សម្ដេច ហ៊ុន សែន​៖ “​ការដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា មានតម្លៃ​ស្មើនឹង​សម្លាប់​បក្សប្រឆាំង​”

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ការដាក់ទណ្ឌកម្ម​រប​ស់​សហភាព​អឺរ៉ុប ដោយ​ការប្រមាន​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​ស្មើនឹង​សម្លាប់​គណបក្សប្រឆាំង​។ សម្ដេច​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​សម្ដេច​ អញ្ជើញ​បើក​ការដ្ឋាន​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាលពីព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

សម្ដេច ហ៊ុន សែន​៖ សហភាព​អឺរ៉ុប ធ្លាប់បាន​សាង​កំហុស ២​ដង មកលើ​កម្ពុជា

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា សហភាព​អឺរ៉ុប​បាន​សាង​នូវ​កំហុស​ចំនួន ២​ដង រួម​មកហើយ​ចំពោះ​ប្រទេស​កម្ពុជា នៅ​ដែល​សម្ដេច អញ្ជើញ​បើក​ការដ្ឋាន​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាលពី​ព្រឹក​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

លោក ស៊ុន ចាន់ថុល អះអាងថា​ក្រសួង​លោក ទទួលបាន​សមិទ្ធផល​ធំៗ ៦ ក្នុង​ឆ្នាំ​២០១៨

ភ្នំពេញ៖ សមិទ្ធផលនៃផែនការធំៗ ចំនួន ៦ ដែលសម្រេចបានក្នុងឆ្នាំ២០១៨ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញ នៅ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបាន ចូលរួមក្នុងពិធីបិទសន្និបាទបូកសរុបការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានមន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមជាច្រើន រូបទៀតផងដែរ នៅសាលសន្និសីទចតុមុខ។

រូបសំណាក់ នាង​គ​ង្ហី​ង​ធរណី នឹងត្រូវ​ប្ដូរ​ទីតាំង​ជាថ្មី​ម្ដងទៀត ដើម្បី​ពង្រីក​ផ្លូវ​

​ភ្នំពេញ​៖ អ្នកណា​ក៏​ស្គាល់ ផ្លូវ​នាង​គ​ង្ហី​ង ឬ​ស្ដុ​ប​នា​ងគ​ង្ហី​ង​ដែរ ដោយសារ​តែមាន​រូបសំណាក់ ព្រះ​នា​ងគ​ង្ហី​ង​ធរណី ដាក់តាំង​បង្ហាញ​នៅ​ទីនោះ​។ ពីមុន​ជា​រង្វង់​មូល​នា​ងគ​ង្ហី​ង បន្ទាប់មក​ដោយ​មើលឃើញ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​លុប​រង្វង់​មូល​ចោល ដោយ​ប្តូរ​ទីតាំង នាង​គ​ង្ហី​ង មក​នៅ​កន្លែង​របង​វត្ត​ព្រះពុទ្ធ​មានបុណ្យ​វិញ ពោលគឺ​ស្ថិតនៅ​កែង​ផ្លូវ​ទេព​ផន បត់​ស្ដាំ​ឡើងទៅ​មហាវិថី​ព្រះ​មុន្នី​រ៉េត​។​

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ តម្លៃ​១៩០០​លាន​ដុល្លារ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ខែកុម្ភៈ​

ភ្នំពេញ៖ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រំពឹងថា នឹងអាច​បើក​ការដ្ឋាន​សាងសង់​ នៅក្នុង​អំឡុងខែ​កុម្ភៈ ឬដើមខែ​មីនា ខាងមុខ​នេះ។ លោកទេសរដ្ឋមន្រ្តី បានថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ព្រឹកថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩។

បន្ទាប់ពីជួសជុលរួច ស្ពានជ្រោយចង្វារចាស់ អាចប្រើបានយូរបំផុត ៦០ឆ្នាំ នឹងបើកឲ្យប្រើវិញ យ៉ាងយូរត្រឹមខែកក្កដា

ភ្នំពេញ៖ ស្ពាន​ជ្រោយ​ចង្វារ​ចាស់ នឹងអាចប្រើប្រាស់បានពី ៤០ ទៅ ៦០ឆ្នាំ បន្ទាប់ពីធ្វើការជួសជុលរួច ដោយការយកចិត្តទុកដាក់បំផុតរបស់ប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះ ​ស្ពាននេះត្រូវបានជួសជុល​ បានប្រមាណ​ ៩០​ភាគរយ​ហើយ។ នេះបើតាមការលើកឡើងរបស់ លោក វ៉ា ស៊ីម​សូរិយា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន កាលពីថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩។ ​អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ក្រសួង​កំពុង​រក​ពេលវេលា​សមស្រប​ណាមួយ​ ដើម្បី​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ ព្រោះតាមការគ្រោងទុក​ ការ​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ​នេះ នឹងត្រូវ​បញ្ចប់​​ក្នុង​ខែ​មិថុនា​ខាងមុខ។

ការនាំអង្ករចេញរបស់កម្ពុជា បានឆ្លាក់ចុះ ១.៥% នៅក្នុងឆ្នាំ ២០១៨

ភ្នំពេញ៖ ការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ របស់កម្ពុជា នៅក្នុងឆ្នាំ ២០១៨ បានចំនួនសរុប ៦២៦,២២៥តោន គឺ មានការធ្លាក់ចុះ​ ១.៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦៣៥,៦៧៩តោន។ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការ ចេញផ្សាយកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។ ប្រភេទអង្ករ និងបរិមាណ ដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៨ រួមមាន៖ អង្ករក្រអូបចំនួន៤៩៣,៥៩៧តោន ស្មើនឹង៧៨.៨២ភាគរយ, អង្ករសគ្រាប់វែង ចំនួន១០៥,៩៩០តោន ស្មើនឹង១៦.៩៣ភាគរយ និងអង្ករចំហុយគ្រាប់វែងចំនួន ២៦,៦៣៨តោន ស្មើនឹង៤.២៥ភាគរយ។

អ្នកជេរប្រមាថ ព្រះមហាក្សត្រខ្មែរ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ចំនួន ៣ឆ្នាំ

ភ្នំពេញ៖​ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ​ នៃសាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឈ្មោះ អៀង ជលសារ ដាក់ពន្ធនាគារ ចំនួន០៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥លានរៀល ពាក់ព័ន្ធនឹងបទល្មើសជេរប្រមាថ​ អង្គព្រះមហា​ក្សត្រ​ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ​។ គួររំម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ សមត្ថកិច្ចនគរ​បាល​ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ...

ល្ខោនព្រះរាជទ្រព្យ លំនាំឆ្នាំ ១៩០៦ រឿង «នាងវឌ្ឍនាទេវី» នឹងសម្តែងជូនមហាជនទស្សនា ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ល្ខោនព្រះរាជទ្រព្យ «នាងវឌ្ឍនាទេវី» បានបង្ហាញខ្លួនជាលើកដំបូងថ្វាយព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។ ជាបន្តបន្ទាប់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវីបានដឹកនាំល្ខោនព្រះរាជទ្រព្យដ៏វិសេសវិសាលនេះទៅសម្តែងនៅឯនាយសមុទ្រគឺ បារាំង ស្វីស និង អារ៉ាប់រួម។ នៅក្នុងខែមករានេះ «នាងវឌ្ឍនាទេវី» នឹងបង្ហាញខ្លួនដើម្បីឲ្យមហាជនគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា។ ការសម្តែងនឹងប្រព្រឹត្តិទៅនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី១៨...

រថភ្លើងស៊េរីទំនើប ចំនួន ៣គ្រឿង បានមកដល់កម្ពុជាហើយ

ខេត្តព្រះសីហនុ៖ រថភ្លើងស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញ ពីប្រទេសម៉ិកស៊ិក បានដឹកមកដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងបានស្ទូចដាក់លើផ្លូវរថភ្លើង រួចរាល់អស់ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នេះហើយ។ រថភ្លើងស៊េរីទំនើបនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើង រាជធានីភ្នំពេញ...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!