កម្ពុជា មានសក្តានុពលខ្ពស់ នាំចេញត្រី ទៅកាន់ ទីផ្សារប្រទេសចិន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ប្រទេសកម្ពុជា មានសក្តានុពលខ្ពស់ផ្នែកវិស័យកសិកម្ម ដែលមានទំហំផលិតកម្មរហូតដល់ ២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងមានចំនួនប្រជាជនបម្រើក្នុងវិស័យនេះប្រមាណ ៤០ភាគរយ។ កត្តានេះអាចធានាការផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់ប្រជាជន នៅក្នុងវិបត្តិកូវីដ១៩ និងអាចនាំចេញទៅក្រៅប្រទេសមួយចំនួនទៀតផង។
លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កម្ពុជា កំពុងចាប់យកឱកាសជំរុញវិស័យកសិកម្មឱ្យអស់សក្តានុពល ដែលផ្តោតលើផ្នែក...
សម្តេចតេជោ ហ៊ុន សែន ប្រកាសទម្លាក់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា
ព្រៃវែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រីកការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសទម្លាក់ថវិកានេះ បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នមានកសិករចិញ្ចឹមត្រី ប្រមាណ ៤ម៉ឺន ៦ពាន់គ្រួសារ ហើយសម្តេច ចង់ពង្រីកឱ្យបានដល់...
ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នឹងត្រូវចាប់ផ្តើមសាងសង់នៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ដោយចំណាយថវិកា ៣៥លានដុល្លារ
ព្រះសីហនុ៖ ក្រុមហ៊ុន Royal Group Koh Rong Development Company របស់អ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Sinohydro Corporation Limited...
អ្នកនាំចេញអង្ករកម្ពុជាកំពុងស្វះស្វែងរកដំណោះស្រាយ ខណៈពាណិជ្ជករអាមេរិក ស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករនាំចូល
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបើកកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ ទាក់ទងនឹងការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice Federation) ទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC)
លើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិក ដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ។
ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិករួមមាន ប្រទេសថៃ វៀតណាម...
សម្តេចតេជោ ហ៊ុន សែន មិនឯកភាព ចំពោះសំណើ នាំចូលជ្រូក ១លានក្បាល ពីប្រទេសថៃ
ព្រៃវែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនឯកភាពចំពោះសំណើសុំនាំចូលជ្រូកចំនួន ១លានក្បាលក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញបន្តទៅកាន់ប្រទេសវៀតណាម។
ការមិនឯកភាពនេះ ត្រូវបានលើកឡើងជាសាធារណៈក្នុងឱកាសដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកក្កដា បានទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានក្រុមហ៊ុនមួយ បានដាក់សំណើមកកាន់សម្តេចតេជោ ដើម្បីនាំចូលជ្រូករស់ចំនួន ១លានក្បាលក្នុងមួយឆ្នាំ...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយដល់ពលរដ្ឋនៅខេត្តស្វាយរៀង ពីការផ្តល់ឥណទាន ដែលមានការប្រាក់ទាប
ស្វាយរៀង៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មជូនដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់។
លោក កៅ...
ភ្ញៀវទេសចរ ទៅទស្សនាខេត្តរតនគិរី ធ្លាក់ចុះ ២៧ភាគរយ នៅដើមឆ្នាំ ២០២០
ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ៨ម៉ឺន ៥ពាន់នាក់ បាន ទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី ដែលចំនួននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព...
ក្រុមហ៊ុនវិនិយោគចំនួន ២៧ កំពុងវិនិយោគ លើដីសម្បទានសេដ្ឋកិច្ចជាង ១០ម៉ឺនហិកតា នៅខេត្តរតនគិរី
រតនគិរី៖ បច្ចុប្បន្នខេត្តរតនគិរី មានក្រុមហ៊ុនចំនួន ២៧ ដែលទទូលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគនៅលើទំហំផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ១២៤.៦៦៩ហិកតា ក្នុងនោះ អនុវត្តការដាំដុះ បានចំនួន ៥៥.០៤ហិកតា។ នេះបើយោងតាមការឱ្យដឹងពីលោក ថង សាវុន អភិបាលខេត្តរនគិរី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ក្នុងចំណោមដីសម្បទាននោះ...
គម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) សម្រេចជិត ៤០%
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថា តើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី...
កម្ពុជា និង កូរ៉េ ចាប់ផ្តើម ការចរចាជាផ្លូវការ លើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាប់ផ្តើមចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ។
មុននឹងឈានមកដល់ការប្រកាសជាផ្លូវការនេះ ក្រុមការងារនៃប្រទេសទាំងពីរ បានជួបប្រជុំជាច្រើនលើកច្រើនសារមកហើយ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល...
អត្ថបទពេញនិយម
តើអ្វីទៅជា ពិធីលៀងតែ របស់ប្រទេសជប៉ុន?
ពិធីលៀងតែជប៉ុន ឬជាភាសាជប៉ុន «ឆាណុយឺ» ដែលត្រូវបានស្គាល់ថា ឆាដូ ឬ សាដូ គឺជាក្បួនខ្នាត នៃការឆុងម្សៅ តែបៃតង សម្រាប់ទទួលស្វាគមន៍ភ្ញៀវ។
ពិធីលៀងតែ ដែលពេញលេញតាមក្បួនខ្នាត ជាទូទៅចំណាយពេលយ៉ាងយូរបំផុត ប្រហែលជា៤ម៉ោង រួមទាំងការទទួលទាន chakaiseki និងតែបៃតង២ប្រភេទរួមមាន...
ប្រទេសចិនប្រកាសថា ការវិនិយោគ និងជំនួយរបស់ចិន នៅកម្ពុជា មិនមែនជាអន្ទាក់នោះទេ គឺជាការជួយដ៏ស្មោះ
ភ្នំពេញ៖ ប្រទេសចិន ដែលតំណាងដោយ លោក ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការវិនិយោគ និងជំនួយរបស់ចិននៅកម្ពុជាមិនមែនជាអន្ទាក់នោះទេ គឺជាការជួយដោយស្មោះ ក្នុងនាមជាបងប្អូនល្អ។
លោក ផែង វណ្ណៈ ត្រូវបានប៉េអឹមចាប់ខ្លួន បញ្ជូនទៅសាលាដំបូងហើយ
ភ្នំពេញ៖ តារាហ្វេសប៊ុក មិនសំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបញ្ជូនទៅសាលាសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី០២ មេសា ឆ្នាំ២០១៩នេះ។
ការចាប់ខ្លួន បញ្ជូនទៅសាលាដំបូងនេះ ធ្វើឡើងដោយយោងទៅតាមដីកាបញ្ជា ពីសំណាក់ព្រះរាជអាជ្ញា និងយោងតាមពាក្យបណ្តឹង របស់មេធាវីការពារក្តីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន...
ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារអាមេរិក ចាប់ផ្តើមសាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣
ភ្នំពេញ៖ ផ្លូវល្បឿនលឿនដំបូងគេ ភ្នំពេញ-ព្រះសីហនុ នៅប្រទេសកម្ពុជា បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក និងប្រើពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ...
សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតជប៉ុន នឹងដឹកដៃគ្នាដើរកាត់ ស្ពានជ្រោយចង្វារទី១ នៅថ្ងៃស្អែក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេច និងឯកអគ្គរដ្ឋទូតជប៉ុន ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) នឹងដឹកដៃគ្នាដើរកាត់ ស្ពានជ្រោយចង្វារទី១ ពោលគឺនៅថ្ងៃបើកដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ បានជុសជុលរួចរាល់ជាស្ថាបពរដោយចំណាយថវិកាអស់ប្រមាណ...
អត្ថបទថ្មីៗ
ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ
តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។
...