លោក វង្ស៊ី វិស្សុត អះអាងថា កម្ពុជា បានត្រៀមខ្លួន ទប់ទល់នឹងការបាត់ EBA តាំងពី ៧ឆ្នាំមុនមកម្លេះ

ភ្នំពេញ៖ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទប់ទល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) តាំងពីឆ្នាំ ២០១៣មកម្លេះ ក្នុងហេតុផលថា ការផ្តល់ភាពអនុគ្រោះពន្ធនេះនឹងមិនស្ថិតនៅជាអចិន្ត្រៃយ៍ជាមួយកម្ពុជានោះឡើយ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក វង្ស៊ី វិស្សុត បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី អភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់ ស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចចំនួន...

អ្នកឧកញ៉ា គិត ម៉េង ប្រាប់​វិស័យ​ឯកជន ​កុំ​បារម្ភ​រឿង EBA

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួល ក្រុមការងារទាំង១៣ ផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង បានប្រាប់ទៅវិស័យឯកជន កុុមានការបារម្ភរឿង EBA ដោយអ្នកឧកញ៉ា មានជំនឿថា រាជរដ្ឋាភិបាលអាច នឹងអាចដោះស្រាយ បញ្ហានេះបាន ហើយឆាប់ៗនេះ រាជរដ្ឋាភិបាល នឹងអនុវត្តនូវច្បាប់ទាក់ទងល្បែងស៊ីសង។ នេះបើយោងតាមកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់ កំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩...

សម្ដេចតេជោ ហ៊ុន សែន៖ ក្រដាសប្រាក់​ដុល្លារ​ អាមេរិក​ប្រភេទ $1, $2 និង $5 នៅ​តែ​ចាយ​បាន​ធម្មតា​ក្នុង​ប្រទេសកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃនេះថា៖ "ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន"។សម្ដេចតេជោ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលបានយុត្តិធម៌ពីទង្វើមនុស្សធម៌

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារថា ទេវតាពិតជាមានភ្នែក កម្ពុជាទទួលបានយុត្តិធម៌ ពីអំពើមនុស្សធម៌របស់ខ្លួន ដែលធ្វើចំពោះអ្នកដំណើរជាង២០០០នាក់ របស់នាវាខ្នាតយក្ស Westerdam បន្ទាប់ពីម៉ាឡេស៊ីប្រកាសអំពីការគ្មានផ្ទុកជំងឺ COVID-19 លើស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ កាលពីម្សិលមិញនេះ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ​ឲ្យ ប្រជាពលរដ្ឋកម្ពុជា ​ក្រោកឈរការពារ ​ឯករាជ្យ ​អធិបតេយ្យជាតិ និង សន្តិភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗ ឲ្យប្រជាពលរដ្ឋខ្មែរ ក្រោកឈរការពារ អធិបតេយ្យភាពជាតិ ឯករាជ្យ និងសន្តិភាព ប្រឆាំងការគំរាមផ្សេងៗរបស់បរទេសមកលើកម្ពុជា នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថាពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ។ កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យ...

តើអ្វីនៅពីក្រោយ ការសម្រេចចិត្តរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿង កូរ៉ូណា វីរុស ?

ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលជាទីកន្លែងផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគីចិនដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រី បានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេក ចំពោះទឹកចិត្តរបស់មេដឹកនាំរូប...

សម្ដេច ហ៊ុន សែន៖ ខ្ញុំសុខចិត្តសុំយោបល់ ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តកោតសរសើរ ចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចអះអាងថា សុខចិត្តទទួលយក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស ដែលមានលក្ខណៈ គាបសង្កត់មកលើកម្ពុជា។ សម្តេចបានថ្លែងថា ការមកជួបសម្តេចពេលនេះ មានអ្នកខ្លះពិតជាមើលឃើញថា...

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើលិខិត ២ច្បាប់ ជូន​សម្តេចតេជោ ហ៊ុន សែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ។ នេះបើតាមការអះអាងរបស់លោក កៅ...

សម្តេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា​ កម្ពុជា មិនអាចយក អធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយ EBA នោះទេ

ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់ថា  កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយនោះទេ តែរាជរដ្ឋាភិបាល ក៏មិនចង់ឲ្យមានការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នោះដែរ ប៉ុន្តែបើបាត់ EBA ក៏កម្ពុជានៅតែរកស៊ីបាន និងរកស៊ីដោយថ្លៃថ្នូរ ដោយគ្មានការគំរាមកំហែងផងដែរ។ សម្តេចតេជោ...

កម្ពុជា មានពេលមួយខែទៀត ដើម្បីឆ្លើយតប ទៅនឹងរបាយការណ៍បឋមស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA

គណៈ​កម្មការ​អឺរ៉ុប ​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាកប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA ​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ហើយកាលពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩នេះ​ហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ​សហភាព​អឺរ៉ុប ​​បាន​ទុក​ពេល​ឲ្យ​ កម្ពុជា មួយ​ខែ​ទៀត ​ដើម្បី​ប្រតិកម្មឆ្លើយតប​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​​ដក​ហូត​បណ្តោះអាសន្ន​ នូវ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ឬហៅកាត់ថា EBA។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ របស់​សហភាព​អឺរ៉ុប បានសរសេរថា៖ “ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប ​នឹង​បញ្ចប់​របាយការណ៍​ និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ ប្រព័ន្ធអនុ​គ្រោះពន្ធ​ EBA របស់​កម្ពុជា​ ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!