ការដាក់​បម្រាម​របស់​សហរដ្ឋអាមេរិក ចំពោះ​ក្រុមហ៊ុន Huawei អាចធ្វើ​ឲ្យ​ប្រទេស​ចិន កាន់តែខ្លាំង​ខាង​ផ្នែក​បច្ចេកវិទ្យា​

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​ផ្ទុះឡើង​កាលពីដើមឆ្នាំ ២០១៨ ហើយ​នៅ​ដើមខែ​នេះ សង្គ្រាម​ពាណិជ្ជកម្មមួយនេះ កាន់តែ​ក្តៅ​ឡើងៗ បន្ទាប់ពី​ការ​ការចរចា​រវាង​ប្រទេសចិន និង​សហរដ្ឋអាមេរិក មិនបាន​សម្រេច​ជា​លទ្ធផល​អ្វី​នោះ ពោលគឺ​ភាគី​ទាំងសងខាង បាន​តម្លើង​ពន្ធនាំចូល ​លើ​ផលិតផល​មួយចំនួន​រហូតដល់ ២៥%​។​ អ្វីដែល​ជាការ​កត់សម្គាល់​ខ្លាំង​នោះ​គឺ សហរដ្ឋអាមេរិក បានប្រកាស​ដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ប្រទេស​ចិន​ឈ្មោះថា Huawei ទៅក្នុង​បញ្ជីខ្មៅ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ចិន​មួយ​នេះ...

ស្ថាបនិក Huawei មិន​គាំទ្រ​ការយក​ក្រុមហ៊ុន Apple ជា​ឧបករណ៍ ដើម្បី​សងសឹក​សហរដ្ឋអាមេរិក​វិញទេ

ប៉េកាំង ​(Bloomberg)៖ លោក រិ​ន ចេង​ហ្វី (Ren Zhengfei) ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei Technologies របស់​ចិន បាន​លើកឡើងថា ប្រទេស​ចិន ទំនង​នឹងមិន​ចាត់វិធានការ ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple Inc របស់ស​ហរដ្ឋអាមេរិក ដើម្បី​ជាការ​សងសឹក​ចំពោះ​អ្វីដែល​សហរដ្ឋអាមេរិក បានធ្វើ​មកលើ​ក្រុមហ៊ុន Huawei កន្លងមក​នោះឡើយ...

ចិន លើកលែង​ពន្ធ ១០០% ២​ឆ្នាំ និង ៥០% ៣​ឆ្នាំ​បន្ទាប់ ឲ្យ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប និង​អភិវឌ្ឍន៍ Software

ប៉េង​កាំ​ង (SCMP)​៖ ប្រទេស​ចិន​កាលពីពេល​ថ្មីៗ​នេះ បានប្រកាស​លើកលែង​ពន្ធ​ឲ្យ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប (Chip) និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ Software សរុប​រយៈពេល ៥ ឆ្នាំ គឺ ២​ឆ្នាំ​ដំបូង​លើកលែង​ពន្ធ ១០០% និង ៣​ឆ្នាំ​បន្ទាប់ លើកលែង​ពន្ធ ៥០% ដើម្បី​ជាការ​ជំរុញ​ឧស្សាហកម្ម​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ផលិត​បន្ទះ​ឈី​ប នៅក្នុង​ស្រុក ឲ្យ​កាន់​តែមាន​ភាព​រីក​ច្រើន​ខ្លាំងក្លា​ឡើង​ថែមទៀត ខណៈដែលវិស័យនេះ...

ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Apple នឹង​ធ្លាក់ចុះ​ជិត ៣០ % បើ​ទីផ្សារ​នៅ​ប្រទេស​ចិន ត្រូវ​បិទ​

​យោងតាម​ការ​ព្យាករ​របស់​ក្រុមហ៊ុន Goldman Sach ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Apple នឹង​ធ្លាក់ចុះ​ជិត ៣០% បើ​ប្រទេស​ចិន ធ្វើការ​ហាមឃាត់​ផលិតផល​របស់​ក្រុមហ៊ុន Apple ទាំងស្រុង​នោះ​។ ​ក្រុមហ៊ុន Apple នឹង​បាត់បង់​ប្រាក់ចំណូល​សុទ្ធ​របស់ខ្លួន ចំនួន ១៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

អាមេរិក មើលស្រាល ក្រុមហ៊ុន Huawei ពេក​ហើយ​

ប្រទេស​ចិន​៖ ទង្វើរ​របស់​អាមេរិក ក្នុងការ​ទប់ស្កាត់​មហិច្ឆតា​ ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ត្រូវបាន​ស្ថាបនិក​ក្រុមហ៊ុន Huawei លោក Ren Zhengfei លើកឡើង​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា អាមេរិក មើលស្រាល ក្រុមហ៊ុន Huawei ពេក​ហើយ​។​ ​លោក Ren Zhengfei បាន​ថ្លែង​បែបនេះ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន...

អាមេរិក បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ជា​បណ្តោះអាសន្ន ឱ្យ​ក្រុមហ៊ុន Huawei ចំនួន៩០ ថ្ងៃ

​ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ​បាន​បង្កើត​អាជ្ញាប័ណ្ណ​ទូ​ទៅជា​បណ្តោះអាសន្ន​មួយ ដើម្បី​ស្តារ​សមត្ថភាព​របស់​ក្រុមហ៊ុន Huawei ក្នុងការ​រក្សា​បណ្តាញ​ដែលមាន​ស្រាប់​និង​ផ្តល់ជូន​នូវ​ការធ្វើ​បច្ចុប្បន្នភាព កម្មវិធី​ដល់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Huawei ។​ អាជ្ញាប័ណ្ណ​នេះ បាន​បន្ថយ​ការ​រឹតបន្តឹង ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​អាមេរិក​កាលពី​សប្តាហ៍​មុន ចំពោះ​ការទិញ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន Huawei ដែលមាន​ស្រាប់​។ អាជ្ញាប័ណ្ណ​បណ្តោះអាសន្ន​នេះ មាន​សុពលភាព​រហូតដល់​ថ្ងៃទី​១៩...

ប្រជាជន​ចិន អំពាវនាវ​ឲ្យឈប់​ប្រើ​ផលិតផល​របស់ Apple ក្រោយ​អាមេរិក បិទផ្លូវ ​Huawei

​ប្រទេស​ចិន​៖ ប្រជាជន​ចិន បាន​ប្រតិកម្ម​ទៅនឹង​ការ​សម្ពាធ​របស់​សហរ​ដ្ឋ​អាមេរិក ចំពោះ​ក្រុមហ៊ុន Huawei ដោយបាន​ប្រកាស​ឈប់​ប្រើប្រាស់ ផលិតផល​របស់​ក្រុមហ៊ុន Apple របស់​អាមេរិក​វិញ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​ហាមប្រាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក មិន​ឲ្យ​ប្រើប្រាស់​និង​ដំឡើង​ឧបករណ៍​បរិក្ខារ​រប​ស់បរ​ទេស ដែល​អាច​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​ដាក់បទបញ្ជា​ដាច់ដោយឡែក​មួយទៀត ដែល​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក លក់​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​។​

ហេតុអ្វី សេដ្ឋកិច្ច​ជប៉ុន រង​ផលប៉ះពាល់ ព្រោះតែ​អាមេរិក​បិទផ្លូវ​ក្រុមហ៊ុន Huawei ?

តូ​ក្យូ (REUTERS)៖ ការដែល​អាមេរិក​បិទផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន Huawei ទិញ​បច្ចេកវិទ្យា​សំខាន់ៗ​របស់​អាមេរិក បាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ដោយផ្ទាល់​និង​ដោយ​ប្រយោល​។​ ​ហេតុអ្វី​? ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១៧ ឧសភា​នេះ លោក Taro Aso...

តើ កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​អ្វីខ្លះ កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​?

ភ្នំពេញ​៖ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិការ​ចំនួន​៣ ក្នុង​ផ្នែក​សេវា​ប្រៃសណីយ៍ និង​ប្រព័ន្ធ​ទូរគមនាគមន៍​, សុវត្ថិភាព​ព័ត៌មាន និង​ហត្ថលេខា​ឌីជីថល (digital signature) បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​រវាង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក Nguyen Manh Hung...

កម្ពុជា ចាប់ដៃ​ជាមួយ Pundi X សម្រាប់​ការអភិវឌ្ឍន៍ ទីក្រុង​ឆ្លាត​វៃ (Smart City) នៅ​រាជធានី​ភ្នំពេញ​

ប្រទេស​កម្ពុជា បានជ្រើសរើស​យក​ក្រុមហ៊ុន Pundi X ធ្វើជា​ដៃគូ​របស់ខ្លួន នៅក្នុង​ការអភិវឌ្ឍន៍​ទីក្រុង​ឆ្លាត (Smart City) នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ។ គម្រោង​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី ១០០ ហិកតា​។​ បើតាម​ក្រុមហ៊ុន Crypto Vibes...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!