នាយ ក្រិន ជីវិតជួបរឿងកណ្តោច កណ្តែងផ្ទួនៗ ប្រពន្ធទី២ រត់ចោល ស្របពេល ហាងលក់គ្រឿងក្លែម ត្រូវបានបិទទៀត

(ភ្នំពេញ)៖ ជីវិតស្នេហារបស់តារាកំប្លែង​តូចល្អិត នាយ ក្រិន ត្រូវបានមហាជន រំពឹងថា​នឹងមានសុភមង្គល បន្ទាប់ពីរូបលោក​បានរៀបការប្រពន្ធទីពីរ ក្រោយពីលែងលះប្រពន្ធដើម។ ហាក់មិនសមប្រកប ក៏ត្រូវប្រពន្ធទី២រត់ចោលទៀត ដោយបន្សល់ទុកកូន៣នាក់ ឲ្យនាយ ក្រិន ចិញ្ចឹមបីបាច់តែម្នាក់ឯង។ ជីវិតកំពុងតែជួបរឿងលំបាក រ៉ាប់រង រឿងគ្រប់យ៉ាងម្នាក់ឯងផងនោះ ពេលនេះហាងលក់គ្រឿងក្លែម នៅតាមបណ្ដោយផ្លូវ២០០៤ ដែលជាឆ្នាំងបាយរបស់នាយ ក្រិន រាល់ថ្ងៃ ក៏ត្រូវបិទទ្វារទៀត ព្រោះតែប្រទេសកម្ពុជាបានជួបប្រទះ...

កីឡាការិនី ស្រួង ភាវី បើក ក្លិបស្នូកឃ័រ ផ្ទាល់ខ្លួន នៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី បានបើកក្លិបស្នូកឃ័រផ្ទាល់ខ្លួនមួយ នៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់របស់សាម៉ីខ្លួនកាលពីពេលថ្មីៗ តែមិនទាន់ដឹងពីខ្ទង់ចំណាយនោះទេ ដ្បិតក្លិបនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។ កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំដដែលបញ្ជាក់ថា ក្លិបផ្ទាល់ខ្លួនខាងលើបានសាងសង់ឡើង ស្របពេលជំងឺកូវីដ-១៩ (COVID-19) បានផ្ទុះឡើងជាសកល ហើយលោកស្រីរំពឹងក្លិបនេះ នឹងសាងសង់រួចរាល់នាចុងឆ្នាំ២០២០ ដើម្បីសម្រួលដល់ការហ្វឹកហាត់របស់ខ្លួន បន្ទាប់ពីលោកស្រីចំណាយពេលច្រើនឆ្នាំទៅហ្វឹកហាត់នៅក្លិបឯកជន។ ម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ បានបន្ថែមថា ក្លិបនេះលោកស្រីនឹងដាក់ឈ្មោះខ្លួនផ្ទាល់ គឺ Pheavy Q។...

ឡាយ លក្ខិណា រងមន្ទិលសង្ស័យ ថាបានសាងស្នេហ៍ថ្មី លើទឹកដី កាណាដា ក្រោយពីជាប់គាំងវិលមកកម្ពុជាមិនរួច

(ភ្នំពេញ)៖ តារាចម្រៀង ឡាយ លក្ខិណា ត្រូវបានគេដឹងថា នាងបានចាកចេញពីប្រទេសកម្ពុជា ទៅច្រៀង និងសម្តែងនៅកាណាដា តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ម៉្លេះ ហើយតាមគម្រោងនាងត្រូវវិលវិញនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺការចេញទៅកាណាដា លើកនេះមានរយៈពេលតែ៣ខែគត់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល៩ខែទៅហើយ ដែលអ្នកនាង ឡាយ លក្ខិណា នៅតែមិនព្រមវិលមកស្រុកវិញទេ ទើបធ្វើឲ្យមានការលេចឮថា នាងបានគេចប៉ូលិសកាណាដា...

រូបភាព ៥ ​សន្លឹក ដែលមនុស្សស្រីឃើញហើយ មានអារម្មណ៍កក់ក្តៅ!

(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំមកនេះ មានសិល្បករ-សិល្បការិនី ជាបន្តបន្ទាប់បានកសាងគ្រួសារ ជាមួយមនុស្សដែលខ្លួនស្រឡាញ់ រហូតបានជាកូនពូនជាចៅ។ ជាមួយគ្នានេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាប្រុស៥រូប ដែលមានភាពលេចធ្លោរខ្លាំង ក្នុងការយកចិត្តទុកដាក់ជាមួយនឹងភរិយា ជាពិសេសមើលថែកូនៗរបស់ពួកគេដែលទើបកើតមក ធ្វើឲ្យមនុស្សស្រីដែលឃើញសកម្មភាពនោះហើយ មានអារម្មណ៍កក់ក្តៅជំនួស។ ១៖ តារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ៖ តារាប្រុសរូបនេះ ទទួលបានសមាជិកថ្មី ដែលជាកូនស្រីដំបូង មានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី កើតនៅថ្ងៃទី១៥...

តារាចម្រៀង ម៉ូលីកា រំលេចស្ទីល ស៊ិចស៊ី នៅក្នុងបឹងឈូក និងវាលស្រែ មុនសម្រាលកូន

(ភ្នំពេញ)៖ ​អតីតតារាចម្រៀង ម៉ូលីកា និងស្វាមីលោក ហុង មានុណ ​ហៅឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិ ទេសភាពនៅស្រុកស្រែ តាមរយៈការគ្រងឈុតបុរាណដ៏គូរឲ្យទាក់ទាញ អបដោយក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ផ្កាឈូក នៅបឹងព័ទ្ធជុំវិញដែលនាង និងស្វាមីបានជ្រើសយកកន្លែងថត រូបកាលពីចុងសប្ដាហ៍កន្លងមក។ ស្វាមីរបស់ ម៉ូលីកា បានបង្ហាញកាយវិការថ្នាក់ថ្នមនាង យ៉ាងខ្លាំងពិសេសនៅពេលដែលម្ចាស់ជីវិត របស់លោកត្រៀមសម្រាលកូនលើកដំបូង នៅអំឡុងចុងខែមិថុនា ឬកក្កដា ខាងមុខនេះហើយ។ ម៉ូលីកា ​បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាង មុនសម្រាលថា...

ខ្សែជីវិតអតីតពិធីការិនី ផូ មុន្នីពៅ ក្រោយបានស្វាមីជាមន្រ្តីស្ថានទូតបារាំង

(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាចាំមិនភ្លេចទេ ពេលរំឭកដល់ឈ្មោះអតីតពិធីការិនីល្បីមួយដួង បម្រើការងារនៅស្ថានីយទូរទស្សន៍ CTN គឺអ្នកនាង ផូ មុន្នីពៅ ខណៈដែលរហូតមកដល់ពេលនេះ នាងបានចាកចោលឆ្ងាយ ពីទឹកដីមាតុភូមិកំណើត ទៅរស់នៅតាមស្វាមីឯប្រទេសបារាំង អស់រយៈពេលជិត១០ឆ្នាំមកហើយ ក្រោយពីរៀបការួច។ តើខ្សែជីវិតអតីតពិធីការិនី ផូ មុន្នីពៅ ទៅជាយ៉ាងណាហើយ ក្រោយបានស្វាមីជាជនជាតិបារាំង? ប្រភពព័ត៌មានពីអ្នកដែលធ្លាប់ធ្វើការជាមួយនាង នៅ CTN បានបង្ហើបឲ្យដឹងថា អតីតពិធីការិនី CTN...

ណាក់ ស្រីណា ស្អាតប្លែក ពេលគ្រងឈុត ម្ចាស់ក្សត្រីអេហ្ស៊ីប!

(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជនធ្លាប់តែឃើញតារាសម្ដែង និងជាពិធីការិនីមានប្រជាប្រិយភាព កញ្ញា ណាក់ ស្រីណា តែងតែតុបតែងខ្លួន ក្នុង​ឈុតសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរ ពោរពេញដោយភាពស្រស់ស្អាត តែម្ដងនេះ កញ្ញា ណាក់ ស្រីណា ងាកមកតែងខ្លួនជាម្ចាស់ក្សត្រីអេហ្ស៊ីបវិញ កាន់តែស្រស់ស្អាតប្លែក​ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់ សរសើរគ្រប់គ្នាតែម្ដង។ ថ្មីៗនេះ តារាសម្ដែង និងជាពិធីការិនី កញ្ញា ណាក់ ស្រីណា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតតែងខ្លួន...

ករុណា ពេជ្រ ប្រឹងប្រែង​សម្រេច​តាម​បណ្ដាំ​លោក​ឪពុក ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ដ៏លំបាក

(ភ្នំពេញ)៖ តារាចម្រៀង ករុណា ពេជ្រ បានបន្តខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញបំណងប្រាថ្នានៃបណ្ដាំរបស់លោកឪពុក ទោះបីជាស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកក្ដី ព្រោះលោកពិតជាចង់ធ្វើជាកូនកតញ្ញូ ខណៈបំណងទីមួយរបស់លោកឪពុក គឺលោកបានធ្វើសម្រេចរួចទៅហើយ។ ជាមួយ​នឹងអារម្មណ៍ មិនអាចទទួលយកបានពេលដែល​ខ្លួនកំពុងតែអង្គុយនៅមុខផ្នូរដែលបានសង់ទុក ពេលដែលលោកឪពុកចែកឋានទៅ​ តារាចម្រៀង ករុណា ពេជ្រ បាន បានរៀបរាប់យ៉ាងកំសត់តាមបណ្តាញសង្គម ហ្វេសប៊ុក។ សំណេរដែលសរសេរចេញពីអារម្មណ៍ ដែលមិនចង់ឃ្លាតទោះបីពេលវេលាមិនទាន់មកដល់ក្តី តែវាគឺជាការពិតមួយ ដែលនឹងមកដល់ជាក់ច្បាស់ជាមិនខាន។ «អ្នកខ្លះ​ ក៏សើចសប្បាយរីករាយនឹងទទួល​យកការពិត​...

ពេជ្រ សូលីកា ទទួលសមាជិកថ្មីដំបូង ដែលជាដំណក់ឈាមរួមគ្នាជាមួយលោក Khim Han

(ភ្នំពេញ)៖ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយ អ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីឈ្មោះ Khim Han នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មក តារាចម្រៀងស្រីស្រស់សោភា ពេជ្រ សូលីកា ទទួលបានកូនម្នាក់ដំបូង ដែលជាដំណក់ឈាមរួមគ្នា ជាមួយគូដណ្តឹង។ ក្រោយពពោះជាច្រើនខែ ពេលនេះ ពេជ្រ សូលីកា សម្រាលបុត្រម្នាក់ហើយ ដែលមិនទាន់បញ្ជាក់ថាជាប្រុស ឬស្រី។ ជាការកត់សម្គាល់ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយលោក Khim...

ប៊ុន សុផុត សម្រេចក្តីស្រមៃគ្រងជើងឯកកម្មវិធី កម្ពុជាប្រដាល់គុនខ្មែរ ឆ្ពោះទៅស៊ីហ្គេម-២០២៣

(ភ្នំពេញ)៖ អ្នកប្រដាល់វ័យក្មេង ប៊ុន សុផុត បានសម្រេចបំណងដណ្ដើមជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ របសស្ថានីយ៍ទូរទស្សន៍ BTV សហការជាមួយក្រុមហ៊ុន Khmer Beverages បន្ទាប់ពីយកឈ្នះកីឡាករ ថាន់ ប៊ុនរ៉ុង ដោយពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើសង្វៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ កូនសិស្សអតីតអធិរាជកែងឆេះ-ជង្គង់ហោះ អេ ភូថង ខាងលើ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានពានលើកដំបូង...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!