ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...

តិចច្រឡំ ផ្កាឡាវិនឌើរ ស្រុកគេ ការពិតនេះជា ផ្កាកំប្លោក ដែលនិយមយកទៅធ្វើអន្លក់ទេ

បន្ទាយស្រី៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្រុកបន្ទាយស្រីកាន់តែមានភាពលេចធ្លោឡើងដោយសារទេសភាព បូករួមនឹងការច្នៃ ការរៀបចំពីអភិបាលស្រុកលោក ឃឹម ហ្វីណង់ បានចំណាយកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍស្រុកបន្ទាយស្រី ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូមួយដ៏គួរឱ្យចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ក៏មានការលាន់មាត់សរសើរសម្រស់ធម្មជាតិផ្កាកំប្លោក ដែលក្រឡេកឃើញមួយភ្លែតអាចច្រលំជាផ្កាឡាវិនឌើរមិនខាន។ បឹងផ្កាកំប្លោកនេះ បានរីករហង់នៅរមណីយដ្ឋានផ្ទះស្នាក់មួយកន្លែងដែលម្ចាស់រមណីយដ្ឋានបានបញ្ជាក់ថា ចង់ទុកទេសភាពមួយនេះសម្រាប់ភ្ញៀវមកថតរូបលេងកម្សាន្ត ស្អាតៗជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនេះ។ គួរបញ្ជាក់ដែរថា ធម្មជាតិដែលបានផ្តល់ឱ្យគឺសុទ្ធសឹងតែមានគុណសម្បត្តិរៀងខ្លួន សំខាន់ថាតើយើងចេះច្នៃយកមកប្រើប្រាស់ឱ្យល្អបានកម្រិតណាដើម្បីក្លាយជាទីចាប់អារម្មណ៍ពីសំណាក់មហាជន៕ រូបភាព៖ ទៅលេងបន្ទាយស្រី អត្ថបទ៖ គង់ ចាន់ស្រីនុច

ភ្នំ៥៣ ខេត្តបាត់ដំបង រមណីយដ្ឋានដែលភ្ញៀវទេសចរមិនគួរមើលរំលង

បាត់ដំបង៖ ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រមណីយដ្ឋានភ្នំ៥៣ មានទេសភាពស្រស់ត្រកាល ព្រមទាំងខ្យល់អាកាសបរិសុទ្ធល្អផងដែរ។ ភ្ញៀវទេសចរ អាចអង្គុយគយគន់ទេសភាពព្រៃឈើ ព្រមទាំងពពកអណ្តែតជាប់ភ្នំ និងពិសារអាហារយ៉ាងឈ្ងុយឆ្ញាញ់ៗ និងភេសជ្ជៈចម្រុះជាច្រើនមុខ។ នៅតាមដងផ្លូវទៅកាន់រមណីយដ្ឋាន ភ្ញៀវទេសចរ ក៏អាចឆៀងចូលលេងទស្សនាកម្សាន្តនូវចម្ការដំឡូង ស្វាយ ស្វាយចន្ទី ដូង ល្ហុង ជាដើម។ មិនតែប៉ុណ្ណោះ រមណីយដ្ឋានភ្នំ៥៣ មានទឹកជ្រោះហូរធ្លាក់ពីលើភ្នំយ៉ាងទាក់ទាញទៀតផង...

សហគមន៍ការពារធម្មជាតិពាមក្រសោប ជាបេះដូងនៃខេត្តកោះកុង

កោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះពីក្រុងខេមរភូមិន្ទ...

ភ្នំខ្វាវ ឬ ភ្នំតាក្រហមក ក្នុង ខេត្តពោធិ៍សាត់ អន្ទងចិត្ត ភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង

ពោធិ៍សាត់៖ ភ្នំខ្វាវ ឬ ភ្នំតាក្រហម ក ក្នុងខេត្តពោធិ៍សាត់ កំពុងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង ដោយសារនៅលើកំពូលភ្នំ យើងអាចទស្សនាទេសភាពបានយ៉ាងច្បាស់ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ។ លោក សំ ឃីម...

ជិះទូកបណ្តើរ ស្ទូចត្រីបណ្តើរ ជីវិតពិតជាមានន័យ នៅលើ កោះស្តេច

កម្សាន្ត៖ កោះស្ដេច គឺជាកោះធម្មជាតិមួយ ស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេចគឺជាប្រជុំកោះ នៃកោះដែលនៅជុំវិញនោះ វាមានរាងដូចសណ្តែក លាតសន្ធឹងពីជើងទៅត្បូងមានប្រវែងប្រមាណ ២.៨ គីឡូម៉ែត្រ មានរាងសំប៉ែត និងពោរពេញទៅដោយព្រៃធម្មជាតិ ការតាំងទីលំនៅជាចម្បងរបស់ប្រជាជនភាគច្រើននៅភាគខាងជើង ដោយសារភាគខាងជើងជាតំបន់ឆ្នេរ ងាយស្រួលក្នុងការតាំងទីលំនៅ និងមិនសូវមានខ្យល់បោកបក់ខ្លាំងនៅរដូវវស្សា។

ភ្នំស្រះខ្ចៅ មានប្រាសាទអាយុកាលចាស់ជាង ប្រាសាទអង្គរវត្ត

កំពង់ធំ៖ ភ្នំស្រះខ្ចៅ ជាភ្នំប្រភេទថ្មភក់ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ...

សហគមន៍ អេកូទេសចរណ៍ ជីផាត មានអ្វីកន្លែងគួរទៅលេងកម្សាន្តណាខ្លះ?

កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។

តោះមកស្គាល់ពី ល្អាង មួយចំនួន នៅ​ ភ្នំកំពង់ត្រាច

កំពត៖ បើតាមតំណាលរឿងក្នុងរជ្ជកាលព្រះនាង លីវ យី និងព្រះអង្គ ហ៊ុន ទៀន ភ្នំកំពង់ត្រាច មានឈ្មោះថា ភ្នំសំពៅនេប៉ាល់ ជាទីប្រជុំមហាសមុទ្រ ទន្លេបួន និងបារមីមហាព្រហ្មប្រាំពីរត្រួត។ ភ្នំនេះមានល្អាងសំខាន់ៗចំនួន៨...

ប្រវត្តិខ្លះៗនៃ ភ្នំឧដុង្គ ដែលជា អតីតរាជធានី នាសតវត្សរ៍ទី ១៧

កណ្តាល៖ អតីតរាជធានីនាសតវត្សរ៍ទី ១៧ (១៦១៨-១៨៦៦) ដែលបច្ចុប្បន្នបានក្លាយជារមនីយដ្ឋាន ភ្នំឧដុង្គ ទាក់ទាញភ្ញៀវទេសចរបានច្រើនកុះករជាមួយនឹងមុខមាត់ថ្មីសន្លាង និងកាន់តែទាក់ទាញខ្លាំងបន្ទាប់ពីកសាង ព្រះសក្យមុនីចេតិយ ដ៏ធំនៅលើកំពូលភ្នំឧដុង្គ។ ភ្នំឧដុង្គ ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!