“​យក​ភ្នំ​ដោះ​ក្រមុំ​មកវិញ​” នេះ​ជា​បញ្ជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន Fresh News នៅថ្ងៃនេះ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បញ្ជា​យ៉ាង​ដាច់​ណាត់ ឲ្យ​លោក ស្វាយ សំ​អៀង អភិបាលខេត្ត​មណ្ឌលគិរី យក​ភ្នំ​ដោះ​ក្រមុំ​មក​គ្រប់គ្រង​វិញ ដោយ​មិនត្រូវ​ឲ្យ​មាន​នរណា​បំពាន ឬ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​នោះឡើយ​។​

ផលិតកម្ម​សាន់​ដេ មិនចេះ​ខ្មាស់​គេ​! កាឡៃ​បទ​ភ្លេង និង​ទំនុកច្រៀង​របស់ កវី គ​ង្គ ប៊ុន​ឈឿន​

ភ្នំពេញ​៖ បន្ទាប់ពី​ផលិតកម្ម​សាន់​ដេ បាន​ផលិត​បទ​ចម្រៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា​» ដោយបាន​កាឡៃ​បទ​ភ្លេង​ពីបទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម ឬ​នឹក​ភូមិ​ភ្នំ​ធំ​» ដែលជា​មរតក​ដើមពី​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន បានធ្វើឲ្យ​មហាជនរិះគន់​យ៉ាងខ្លាំង និង​ត្រូវ​ក្រុមគ្រួសារ​របស់លោកកវី គ​ង្គ ប៊ុន​ឈឿន គ្រោង​ប្តឹង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ផងដែរ ចំពោះទង្វើមិនចេះខ្មាស់អៀននេះ​។​

រក​ពុំ​ឃើញ​ភស្តុតាង បញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ រ៉ុ​ក នោះទេ​

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាបបាន​ជិត​៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ដ រ៉ុ​ក នោះទេ​។ ការអះអាង​នេះ ត្រូវបាន​បង្ហោះ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ក្រឡា​ហោម​។​

ជប៉ុននៅតែបន្ត​ផ្ដល់ជំនួយ​ជិត ១ លាន​ដុល្លារ សម្រាប់​សុខភាព​កុមារ ​និង​ការ​សម្អាត​មីន

រាជរដ្ឋាភិបាល​ជប៉ុនបានផ្តល់​ជំនួយ​ប្រមាណ ៩២៥ ៦៣០ ដុល្លារ​ តាមរយៈ​អង្គការក្រៅ​រដ្ឋាភិបាល​ជប៉ុន​ចំនួន ២ ដើម្បី​ប្រើប្រាស់​ដោយ​ផ្ដោត​លើ​សុខភាព​កុមារ និង​ការ​បោស​សម្អាត​មីន​ក្នុង​ខេត្ដ​កំពង់ធំ និង​ក្រចេះ​ក្រោម​គម្រោង​ជំនួយ​ឥត​សំណង។ ពិធី​ផ្តល់ជំនួយ​នេះ បានធ្វើឡើង​ដោយមាន​ការ​ចុះ​ហត្ថលេខា​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិលមិញ ក្នុង​នោះ​ភាគី​ជប៉ុន​តំណាង​ដោយ​លោក ហូរីណូ​អ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ និង​ភាគី​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាលជ​ប៉ុន​តំណាង​ដោយ​លោកស្រី យូមីកូ មីណាមី នាយិកា...

ចិន ​ចាត់ទុក​​ កម្ពុជា ជា​បងប្អូន​ដែលមាន​មិត្ត​ភាពជា​ដែកថែប​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហាន វេ​ហ្គូ (HAN WEIGUO) មេបញ្ជាកា​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​លើកឡើងថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ជា​បងប្អូន​ដែលមាន​មិត្ត​ភាពជា​ដែកថែប នៅក្នុង​ជំនួប​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃទី​០១...

កម្ពុជា​បាន​នាំចេញ​បន្លែស្រស់ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង​៣៣​តោន​

ភ្នំពេញ៖ នៅក្នុង​វេទិកាសាធារណៈ ស្តីពី​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំឡើង​នៅ​ទីស្តីការក្រសួង​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ថ្មីៗ​នេះ​កម្ពុជា​បាន​នាំចេញ​បន្លែស្រស់ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង​៣៣​តោន ដែល​នេះ​ជា​មោទនភាព នៃ​ការសម្រេចបាន​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​របស់​ក្រសួង ក្នុងការ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ជំរុញ​ការនាំចេញ​លើកកម្ពស់​សក្តានុពល ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

ក្រុម U22 កម្ពុជា ប៉ះ​ជាមួយ​ក្រុម U22 វៀតណាម ដណ្ដើមយក​លេខ​៣

​ភ្នំពេញ​៖ នៅ​ម៉ោង​៣៖៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​ក្រុម U22 វៀតណាម បន្ទាប់ពី​បរាជ័យ​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ថៃ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៣ នៅក្នុង​ពានរង្វាន់ AFF U22 Championship 2019 ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​

នាវាចរ​គយ ធ្វើការ​បង្ក្រាប “​ការរត់ពន្ធ​បារី​” នៅ​ខេត្ត​កែប បន្ទាប់ពី​ទទួលបាន​នាវា​ល្បាត ពី​រដ្ឋាភិបាល​ជប៉ុន​

ការិយាល័យ​នាវាចរ​គយ នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស បានធ្វើការ​បង្ក្រាប និង​ចាប់​ឃាត់​បាន​ទូក​ដឹក​បារី​គេចពន្ធ​មួយគ្រឿង ដែល​ផ្ទុក​បារី​ចំនួន​១,១២៩​កា​តុង កាលពីពេល​ថ្មីៗ​នេះ នៅ​ចំណុច​ចន្លោះ​កោះ​ពោធិ៍ និង​កោះ​អាច​ន៍​សេះ ស្ថិតក្នុង​ខេត្ត​កែប​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

អង្ករ​កម្ពុ​ជាជាង​២​ម៉ឺន​តោន ត្រូវបាន​នាំចេញ​ទៅ​អឺរ៉ុប ក្នុងខែមករា បើទោះបី​ជាមាន​រនាំង​ពន្ធ​

ភ្នំពេញ​៖ យោងតាម​របាយការណ៍ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដែល​បានផ្ដល់​ឲ្យ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បានបង្ហាញ​ពី​តួលេខ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប មាន​ចំនួន​ជាង ២​ម៉ឺន​តោន សម្រាប់​ខែមករា ឆ្នាំ​២០១៩​នេះ បើទោះបី​ជាមាន​រនាំង​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​។​ ​របាយការណ៍​នេះ​បាន​បញ្ជាក់ថា...

ស្ថាបនិក “​មី​ល្ពៅ​” លោក វ៉ាន់ គិ​ម​វ៉ាង​៖ “​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​….”

​ភ្នំពេញ​៖ “​មី​ល្ពៅ​” ដែល​ស្រាវជ្រាវ​និង​ផលិតឡើង​ដោយ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណីអាហារ ​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង ដែលបាន​ល្បី​រន្ទឺ​ពេញ​បណ្ដាញ​សង្គម និង​ក្នុង​ប្រទេស​កម្ពុជា រហូតដល់​មាន​អ្នកវិនិយោគ​ មានបំណង​បោះទុន​វិនិយោគ​ដើម្បីផលិត “​មី​ល្ពៅ​” ក៏ប៉ុន្តែ​បំណងប្រាថ្នានេះ ត្រូវបាន​អ្នក​ស្ថាបនិក លោក វ៉ាន់ គិ​ម​វ៉ាង បដិសេធ​មិន​ទទួល យក​ការសុំ​វិនិយោគ​ជាដាច់ខាត​។​ លោក វ៉ាន់ គិ​ម​វ៉ាង វ័យ ២៦ ឆ្នាំ​រូបនេះ...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!