ត្រឹមតែ $139 បានទាំង​ ទូរស័ព្ទស៊េរីទំនើប Huawei Y6p កាដូបន្ថែម និងមានឱកាសឈ្នះរថយន្ត Audi Q2

ភ្នំពេញ៖ បច្ចុប្បន្ន ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ ពីមួយជំនាន់ទីមួយជំនាន់ ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃឈានមុខគេហួវៃ តែងតែបំពេញនូវតម្រូវការអ្នកប្រើប្រាស់ តាមរយៈការខិតខំសម្រិតសម្រាងនូវស្មាតហ្វូនស៊េរីថ្មីៗ ដែលសុទ្ធតែបំពាក់នូវបច្ចេកវិទ្យាទំនើបសម្បូរបែប។ ជាក់ស្តែង ស្មាតហ្វូនស៊េរីថ្មីត្រកូល Y គឺ Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនិងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។ Huawei Y6p មានថាមពលថ្មធំមហិមា ទំហំ 5000mAh...

ពិតជា​អស្ចារ្យ Huawei Y5p ស្មាតហ្វូន​ប្អូនពៅ​របស់ Huawei Y6p បង្ហាញ​ខ្លួនជា​ផ្លូវការ ក្នុង​តម្លៃ​ត្រឹមតែ $99 ហើយ​មាន​ឱកាស​ឈ្នះរថយន្ត Audi Q2 ទៀត

ភ្នំពេញ៖ លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខហួវៃ ពិតជាធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជាយ៉ាងខ្លាំង ជាមួយនឹងវត្តមានស្មាតហ្វូនស៊េរីថ្មី​ កាមេរ៉ារាងគ្រាប់ឡុកឡាក់ Huawei Y5p ដែលមានត្រឹមតែតម្លៃ $99 បន្ទាប់ពីដាក់សម្ពោធលក់ជាផ្លូវការនូវ ស្មាតហ្វូនរៀមច្បង សាកម្តងលេងបាន 3ថ្ងៃ Huawei Y6p តម្លៃ $139 កាលពីយប់ថ្ងៃទី១៦ ឧសភា ២០២០។ អតិថិជន អាចរកជាវស្មាតហ្វូន Huawei Y5p...

វីង និង ​​​មជ្ឈមណ្ឌល​បណ្តុះ​​​ធុរកិច្ច​ថ្មី “​តេជោ​” គាំទ្រ​​​អ្នក​ច្នៃប្រឌិត​​​បច្ចេកវិទ្យា​​​ នៅ​​កម្ពុជា

ភ្នំពេញ៖ ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេជោ​” ​កំពុង​ធ្វើការ​រួម​គ្នា ​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស វីង នេះ មជ្ឈមណ្ឌល និង​សមាជិក​របស់​ខ្លួន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​សេវា​ទូទាត់​ទំនើប​ចុងក្រោយ​តាមបែប​ឌីជីថល​ដើម្បី​ស្វែងរក​ឱកាស​ថី្ម​សម្រាប់​ការច្នៃប្រឌិត​បន្ថែមទៀត​។ លោក​បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេជោ​” បាន​មាន​ប្រសាសន៍​ថា​៖ «”ភាពជា​ដៃគូ​នេះ ​នឹង​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល ចំពោះ​ការអភិវឌ្ឍ​ជា​មូលដ្ឋាន​នៃ​ការទូទាត់​តាមបែប​ឌីជីថល​សម្រាប់​ការជំរុញ​ធុរកិច្ច​ថ្មី​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​”​។ លោក​បាន​បន្តថា​៖ “សមាជិក​ធុរកិច្ច​ថ្មី​របស់​មជ្ឈមណ្ឌល​ ក៏​នឹង​អាច​ភ្ជាប់​ទំនាក់ទំនង...

អាមេរិក ចង់បង្កើត​ រោងចក្រ ដំឡើងរថយន្ដ​ នៅកម្ពុជា

លោក Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា បានថ្លែងថា អាមេរិកគ្រោង ធ្វើពាណិជ្ជកម្មយានយន្តនៅកម្ពុជា ក្រោយពីចុះស្វែងយល់គោលន យោបាយអភិវឌ្ឍន៍ នូវវិស័យឧស្សាហកម្ម សហគ្រាសធុនតូច-មធ្យមរួចមក។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម...

ផ្ទុះថ្មទូរស័ព្ទ នៅលើយន្តហោះ បង្ខំឱ្យជើងហោះហើរ របស់ AirAsia ចុះចតបន្ទាន់នៅ វៀតណាម

ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានស្នើសុំការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន Tan Son Nhat នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃពុធ បន្ទាប់ពីមានហេតុការណ៍​ ផ្ទុះថ្មទូរស័ព្ទ បណ្ដាលអោយអ្នកដំណើរជនជាតិចិនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩...

Vingroup​ របស់ វៀតណាម ចុះកិច្ចព្រមព្រៀងជាមួយ Google ក្នុងការអភិវឌ្ឍ ទូរទស្សន៍ឆ្លាតវៃ

Vingroup JSC ដែលជាក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយ របស់ប្រទេសវៀតណាម កាលពីថ្ងៃពុធកន្លងទៅនេះ បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនយក្សអាមេរិក Google ដើម្បីអភិវឌ្ឍទូរទស្សន៍ឆ្លាតវៃ ឬ smart TV ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន Vingroup JSC បានបន្ថែមទៀតថា ទូរទស្សន៍...

អ្នកឧកញ៉ា គិត ម៉េង ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Fusionex Group ពង្រឹងការធ្វើពាណិជ្ជកម្មវៃឆ្លាត នៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា និង Fusionex Group ដែលជាក្រុមហ៊ុនដ៏ធំមួយ ហើយទទួលបានពានរង្វាន់ជាច្រើន និងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ នៅក្នុងតំបន់ បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង ដែលក្រុមទាំងពីរ នឹងសហការគ្នាក្នុងការសម្របសម្រួល ពាណិជ្ជកម្មវៃឆ្លាតនៅកម្ពុជា។

កម្ពុជា​ ​នឹង​ឈប់​ពឹងផ្អែក​ ​ការតភ្ជាប់​អ៊ីនធឺណិត​ ​ពី​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​

​ប្រទេស​កម្ពុជា កំពុងមាន​បំណង​ឈប់​ពឹង​ផ្អែកលើ​ប្រទេស​វៀតណាម និង​ថៃ សម្រាប់​ចំនួន​កំណត់​ទំហំ​ចរាចរ​ (Bandwidth) និង​ច្រក​តំណរ​ភ្ជាប់​ទៅកាន់​បណ្ដាញ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​អន្តរជាតិ​ (International Internet Gateway)។​ សម្ដេចតេជោ ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ប្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឲ្យ​ពិនិត្យ​មើល ថា​តើ​កម្ពុជា​អា​ចត​ភ្ជាប់​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ខ្លួនឯង​តាមរបៀប​ណា​។​ ​សម្ដេច...

ស្មា​ត​ហ្វូ​ន Huawei ដើរ​ដោយ Hongmeng OS តម្លៃ​ប្រហែល ២៨៨​ដុល្លារ នឹង​ចេញ នៅ​ចុងឆ្នាំ​២០១៩​នេះ​

ក្រុមហ៊ុន Huawei កំពុង​ធ្វើតេស្ត​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Hongmeng (Ark OS) ដែល​ខ្លួន​បាន​សម្ងំ​អភិវឌ្ឍន៍ ដោយ​ខ្លួនឯង​ជាង ៧​ឆ្នាំកន្លងមក​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​ចេញលក់​នៅ​ចុង​ឆ្នាំនេះ​តែម្តង ក្នុងតម្លៃ​ប្រហែល ២៨៨​ដុល្លារ​។​ Huawei មិនបាន​ចេញមុខ​ផ្តល់​ការអត្ថាធិប្បាយ ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ​របស់ សារព័ត៌មាន​រដ្ឋ​ចិន...

Globe Telecom របស់​ហ្វីលីពីន​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ 5G ដោយ​ប្រើ​បច្ចេកវិទ្យា​របស់ Huawei

Channel News Asia៖ ក្រុមហ៊ុន​ទូរគមនាគមន៍​ហ្វីលីពីន Globe Telecom បានប្រកាស​អំពី​ការ​គម្រោង​ដាក់​ដំណើរការ​នូវ​ប្រព័ន្ធ​សេវា 5G មុនគេ​នៅ​អាស៊ីអាគ្នេយ៍​នៅ​ខែក្រោយ​នេះ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន Huawei ដោយ​មិន​ខ្វល់​អំពី​ការចោទប្រកាន់​របស់​អា​មេ​រិ​ក ចំពោះ​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យារ​បស់ Huawei នោះទេ​។​ ​ក្រៅពី​សហការ​ជាមួយ​ក្រុមហ៊ុន Globe Telecom ក្រុមហ៊ុន...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!