ហេតុអ្វី​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ស្រាប់តែ​ទៅ​ជួប​លោក គីម ជុង​អ៊ុន នៅ​កូរ៉េខាងជើង មុនពេល​កិច្ចប្រជុំ G20?

1242
FILE - In this June 19, 2018, file photo released by China's Xinhua News Agency, Chinese President Xi Jinping, right, poses with North Korean leader Kim Jong Un for a photo during a welcome ceremony at the Great Hall of the People in Beijing. Chinese state media say President Xi Jinping will make a state visit to North Korea this week. State broadcaster CCTV said in its evening news program on Monday that Xi will meet with North Korean leader Kim Jong Un during a visit Thursday and Friday. (Ju Peng/Xinhua via AP, File)

សេ​អ៊ូ​ល​​ (BBC) ៖ លោក ស៊ី ជិន​ពីង បាន​ទៅដល់​ទីក្រុង​ព្យុងយ៉ាង ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដើម្បី​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​លោក ស៊ី ជិន​ពីង និង​លោក គីម ជុង​អ៊ុន ធ្លាប់​ជួបគ្នា​៤​លើក​រួចមកហើយ​នៅលើ​ទឹកដី​ចិន កាលពី​ឆ្នាំ ២០១៨ ហើយ​ជំនួប​រវាង​មេដឹកនាំ​ទាំង​២​នៅ​លើក​នេះ ធ្វើឡើង​នៅមុន​ពេល​លោក ស៊ី ជិន​ពីង ត្រូវ​ជួប​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅ​កិច្ចប្រជុំ G20 ក្នុងប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយ​។ ដោយឡែក បើតាម ក្រុមមន្ត្រី​ចិន លោក ស៊ី ជិន​ពីង និង​លោក គីម ជុង​អ៊ុន នឹង​ពិភាក្សាគ្នា​ដោយ​ផ្ដោត​សំខាន់​លើ​ទំនាក់ទំនង​ទ្វេភាគី​រវាង ប្រទេស​ទាំង​២ និង​ស្ថានភាព​បច្ចុប្បន្ន​នៅលើ​ឧបទ្វីប​កូរ៉េ​។​

(CCTV via AP)

ហេតុអ្វី​បានជា​លោក ស៊ី ជិន​ពីង បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នៅពេលនេះ​?

​ដំណើរ​ទស្សនកិច្ច​នេះ​នឹងធ្វើ​ឱ្យ​លោក ស៊ី ជិន​ពីង កា្ល​យ​ជា​ប្រធានាធិបតី​ចិន​ដំបូង​គេ​ដែល​ធ្វើដំណើរ ទៅកាន់​កូរ៉េខាងជើង អស់​រយៈពេល​ជាង​១៤​ឆ្នាំ​មកនេះ ពោលគឺ​ចាប់តាំងពី​អតីត​ប្រធានាធិបតី​ចិន លោក Hu Jintao បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង កាលពី​ខែតុលា ឆ្នាំ​២០០៥​។ យ៉ាងណាមិញ លោក ស៊ី ជិន​ពីង ធ្លាប់​ទៅ​កូរ៉េខាងជើង​ម្តង​រួចមកហើយ​ដែរ កាលពី​ឆ្នាំ​២០០៨ តែ​ក្នុងនាម​ជា​អនុ​ប្រធានាធិបតី​ចិន​។ លោក ស៊ី ជិន​ពីង និង លោក គីម ជុង​អ៊ុន ត្រូវបាន គេ​រំពឹងថា​នឹង​ពិភាក្សាគ្នា​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ ព្រមទាំង​កិច្ចចរចា​នុយក្លេអ៊ែ រ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ដែល​ទទួល​បរាជ័យ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី ចុងខែ​កុម្ភៈ​ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

លោក ស៊ី ជិន​ពីង និង  លោក គីម ជុង​អ៊ុន

​លោកស្រី Jenny Town មកពី​គេហទំព័រ​ឃ្លាំមើល​កូរ៉េខាងជើង 38 North ថា លោក ស៊ី ជិន​ពីង ទំនងជា​ចង់​ប្រើ​ដំណើរ​ទស្ស​និច្ច​របស់លោក​នៅពេលនេះ ដើម្បី​ចង់ដឹង​ពីអ្វី​ដែល​បាន​កើតឡើង នៅក្នុង​ជំនួប​រវាង លោក គីម ជុង​អ៊ុន និង​លោក ដូ​ណា​ល់ ត្រាំ នៅ​ទីក្រុង​ហាណូយ សំដៅ​ស្វែងរក​ព័ត៌មាន ឬ​ចំណុចខ្សោយ​ណាមួយ ដែល​លោក​អាច​យកទៅ​ចរចា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយនេះ​។ លោកស្រី បាន​បន្ថែមថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ចិន​នៅពេលនេះ មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ធំដុំ​អ្វី​នោះទេ ព្រោះ​វា​កើតឡើង​នៅ​ចំពេល​ប្រទេស​ទាំង​ត្រូវ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​។​

​តើ​ប្រទេស​ចិន​ចង់បាន​អ្វី​?

​ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់បំផុត​របស់​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង​វិញ​ក៏​ជា​ទ្រនាប់​ការពារ​យុទ្ធសាស្ត្រ ដែល​ចិន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​យោធា​អាមេរិក​នៅក្នុង​តំបន់​ផងដែរ​។ យោងតាម​សារព័ត៌មាន ចិន China Daily កាលពី​ថ្ងៃ​ពុធ​ទី​១៩ មិថុនា ២០១៩ បានសរសេរថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ជិន​ពីង នឹង​ជួយ​ឱ្យ​មេដឹកនាំ​ទាំង​២ សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ជាច្រើន ជាពិសេស​គឺ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ចិន​-​កូរ៉េខាងជើង តែម្ដង​។​

លោក ស៊ី ជិន​ពីង និង  លោក គីម ជុង​អ៊ុន

​តើ​កូរ៉េខាងជើង​ចង់បាន​អ្វី​ពី​ចិន​?

​លោកស្រី Jenny Town និយាយថា ទីក្រុង​ព្យុងយ៉ាង ចង់​រក្សា​ទំនាក់ទំនង​មិត្តភាព​ឱ្យ​កាន់តែ​ជិតស្និទ​ជាមួយ​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ខ្លួន ដើម្បី​តស៊ូ​ប្រយុទ្ធ​នឹង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​។ លោកស្រី​បន្តថា អ្វីដែល​លោក គីម ជុង​អ៊ុន ចង់បាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជិន​ពីង នោះ​គឺ​បង្ហាញ​សហរដ្ឋអាមេរិក​ថា ចិន​នៅតែ​ជា​ខ្នងបង្អែក​ដ៏​ធំ​ជានិច្ច​របស់ខ្លួន ដូច្នេះហើយ​ទណ្ឌកម្មសេដ្ឋកិច្ច មិនមាន​ប្រសិទ្ធភាព ឬក៏​ធ្វើឱ្យ​កូរ៉េខាងជើង​ចុះ​ញ​ម​ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​នោះទេ​៕