កម្ពុជា កំពុង​ពិនិត្យ​លទ្ធភាព​ នៃ​ការបង្កើត​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ សេរីទ្វេភាគី​ ជាមួយ​ឥណ្ឌា

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ជាមួយ លោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជា ប្រវត្តិសាស្រ្ដ ទស្សនវិជ្ជា និងវប្បធម៌ជាដើម។...

អន្តរក្រសួង កំពុង​រៀបចំ ​ផែនការ​មេ​​ វិស័យទេសចរណ៍​ ខេត្តសៀមរាប​ សម្រាប់​ឆ្នាំ២០២០-២០៣៥

សៀមរាប៖ អន្តរក្រសួង បានពិភាក្សាគ្នាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ ដើម្បីឆ្លងសេចក្តីព្រាងបឋមផែនការមេ និងផ្លាស់ប្តូរយោបល់ឱ្យល្អិតល្អន់ មានលក្ខណៈស៊ីជម្រៅ និងស៊ីចង្វាក់គ្នាលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ ផ្តល់ផលប្រយោជន៍ពីវិស័យនេះឱ្យបានដល់គ្រប់ផ្នែកទាំងអស់នៃសង្គមប្រកបដោយសមធម៌។ កិច្ចប្រជុំអន្តរក្រសួងនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ដោយមានវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងការចូលរួមពីបណ្តាថ្នាក់ដឹកនាំ មន្ត្រីជំនាញនៅតាមបណ្តាស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានាផងដែរ។ សូមបញ្ជាក់ថា...

វិនិយោគិន​ចិន ១,៩២៤នាក់ បាន​វិលត្រឡប់​មកកាន់​ ​ខេត្តព្រះសីហនុ ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ

ព្រះសីហនុ៖ អ្នកដំណើរមកដល់តាមជើងយន្តហោះពីប្រទេសចិន មកកាន់ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២៤ជើង មានអ្នកដំណើរសរុបចំនួន ១,៩២៤នាក់ ក្នុងនោះស្រី ៣៨១នាក់ ដែលអ្នកដំណើរទាំងនោះ គឺជាអ្នកវិនិយោគនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមការឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែកក្កដា...

លោក វង្ស៊ី វិស្សុត អះអាងថា កម្ពុជា បានត្រៀមខ្លួន ទប់ទល់នឹងការបាត់ EBA តាំងពី ៧ឆ្នាំមុនមកម្លេះ

ភ្នំពេញ៖ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទប់ទល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) តាំងពីឆ្នាំ ២០១៣មកម្លេះ ក្នុងហេតុផលថា ការផ្តល់ភាពអនុគ្រោះពន្ធនេះនឹងមិនស្ថិតនៅជាអចិន្ត្រៃយ៍ជាមួយកម្ពុជានោះឡើយ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក វង្ស៊ី វិស្សុត បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី អភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់ ស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចចំនួន...

ធនាគារ​អភិវឌ្ឍន៍​អាស៊ី អនុម័ត​កម្ចី ២៥០លានដុល្លារ ដើម្បី​គាំទ្រ​កម្ពុជា ក្នុង​ការឆ្លើយតប​នឹង COVID-19

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៨ ខែកក្កដានេះ បានអនុម័តកម្ចីចំនួន២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងជំងឺរាតត្បាត ដែលបង្កដោយវីរុសកូរ៉ូណា (COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើនជំនួយសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការ គាំទ្រសេដ្ឋកិច្ច សម្រាប់អាជីវកម្ម ដែលរួមមាន សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា...

ពលរដ្ឋ​នៅ​ខេត្តប៉ៃលិន សម្រុក​ដាំដំឡូងមី ខណៈ​តម្លៃ​ដំឡូងមី មានភាព​ល្អប្រសើរ

ប៉ៃលិន៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ផ្ទៃដីជិត ៤ ម៉ឺនហិចតា ត្រូវបានប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមដាំដុះដំឡូងមី នាដើមរដូវវស្សានេះ។ បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន បានឱ្យដឹងថា ផ្ទៃដីប្រមាណ ៥ ម៉ឺន ៦ពាន់ហិចតា ជាផ្ទៃដីដាំដុះក្នុងខេត្ត ដែលមានដំណាំរួមផ្សំជាច្រើនមុខ ក្នុងនោះ...

កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​ចាប់ផ្តើម​ ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី នា​ពេល​ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី៧ ខែកក្កដា បានទទួលជួបពិភាក្សាការងារជាមួយលោក ផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ដែលទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី...

ក្រុមហ៊ុន​​ជប៉ុន កំពុង​​សម្លឹងមើល​​ទីតាំង​​វិនិយោគ​​នៅ​កម្ពុជា លើ​​វិស័យ​ទេសចរណ៍

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។ ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) បានឱ្យដឹងថា វិនិយោគិនជប៉ុន...

ឆមាស​ទី១ឆ្នំា ២០២០នេះ វិស័យ​សំណង់​កម្ពុជា បានបង្កើត​ការងារ​កើនឡើង​ជាង ២៧%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅក្នុងឆមាសទី ១ឆ្នាំ ២០២០នេះ វិស័យសំណង់កម្ពុជា បានបង្កើតការងារ គិតជាមធ្យមប្រមាណ ១៧០.០៥៩នាក់ ទៅ ១៧០.១០០នាក់ ក្នុងមួយថ្ងៃ។ តួលេខនេះ បានកើនឡើងប្រមាណ ២៧,១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើននេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងពិភពលោក ប៉ុន្តែវិស័យសំណង់នៅកម្ពុជា នៅតែរក្សាបានកំណើនវិនិយោគដដែល...

កាស៊ីណូ ណាហ្គាវើលដ៍ ជា​កាស៊ីណូ ទី១ ដែល​នឹង​បើក​អាជីវកម្ម​ឡើងវិញ នៅ​ថ្ងៃទី៨ ខែកក្កដា​ ខាងមុខ​នេះ

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាខប (Naga Corp) បានប្រកាសថាឱ្យដឹងថា ក្រុមការងារក្រសួងសុខាភិបាលកម្ពុជា បានចុះទៅពិនិត្យរួចហើយកាស៊ីណូណាហ្គាវើលដ៍ (Naga World) កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ហើយកាស៊ីណូមួយនេះ ក៏យល់ព្រមគោរពតាមវិធានការបង្ការការរីករាលដាលនៃវីរុសកូវីដ១៩របស់អាជ្ញាធរកម្ពុជាផងដែរ។ ក្រៅពីនោះ ក្រុមហ៊ុនណាហ្គាខប ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាលកម្ពុជារួចហើយ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ ដោយក្រសួងយល់ព្រមឱ្យ Naga បើកអាជីវកម្មទទួលអ្នកលេងល្បែង VIP និង បើកអាជីវកម្មល្បែងតាមស្លត់ម៉ាស៊ីនឡើងវិញនៅថ្ងៃទី៨...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!