គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី ២២​មីនា ខាងមុខនេះ​

​ភ្នំពេញ​៖ បើ​គ្មាន​ការប្រែប្រួល​ទេ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​។​ គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ...

តើ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ក្នុង​ខេត្តកោះកុង នៃ​ប្រទេស​កម្ពុជា ធ្វើឡើង​សម្រាប់​បំរើភ្ញៀវ​ទេសចរ​ចិន ឬ​យោធា​ចិន​?

​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group មើលទៅ​ល្អ​ពេក ដែល​មិនគួរ​ឲ្យ​ជឿថា​ជាការ​ពិត​​គេ​បានដាក់​ការសង្ស័យថា អាកាសយានដ្ឋាន ដែលមាន​ផ្លូវ​រត់​យ៉ាង​វែង និង​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ទីនោះ នឹង​អាច​ឲ្យ​ប្រទេស​ចិន ធ្វើជា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​ ​វា​គឺជា​រឿង​ធម្មតា ដែល​ប្រទេស​ចិន​អាច​បង្ហាញ​ពី​ចំណាប់អារម្មណ៍ នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក្នុង​គោលបំណង​ទាក់ទាញ ​​អ្នកទេសចរ​ចិន​លំដាប់​សេដ្ឋី មកកាន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា ដែល​នៅ​ទីនោះ​មាន​កាស៊ីណូ​,...

លោក មូ​ន ជេ​អ៉ី​ន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ៣​ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ​៖ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៉ី​ន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​៣​ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

“​ខ្ញុំ​ជា​អ្នកលេង ហ្វេសប៊ុក ម្នាក់ រឿង​អី​ដែល​ខ្ញុំ​ទៅ​បិទ ហ្វេសប៊ុក” សម្ដេច ហ៊ុន សែន បានបញ្ជាក់​

​ភ្នំពេញ​៖ គ្មាន​ការបិទ ហ្វេ​ស​ប៊ុ​ក (Facebook) នៅ​ប្រទេស​កម្ពុជា​នោះទេ ព្រោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ហើយ​ថា សម្ដេច​ក៏​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែរ មានរឿង​អី​ដែល​សម្ដេច​ត្រូវ​បិទ​នោះ​។ ការអះអាង​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​សម្តេច អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​។​

រឿងនិទាន អំពី​វីរបុរស​ជនជាតិ​ជប៉ុន ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា ក្នុងសម័យ “​អ៊ុនតាក់​” ត្រូវបាន​បោះ​ពុ​ម្ភ ចែក​ដល់​សិស្សានុសិស្ស​

​ខេត្តកំពង់ធំ​៖ សៀវភៅ​រឿងនិទាន អំពី​ជីវប្រវត្តិ ក៏ដូចជា​បុគ្គលិកលក្ខណៈ ឥទ្ធិពល និង​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់លោក “​ណា​កាតា អាត់​ស៊ូ​អ៊ី​តូ​” ជនជាតិ​ជប៉ុន ដែល​បាន​ពលី​ជីវិត​របស់ខ្លួន នៅ​ប្រទេស​កម្ពុជា ក្នុង​បុព្វហេតុ “​សន្តិភាព និង​ប្រជាធិបតេយ្យ​” នៅ​កម្ពុជា នា​សម័យ​អ៊ុនតាក់ ត្រូវបាន​បោះ​ពុ​ម្ភ និង​ចែក​ដល់​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ...

ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ចំណាយ​ថវិកា​ជិត​ ​៩​លាន​ដុល្លារ

​ភ្នំពេញ​៖ ជំរឿន​ប្រជា​ជាន​ឆ្នាំ​២០១៩ បាននិងកំពុង​ដំណើរកា​រ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកា​ជិត ៩​លាន​ដុល្លារ​។ នេះ​បើ​យោងទៅតាម អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា ប្រាប់​ទៅ​សារព័ត៌មាន Fresh News នៅ​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

សម្ដេច​តេ​ជោ បាន​ផ្ដាំ​ទៅ​មន្ត្រី​ថា តែ​១៥​នាទី​ប៉ុណ្ណោះ អាច​ដកតំណែង​បាន​ហើយ សូម​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ចំពោះ​ការងារ​របស់ខ្លួន​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើការ​ផ្ដាំផ្ញើ​ទៅកាន់​មន្ត្រី​ទាំងអស់ ឲ្យ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ចំពោះ​ការងារ​របស់ខ្លួន ព្រោះ​សម្ដេច​លែងមាន​ការសួរនាំ​ទៀតហើយ គឺ​ត្រឹមតែ ១៥​នាទី​ប៉ុណ្ណោះ អាច​ត្រូវ​ដកតំណែង​បាន​ហើយ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ផ្ដាំផ្ញើ​នេះ ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់...

សម្ដេច ស ខេង ប្រាប់​ឲ្យ “​អ្នក​លូកដៃ​” ក្នុង​រឿង​ទំនាស់​ដីធ្លី ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​

​ព្រះសីហនុ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ប្រាប់ដ​ល់អ​ស់លោក​ទាំងឡាយណា ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​កិច្ច​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចាត់ការ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។​ សម្ដេច ស ខេង

“​ឲ្យ​តែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន ដែលជា​ម្ចាស់ឆ្នោត​” ផ្កាយ​ក៏ដោយ លោក​ខែ ក៏ដោយ សូម​ប្រយ័ត្ន​ខ្លួន​

ភ្នំពេញ​៖ អភិក្រម​ទី​៥ «​វះកាត់​» ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ណា ដែល​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន ដែលជា​ម្ចាស់ឆ្នោត ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចាប់ផ្តើម​អនុវត្ត និង​យ៉ាង​ម៉ឺងម៉ាត់​ហើយ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» មានតម្លៃ​ជិត ៥០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ “​វះកាត់​” ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប ចេញពី​តំណែង​

ភ្នំពេញ​៖ អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប គឺ លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ត្រូវបាន​ដកតំណែង ហើយ​ហើយ​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ ចាត់ការ​បន្ត​។ នេះ​បើ​យោងតាម​សារ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន នៅថ្ងៃនេះ​។​
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!