក់ បាន ទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី ដែលចំនួននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព...

ក្រុមហ៊ុន​វិនិយោគ​ចំនួន ២៧ កំពុង​វិនិយោគ លើដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១០ម៉ឺន​ហិកតា នៅខេត្តរតនគិរី

រតនគិរី៖ បច្ចុប្បន្នខេត្តរតនគិរី មានក្រុមហ៊ុនចំនួន ២៧ ដែលទទូលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគនៅលើទំហំផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ១២៤.៦៦៩ហិកតា ក្នុងនោះ អនុវត្តការដាំដុះ បានចំនួន ៥៥.០៤ហិកតា។ នេះបើយោងតាមការឱ្យដឹងពីលោក ថង សាវុន អភិ​បាលខេត្តរនគិរី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ក្នុងចំណោមដីសម្បទាននោះ...

គម្រោង​សាងសង់ ​ផ្លូវក្រវាត់​ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) សម្រេច​ជិត ៤០%

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថា តើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។ សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី...

កម្ពុជា និង កូរ៉េ ចាប់ផ្តើម ​ការចរចា​ជា​ផ្លូវការ​ លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ទ្វេភាគី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាប់ផ្តើមចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ។ មុននឹងឈានមកដល់ការប្រកាសជាផ្លូវការនេះ ក្រុមការងារនៃប្រទេសទាំងពីរ បានជួបប្រជុំជាច្រើនលើកច្រើនសារមកហើយ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល...

កម្ពុជា កំពុង​ពិនិត្យ​លទ្ធភាព​ នៃ​ការបង្កើត​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ សេរីទ្វេភាគី​ ជាមួយ​ឥណ្ឌា

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ជាមួយ លោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជា ប្រវត្តិសាស្រ្ដ ទស្សនវិជ្ជា និងវប្បធម៌ជាដើម។...

អន្តរក្រសួង កំពុង​រៀបចំ ​ផែនការ​មេ​​ វិស័យទេសចរណ៍​ ខេត្តសៀមរាប​ សម្រាប់​ឆ្នាំ២០២០-២០៣៥

សៀមរាប៖ អន្តរក្រសួង បានពិភាក្សាគ្នាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ ដើម្បីឆ្លងសេចក្តីព្រាងបឋមផែនការមេ និងផ្លាស់ប្តូរយោបល់ឱ្យល្អិតល្អន់ មានលក្ខណៈស៊ីជម្រៅ និងស៊ីចង្វាក់គ្នាលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ ផ្តល់ផលប្រយោជន៍ពីវិស័យនេះឱ្យបានដល់គ្រប់ផ្នែកទាំងអស់នៃសង្គមប្រកបដោយសមធម៌។ កិច្ចប្រជុំអន្តរក្រសួងនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ដោយមានវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងការចូលរួមពីបណ្តាថ្នាក់ដឹកនាំ មន្ត្រីជំនាញនៅតាមបណ្តាស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានាផងដែរ។ សូមបញ្ជាក់ថា...

វិនិយោគិន​ចិន ១,៩២៤នាក់ បាន​វិលត្រឡប់​មកកាន់​ ​ខេត្តព្រះសីហនុ ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ

ព្រះសីហនុ៖ អ្នកដំណើរមកដល់តាមជើងយន្តហោះពីប្រទេសចិន មកកាន់ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២៤ជើង មានអ្នកដំណើរសរុបចំនួន ១,៩២៤នាក់ ក្នុងនោះស្រី ៣៨១នាក់ ដែលអ្នកដំណើរទាំងនោះ គឺជាអ្នកវិនិយោគនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមការឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែកក្កដា...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!