អ្នកជេរប្រមាថ ព្រះមហាក្សត្រខ្មែរ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ចំនួន ៣ឆ្នាំ

1774

ភ្នំពេញ៖​ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ​ នៃសាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឈ្មោះ អៀង ជលសារ ដាក់ពន្ធនាគារ ចំនួន០៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥លានរៀល ពាក់ព័ន្ធនឹងបទល្មើសជេរប្រមាថ​ អង្គព្រះមហា​ក្សត្រ​ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ​។

គួររំម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ សមត្ថកិច្ចនគរ​បាល​ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានឃាត់បុរស​ម្នាក់​ បន្ទាប់ពីគេបានប្រើ​ Account Facebook​ ឈ្មោះ អៀង ជលសារ បង្ហោះសារ ជេរប្រមាថ​ព្រះមហា​ក្សត្រ​ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៩.១៦នាទីយប់៕