ឧស្សាហកម្ម​អាកាសចរណ៍ ត្រូវបាន​ព្យាករថា នឹង​ខាតបង់​ប្រាក់​ដល់ ៨៤ពាន់លានដុល្លារ​នៅឆ្នាំនេះ

អន្តរជាតិ៖ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានព្យាករកាលពីថ្ងៃអង្គារថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យឧស្សាហកម្មអាកាសចរណ៍ខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំ មិនធ្លាប់មានពីមុនមករហូតដល់ ៨៤ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០។ អគ្គនាយកសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិលោក អាឡិចសាន់ដ្រេ ដឺ ជូនៀក (Alexandre de Juniac) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ឆ្នាំ២០២០នេះគឺជាឆ្នាំដែលឧស្សាហកម្មអាកាសចរណ៍ធ្លាក់ចុះអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បាននិយាយថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសត្រូវបានគេរំពឹងថានឹងកើនឡើង ៥៥%វិញនៅក្នុងឆ្នាំ២០២១។ លោក អាឡិចសាន់ដ្រេ បាននិយាយថា ប្រសិនបើវីរុសកូវីដ១៩ ផ្ទុះឡើងជាលើកទី២ លោកសង្ឃឹមថា រដ្ឋាភិបាលប្រទេសនីមួយៗនឹងចាត់វិធានការផ្សេងដោយជៀសវាងការបិទប្រទេសទាំងមូល។ លោកបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍នានាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមប្រតិបត្តិការសាជាថ្មី...

តារាប្រុស៤រូប ធ្វើតេស្តអវិជ្ជមាន Covid-19 ក្រោយបំពានបំរាម គម្លាតសង្គម ទៅតំបន់ Itaewon

(បរទេស)៖ សមាជិកប្រុស៤រូប មកពីក្រុមចម្រៀងផ្សេងៗគ្នា មានដូចជា Jongkook (BTS), Cha Eun Woo (ASTRO), Jaehyun (NCT), និង Mingyu (SEVENTEEN) ត្រូវបានសារព័ត៌មាន Dispatch រាយការណ៍ឲ្យដឹងថា ពួកគេទាំង៤នាក់បានបំពានបំរាមគម្លាតសង្គម ដោយចំណាយពេលមួយរាត្រីនៅ Itaewon ដែលជាតំបន់ កំពុងផ្ទុះនូវរលកទី២ នៃការរាតត្បាត...

Lewandowski ស្ថិតក្នុងចំណោមកំពូលខ្សែប្រយុទ្ធ ៥រូបល្អបំផុត នាពេលបច្ចុប្បន្ន

(ម៉ូនិច)៖ យុគសម័យបាល់ទាត់ទំនើប Robert Lewandowski បានចាត់ទុករូបគេ ជាកំពូលកីឡាករខ្សែប្រយុទ្ធល្អបំផុត លើលោក ក្នុងចំណោមខ្សែប្រយុទ្ធ ៥នាក់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ កីឡាករអន្តរជាតិប៉ូឡូញខាងលើដែលកំពុងលេងឲ្យក្លិប Bayern Munich បានសារភាពប្រាប់ព័ត៌មាន Bild ថា សមត្ថភាពមិនទាន់ដល់អាចប្រៀបធៀបជាមួយនឹង Cristiano Ronaldo និង Lionel...

Joao Felix បានបង្ហាញអារម្មាណ៍ថា ការឈ្នះពានរង្វាន់ Champions League ជាក្តីស្រម៉ៃក្នុងជីវិត

(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix បានបង្ហាញពីអារម្មណ៍ពិតថា ការឈ្នះពានរង្វាន់ក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League ជាក្តីស្រម៉ៃរបស់ខ្លួន ដែលបច្ចុប្បន្នរូបគេកំពុងតែប្រកបអាជីពជាមួយក្រុមអេស្ប៉ាញ Atletico Madrid ដែលត្រូវបាននាំមកពីក្រុម Benfica កាលពីរដូវកាលមុន។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ ខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំ Felix បានកំពុងតែមានភាពជឿជាក់ក្នុងការប្រជែងពាន...

Liverpool ត្រូវការឈ្នះ ២ប្រកួតក្នុង ៩ប្រកួតដែលនៅសល់ ដើម្បីលើកពាន PL លើកទី ១៩របស់ក្លិប

(លីវើពូល)៖ ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះតែ ២ប្រកួតទៀតប៉ុណ្នោះ ក្នុងចំណោម ៩ប្រកួតដែលនៅសល់ក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ និងជាលើកទី១៩ សម្រាប់ក្លិបផងដែរដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅលោក Jurgen Klopp ក្រោយពេលខកខានតាំងពីឆ្នាំ១៩៩០។ នេះបើតាមការចេញផ្សាយដោយ The Sun។ លីគ Premier League អាចនឹងត្រូវវិលត្រឡប់មកវិញនៅខែក្រោយនេះ ដោយការលេងបិទទ្វារកីឡដ្ឋាន ហើយក្រុមកំពូលតារាង Liverpool...

ដោយសារវិបត្តិ COVID-19 ធ្វើឲ្យ Young ទុកសក់វែងស្ទើរចំណាំពុំបាន

(រ៉ូម)៖ ក្នុងអំឡុងដាក់ប្រទេសអ៊ីតាលីក្នុងគ្រាមានអាសន្ន (lockdown) ដើម្បីបញ្ចៀសជំងឺឆ្លង COVID-19 ធ្វើឲ្យកីឡាករ Ashley Young ទុកសក់វែងមើលស្ទើរតែមិនស្គាល់ ដោយសារមិនអាចចេញក្រៅកាត់សក់បាន។ ការដុះសក់ដ៏លឿននេះ បានធ្វើឲ្យអ្នកគាំទ្រមើលស្ទើរតែពុំស្គាល់ និងភ្ញាក់ផ្អើលជាខ្លាំង ដែលជាធម្មតាកីឡាករអង់គ្លេស ខាងលើពុំមានសក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ Sportbible។ សក់វែងនេះដែរ ដូចកាលពី Young បានលេងឲ្យក្លិបនៅ Premier League, Aston Villa និង...

Valencia ត្រៀមផ្តល់ទឹកប្រាក់ជិត ៤លានដុល្លារ ក្នុង ១រដូវកាលឲ្យ Callejon ទៅលើកិច្ចសន្យា ២ឆ្នាំ

(វ៉ាលេនសៀ)៖ ក្លិបអេស្ប៉ាញ Valencia ត្រៀមផ្តល់តម្លៃពលកម្មប្រមាណ ៣.៥លានអឺរ៉ូ ស្មើនឹង ៣.៨២លានដុល្លារទៅកាន់កីឡាករខ្សែប្រយុទ្ធ Jose Callejon ដែលអាចនាំមកពីក្លិបពពកស Napoli របស់អ៊ីតាលី ខណៈមិនទាន់បានបង្ហាញតម្លៃផ្ទេរនៅឡើយទេ ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ កិច្ចសន្យាចាស់របស់ Callejon នៅ Napoli នឹងផុតកំណត់នារដូវក្តៅខាងមុខនេះ ដោយការពិភាក្សាថ្មីនៅមិនទាន់ធ្វើឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ Marca។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid ក្នុងអំឡុងឆ្នាំ២០១១-២០១៣...

ទីតាំង កន្លែងហាត់ប្រាណ ក្នុងរដ្ធកាលីហ្វ័រញ៉ាមួយកន្លែង មានៈចាប់ផ្តើមដំណើរការឡើងវិញ ខណៈ ប្រទសបញ្ជាឲ្យមានការបិទ

(បរទេស)៖ ទីតាំងក្លឹបហាត់ប្រាណមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលបានចាប់ផ្ដើមបើកដំណើរការសារជាថ្មី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈប្រទេសកំពុងរក្សាគម្លាតរស់នៅដាច់ដោយឡែកពីគ្នា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។ ម្ចាស់ក្លឹបហាត់ប្រាណផ្ទាល់គឺលោក ឡូ អូរីឌែល បានឲ្យដឹងថា លោកពិតជាគ្មានជម្រើសបន្តទៅទៀតនោះទេ ក្រៅពីសង្កេតយកចិត្តទុកដាក់លើអនាម័យ សុវត្ថិភាព របស់អតិថិជនគ្រប់បែបយ៉ាង ដោយលោកបានបិទឧបករណ៍លំហាត់ប្រាណមួយចំនួន ព្រមទាំងកំណត់ចំនួនសមាជិកមនុស្ស មុននឹងលោកសម្រេចចិត្តបន្តដំណើរការអាជីវកម្មឡើងវិញ។ បើទោះជាយ៉ាងនេះក្ដី លោក ឡូ អូរីឌែល ក៏បានត្រូវទទួលការផាកពិន័យ ពីបទរំលោភកិច្ចបញ្ជាហាមឃាត់របស់រាជរដ្ឋាភិបាលផងដែរ។...

កីឡាករនៃក្លិប Burnley និង Watford រកឃើញមានផ្ទុក COVID-19 ពេលចូលហ្វឹកហាត់

(ក្រុងឡុងដ៍)៖ កីឡាករនៃក្លិបលេងនៅ Premier League រួមមាន Burnley និង Watford តេស្តវិជ្ជមាននៃជំងឺ COVID-19 នៅពេលពួកគេវិលចូលទីលានហ្វឹកហាត់ឡើងវិញនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះរួមមានកីឡាករ ១រូប និងបុគ្គលិក ២នាក់នៃក្លិប Watford និងជំនួយការគ្រូបង្វឹកលោក Ian Woan របស់ក្លិប Burnley ក្នុងចំណោមមនុស្ស ៦នាក់ដែលត្រូវបានរកឃើញមានផ្ទុកវីរុស...

ធ្លាក់ដុំទឹកកក រាងដូច វីរុសកូរ៉ូណា (COVID-19) បង្កការភ្ញាក់ផ្អើលខ្លាំងនៅម៉ិកស៊ីកូ

ប្រជាពលរដ្ឋ​នៅ​ម៉ិកស៊ីកូ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​ហេតុការណ៍​ធ្លាក់​ដុំ​ទឹកកក​ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​វីរុស​កូវ៉ូណា​ដែល​កំពុង​វាយ​ប្រហារ​នៅ​ទូទាំង​ពិភពលោក។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​នៅ​ក្រុង Montemorelos ស្ថិត​នៅ​រដ្ឋ Nuevo Leon ភាគ​ខាង​ជើង​ប្រទេស​ម៉ិកស៊ីកូ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ ពលរដ្ឋ​បាន​នាំ​គ្នា​ចែក​ចាយ​រូប​ភាព​នៃ​ដុំ​ទឹកកក​នេះ​ទៅក្នុង​បណ្ដាញ​សង្គម​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ចម្រូង​ចម្រាស។...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!