វៀតណាម ព្រួយបារម្ភរឿងផ្ទុះ COVID-19 ជាថ្មី ក្រោយពលរដ្ឋជិត ៣០០នាក់ ទើបត្រឡប់មកពី ថៃ

ពលរដ្ឋ​វៀតណាម​ជិត ៣០០​នាក់​ដែល​បាន​ជាប់​នៅ​ប្រទេស​ថៃ​ដោយ​សារ​កូវីដ​១៩​វាយ​ប្រហារ បាន​ធ្វើ​មាតុភូមិ​និវត្ត​មក​កាន់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ ជនជាតិ​វៀតណាម​ជិត ៣០០​នាក់ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​របស់​អាកាសចរ​វៀតណាម​ដែល​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ហើយ​បាន​ចុះចត​នៅ​ព្រលាន Noi Bai ទីក្រុង​ហាណូយ​កាលពី​វេលា​ម៉ោង ៤ល្ងាច​ថ្ងៃ​ចន្ទ។ អ្នកដែលត្រូវបានបញ្ជូនមកវិញរួមមានយុវជនវ័យ, និស្សិតដែលគ្មានកន្លែងស្នាក់នៅបន្ទាប់ពីសាលារៀន​បិទទ្វារ, មនុស្សចាស់ជរា, មនុស្សដែលមានជំងឺ និងត្រូវការការព្យាបាលចាំបាច់ រួមទាំង​ទេសចរ​នៅក្នុងប្រទេសថៃ។ អ្នកដំណើរ ត្រូវ​ចេញ​ថ្លៃ​សំបុត្រ​យន្ដហោះ​រៀង​ៗ​ខ្លួន។ វិធានការសុវត្ថិភាពទាំងអស់ត្រូវបានធ្វើឡើងក្នុងពេលហោះហើរ ដើម្បីការពារសុខភាពអ្នកដំណើរនិងការពារការរីករាលដាលនៃជំងឺ។ ប្រទេសវៀតណាមបានកត់ត្រាអ្នក​ឆ្លង Covid-១៩ ចំនួន ៣២៤ករណីរហូតមកដល់ពេលនេះដោយ​ក្នុង​នោះ ១៨៤...

ប្រទេសនេះ វ៉ាដាច់ចិនខាងអ្នកឆ្លងវីរុសច្រើនជាងគេ ក្លាយជាចំណុចក្ដៅបំផុតនៅអាស៊ី

ករណី​ឆ្លង​វីរុស​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​កើន​ឡើង​លើស ១០ម៉ឺន​ករណី​ហើយ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី។ យោង​តាមទិន្នន័យ​បង្ហាញ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ឥណ្ឌា​បាន​រាយការណ៍​ករណី​ថ្មី​សរុប ៤ ៩៧០​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ ដែល​បណ្ដាល​ឲ្យ​ចំនួន​សរុប​ឡើង​ដល់ ១០១ ១៣៩​នាក់។ ចំណែក​ឯ​អ្នក​ស្លាប់​វិញ បាន​កើនឡើង​ពី ១៣៤​នាក់ មក​ដល់ ៣ ១៦៣​នាក់​នៅ​ទូទាំងប្រទេស។ តួ​លេខ​នេះ បាន​បណ្ដាល​ឲ្យ​ប្រទេស​ឥណ្ឌា​វ៉ា​ដាច់​ចិន​ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​ដំបូង ដោយ​មាន​អ្នក​ឆ្លង​ត្រឹម ៨២ ៩៦០​នាក់ និង​ស្លាប់ ៤ ៦៣៤​នាក់​ប៉ុណ្ណោះ។ មក​ទល់​ពេល​នេះ...

ថៃរកឃើញអ្នកឆ្លងវីរុស ២ករណីថែមទៀត ក្រោយសម្រេចបើកក្រុងឡើងវិញ

ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លងវីរុសកូវីដ១៩​ថ្មី ចំនួន​២​ករណី ហើយ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៣ ០៣៣​នាក់។ យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ឲ្យ​ដឹង​ថា ករណី​ថ្មី​ទាំង​ពីរ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ដែល​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​ម៉ាឡេស៊ី។ ការ​រក​ឃើញ​ករណី​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក សម្រេច​បន្ធូរបន្ថយ​ការ​រឹតបន្ដឹង និង​បើក​ទីក្រុង​ឡើ​ងវិញ​កាល​ពី​ដើម​ខែ​ឧសភា។ អាជ្ញាធរ​ក៏បាន​សម្រេច​ឲ្យ​បើក​ផ្សារ​ទំនើប​ឡើង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ មកទល់​ពេលនេះ អ្នកស្លាប់​ដោយ​សារ​កូវីដ១៩​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន ៥៦​នាក់ និង ២ ៨៥៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ៕

អ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេលបួនថ្ងៃជាប់ៗគ្នា

អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនឲ្យដឹងថា អត្រាអ្នកដែលជាសះស្បើយពីជំងឺ COVID-19 នៅតែបន្តស្ថិតនៅខ្ពស់ជាង អត្រាឆ្លងថ្មីៗនៃវីរុសនេះ បួនថ្ងៃជាប់ៗគ្នាហើយ នៅទូទំាងប្រទេសចិន ដែលនេះជាសញ្ញាដ៏ល្អបន្ថែមទៀត ឈានទៅរកការកាត់បន្ថយចំនួនអ្នកឆ្លង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ នារយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ អ្នកជំងឺសរុប ២,៣៩៣នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ ដែលនេះជាចំនួនមួយច្រើនជាង...

ប្រធានាធិបតី​ ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មិនទៅចូលរួម កិច្ចប្រជុំអាស៊ាន នៅ អាមេរិក ឡើយ​ ព្រោះតែ ….

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទើបតែបានសម្រេចចិត្តបដិសេធចំពោះការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន ដែល គ្រោងរៀបចំឡើងនៅខែមីនា ឆ្នាំ២០២០ ហើយលោកថែមទាំងបានហាមឃាត់មន្រ្តីទាំងឡាយរបស់លោក មិនឲ្យទៅអាមេរិកថែម ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

ថៃ ឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធការ បង្ហោះព័ត៌មានមិនពិត​ អំពី វីរុសកូរ៉ូណា

អាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពីបទបង្ហោះព័ត៌មានមិនពិតអំពីវីរុសកូរ៉េណាប្រភេទថ្មី ខណៈមន្រ្តីជាន់ខ្ពស់ថៃបានព្រមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមថា ឲ្យចេះគិតគូរពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុនពេលចែកចាយបន្តនូវព័ត៌មានពាក់ព័ន្ធនឹងវីរុសនេះ ព្រោះអាចជាព័ត៌មានដែលមិនពិត។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលថៃលោក Buddhipongse Punnakanta បានឲ្យដឹងថា បុរសម្នាក់និងស្រ្តីម្នាក់ ត្រូវបានចោទប្រកាន់ពីបទ...

ម៉ាឡេស៊ី ចាប់ខ្លួនមនុស្ស ៤នាក់ទៀត ពាក់ព័ន្ធការ​ បង្ហោះព័ត៌មានមិនពិត លើ Facebook អំពី វីរុសកូរ៉ូណា

មនុស្សចំនួន ០៤នាក់ទៀតត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី ដោយសារតែការចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធទៅនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដូច្នេះសរុបមកទល់នឹងពេលនេះ មនុស្សចំនួន ០៥នាក់ហើយត្រូវបានចាប់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានសិង្ហបុរី Straits Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ បុគ្គលទាំង ០៤នាក់នោះ រួមមានគ្រូបង្រៀនថ្នាក់បំប៉នម្នាក់,...

ផ្ទុះថ្មទូរស័ព្ទ នៅលើយន្តហោះ បង្ខំឱ្យជើងហោះហើរ របស់ AirAsia ចុះចតបន្ទាន់នៅ វៀតណាម

ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានស្នើសុំការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន Tan Son Nhat នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃពុធ បន្ទាប់ពីមានហេតុការណ៍​ ផ្ទុះថ្មទូរស័ព្ទ បណ្ដាលអោយអ្នកដំណើរជនជាតិចិនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩...

ប៉ូលិសហុងកុង ចាប់ខ្លួន បាតុករ ១,១០០នាក់ និងរកឃើញ គ្រាប់បែកសាំង​ រាប់ពាន់ដប

ក្នុងពេលត្រឹមតែមួយថ្ងៃមនុស្សប្រមាណ ១,១០០នាក់​ ត្រូវបាន ប៉ូលិសហុងកុង ចាប់ខ្លួន ហើយគ្រាប់បែកសាំងជាង ៣,៩០០ដប ត្រូវបានរកឃើញនៅ សាកលវិទ្យាល័យ​ មួយកន្លែង​ ​ខណៈស្ថានការណ៍ដែលកាន់តែតានតឹង ដោយចលនាបាតុកម្មនៅ ទីក្រុងហុងកុង។ អ្នកនាំពាក្យម្នាក់នៃ ប៉ូលិសហុងកុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងពេលត្រឹមតែមួយថ្ងៃ បាតុករ ប្រហែល ១,១០០នាក់ត្រូវបានចាប់ខ្លួន ដោយសារបានប្រព្រឹត្តបទល្មើសដូចជា ការចូលរួមធ្វើកុប្បកម្ម...

វៀតណាម កំពុងខ្វះខាត សាច់ជ្រូករាប់រយតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារដោយសារ ជំងឺប៉េសជ្រូកអាហ្វ្រិក

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់ ប្រទេសវៀតណាម​ បានឲ្យដឹងថា វៀតណាម ប្រហែលជាត្រូវខ្វះខាត បរិមាណសាច់ជ្រូកប្រមាណ ២០០,០០០តោន នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៩នេះ ដោយសារតែ ជំងឺប៉េសជ្រូកអាហ្វ្រិក (African Swine Fever ឬ AFS)។ អនុរដ្ឋមន្រ្តីកសិកម្មវៀតណាមលោក ភុង...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!