ភ្នំខ្វាវ ឬ ភ្នំតាក្រហមក ក្នុង ខេត្តពោធិ៍សាត់ អន្ទងចិត្ត ភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង
ពោធិ៍សាត់៖ ភ្នំខ្វាវ ឬ ភ្នំតាក្រហម ក ក្នុងខេត្តពោធិ៍សាត់ កំពុងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង ដោយសារនៅលើកំពូលភ្នំ យើងអាចទស្សនាទេសភាពបានយ៉ាងច្បាស់ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រៅពីតំបន់ភ្នំជាច្រើនដែលមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរកឃើញជាបន្តបន្ទាប់ ក៏មានលេចចេញនូវតំបន់ទេសចរណ៍ថ្មីមួយ គឺភ្នំខ្វាវ ឬភ្នំរាំងខ្វាវ ហៅភ្នំតាក្រហមក ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ដែលភ្ញៀវទេសចរអាចឡើង ទៅលើភ្នំដើម្បីមើលទេសភាពដ៏ស្រស់ត្រកាល...
ជិះទូកបណ្តើរ ស្ទូចត្រីបណ្តើរ ជីវិតពិតជាមានន័យ នៅលើ កោះស្តេច
កម្សាន្ត៖ កោះស្ដេច គឺជាកោះធម្មជាតិមួយ ស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេចគឺជាប្រជុំកោះ នៃកោះដែលនៅជុំវិញនោះ វាមានរាងដូចសណ្តែក លាតសន្ធឹងពីជើងទៅត្បូងមានប្រវែងប្រមាណ ២.៨ គីឡូម៉ែត្រ មានរាងសំប៉ែត និងពោរពេញទៅដោយព្រៃធម្មជាតិ ការតាំងទីលំនៅជាចម្បងរបស់ប្រជាជនភាគច្រើននៅភាគខាងជើង ដោយសារភាគខាងជើងជាតំបន់ឆ្នេរ ងាយស្រួលក្នុងការតាំងទីលំនៅ និងមិនសូវមានខ្យល់បោកបក់ខ្លាំងនៅរដូវវស្សា។
រីឯ ភាគខាងត្បូងគឺស្ទើរតែមិនមានប្រជាជនរស់នៅ ចំណែកនៅភាគខាងលិច មានផ្ទះស្នាក់ ដែលភាគច្រើនប្រជាជន...
ភ្នំស្រះខ្ចៅ មានប្រាសាទអាយុកាលចាស់ជាង ប្រាសាទអង្គរវត្ត
កំពង់ធំ៖ ភ្នំស្រះខ្ចៅ ជាភ្នំប្រភេទថ្មភក់ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅលើភ្នំនេះ។
តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។
ប្រាសាទស្រះខ្ចៅ ត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ...
សហគមន៍ អេកូទេសចរណ៍ ជីផាត មានអ្វីកន្លែងគួរទៅលេងកម្សាន្តណាខ្លះ?
កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។
សហគមន៍អេកូទេសចរណ៍ជីផាត បច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបូរាណវិទ្យា...
តោះមកស្គាល់ពី ល្អាង មួយចំនួន នៅ ភ្នំកំពង់ត្រាច
កំពត៖ បើតាមតំណាលរឿងក្នុងរជ្ជកាលព្រះនាង លីវ យី និងព្រះអង្គ ហ៊ុន ទៀន ភ្នំកំពង់ត្រាច មានឈ្មោះថា ភ្នំសំពៅនេប៉ាល់ ជាទីប្រជុំមហាសមុទ្រ ទន្លេបួន និងបារមីមហាព្រហ្មប្រាំពីរត្រួត។
ភ្នំនេះមានល្អាងសំខាន់ៗចំនួន៨ ដែលក្នុងល្អាងនីមួយៗមានសម្រស់ធម្មជាតិពិសេសរបស់ខ្លួន៖
ទី១- ល្អាងព្រះអាទិត្យ ស្ថិតក្នុងភូមិគ្រឹះឥន្ទ្រីសុរិយា។ នៅខាងក្រោមល្អាងនេះ មានស្រះស្រង់ឈ្មោះថាស្រះព្រះអាទិត្យ និងនៅក្នុងល្អាងមានសំពៅព្រះអាទិត្យ និងមានបន្ទប់ព្រះម៉ែសុរិយា។
ទី២- ល្អាងព្រះចន្ទ នៅពេលយប់ថ្ងៃពេញបូរមី យើងអាចមើលព្រះចន្ទដ៏ស្រស់ស្អាតនៅទីនេះ។ ធ្លាប់មានកូនក្រមុំ...
ប្រវត្តិខ្លះៗនៃ ភ្នំឧដុង្គ ដែលជា អតីតរាជធានី នាសតវត្សរ៍ទី ១៧
កណ្តាល៖ អតីតរាជធានីនាសតវត្សរ៍ទី ១៧ (១៦១៨-១៨៦៦) ដែលបច្ចុប្បន្នបានក្លាយជារមនីយដ្ឋាន ភ្នំឧដុង្គ ទាក់ទាញភ្ញៀវទេសចរបានច្រើនកុះករជាមួយនឹងមុខមាត់ថ្មីសន្លាង និងកាន់តែទាក់ទាញខ្លាំងបន្ទាប់ពីកសាង ព្រះសក្យមុនីចេតិយ ដ៏ធំនៅលើកំពូលភ្នំឧដុង្គ។
ភ្នំឧដុង្គ ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល អាចមើលឃើញទេសភាពស្រស់ត្រកាលពីលើភ្នំនូវវាលស្រែ វាលស្រូវ ដៃទន្លេសាប ពីកំពូលភ្នំ។ នៅទីនោះក៏មានទីសក្ការបូជា និងកន្លែងលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះផងដែរ។
ក្រៅពីឈ្មោះ ភ្នំឧដុង្គ...
ចង់ទស្សនា ដំណើរវិវឌ្ឍ របស់ មេអំបៅ ទីតាំងមួយនេះ អាចជួយបាន
សៀមរាប៖ មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ជាសួនមេអំបៅដែលមានទំហំធំជាងគេទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកទាំងអស់គ្នា អាចដើរកម្សាន្តលេងជាមួយសត្វ មេអំបៅរាប់រយក្បាល នៅក្នុងសួនផ្កាដ៏ស្រស់ស្អាតមួយនេះ។
មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីក្រុងសៀមរាប នឹងមានទស្សនីយភាពបង្ហាញពីដំណើរវិវឌ្ឍដ៏អស្ចារ្យរបស់មេអំបៅ ដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា។ អ្នកទស្សនា ក៏អាចទទួលបាននូវចំណេះដឹងអំពីផលប្រយោជន៍នៃការអភិរក្ស សត្វមេអំបៅ និងចំពោះសហគមន៍ផងដែរ។
លោកអ្នកអាចទៅទស្សនានៅពេលព្រឹក ព្រោះមេអំបៅចេញច្រើន ជាងពេលថ្ងៃត្រង់ និងពេលល្ងាច។ សត្វមេអំបៅ មានលក្ខណៈសម្បត្តិ ដូចជា ជើងរបស់វា...
មិនធ្លាប់ដឹងសោះថា លើភ្នំ “បាភ្នំ” មានរូបសំណាក នេនទុំ ដឹកចានឆ្នាំងទៅលក់ឱ្យ នាងទាវ
ព្រៃវែង៖ ស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បាភ្នំគឺភ្នំដ៏ធំមួយដែលមានកូនភ្នំចំនួន ៥ គឺសំពៅ ចេតិយ បញ្ចា អ្នកតាទូលក្នៀស និងល្អាង តជាប់គ្នាជាជួរ។ នៅលើបាភ្នំមានលោកយាយពណ៌សាឡី ប្រាសាទដំរីក្បាលបី ប្រាសាទព្រះពលា ប្រាសាទសាលាបុណ្យ ប្រាសាទជណ្ដើរបែកជាបី ប្រាសាទបានជ័យ ប្រាសាទពពាលខែ ប្រាសាទព្រះសេអាមេត្រី ប្រាសាទព្រះពិស្ណុការ ប្រាសាទស្គរជ័យ ប្រាសាទបិតាព្រះធម៌ ប្រាសាទភ្នំខ្សាច់...
អ្នកទេសចរ ប្រទះឃើញហ្វូងសត្វជាច្រើនប្រភេទនៅ តំបន់វាលធំ នៃ ឧទ្យានជាតិវីរៈជ័យ
រតនគិរី៖ វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្ត ខេត្តរតនគិរី បាននិងកំពុងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។
អ្នកទេសចរជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះ បានសម្ដែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាលធំ។ លើសពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្ត។
យោងតាមការឱ្យដឹងពីលោក ផុន ខេមរិន្ទ...
ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និង អាងជើងគ្រុស នៅខេត្តបន្ទាយមានជ័យ គឺជាតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត
បន្ទាយមានជ័យ៖ កម្ពុជា បានទទួលភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងជាលំដាប់គ្រប់តំបន់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង បើក្រឡេកមើលទៅខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ បានអភិវឌ្ឍតំបន់ទេសចរណ៍ទាក់ទាញបានជាច្រើន ជាពិសេស ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និង អាងជើងគ្រុស គឺជាតំបន់ដែលមានសក្តានុពលជាងគេក្នុងខេត្តបន្ទាយមានជ័យ។
ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តំបន់ទាំង ៣ បានអភិវឌ្ឍច្រើន ជាពិសេស ប្រាសាទបន្ទាយឆ្មារ ដែលនៅតែរក្សារចនាបថបានយ៉ាងល្អ ព្រមជាមួយនឹងទេសភាពព្រៃភ្នំយ៉ាងស្រស់ស្រាយនៅអាងជើងគ្រុសគួបផ្សំផងនោះ បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង។
រីឯ...
អត្ថបទពេញនិយម
តើអ្វីទៅជា ពិធីលៀងតែ របស់ប្រទេសជប៉ុន?
ពិធីលៀងតែជប៉ុន ឬជាភាសាជប៉ុន «ឆាណុយឺ» ដែលត្រូវបានស្គាល់ថា ឆាដូ ឬ សាដូ គឺជាក្បួនខ្នាត នៃការឆុងម្សៅ តែបៃតង សម្រាប់ទទួលស្វាគមន៍ភ្ញៀវ។
ពិធីលៀងតែ ដែលពេញលេញតាមក្បួនខ្នាត ជាទូទៅចំណាយពេលយ៉ាងយូរបំផុត ប្រហែលជា៤ម៉ោង រួមទាំងការទទួលទាន chakaiseki និងតែបៃតង២ប្រភេទរួមមាន...
ប្រទេសចិនប្រកាសថា ការវិនិយោគ និងជំនួយរបស់ចិន នៅកម្ពុជា មិនមែនជាអន្ទាក់នោះទេ គឺជាការជួយដ៏ស្មោះ
ភ្នំពេញ៖ ប្រទេសចិន ដែលតំណាងដោយ លោក ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការវិនិយោគ និងជំនួយរបស់ចិននៅកម្ពុជាមិនមែនជាអន្ទាក់នោះទេ គឺជាការជួយដោយស្មោះ ក្នុងនាមជាបងប្អូនល្អ។
លោក ផែង វណ្ណៈ ត្រូវបានប៉េអឹមចាប់ខ្លួន បញ្ជូនទៅសាលាដំបូងហើយ
ភ្នំពេញ៖ តារាហ្វេសប៊ុក មិនសំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបញ្ជូនទៅសាលាសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី០២ មេសា ឆ្នាំ២០១៩នេះ។
ការចាប់ខ្លួន បញ្ជូនទៅសាលាដំបូងនេះ ធ្វើឡើងដោយយោងទៅតាមដីកាបញ្ជា ពីសំណាក់ព្រះរាជអាជ្ញា និងយោងតាមពាក្យបណ្តឹង របស់មេធាវីការពារក្តីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន...
ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារអាមេរិក ចាប់ផ្តើមសាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣
ភ្នំពេញ៖ ផ្លូវល្បឿនលឿនដំបូងគេ ភ្នំពេញ-ព្រះសីហនុ នៅប្រទេសកម្ពុជា បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក និងប្រើពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ...
សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតជប៉ុន នឹងដឹកដៃគ្នាដើរកាត់ ស្ពានជ្រោយចង្វារទី១ នៅថ្ងៃស្អែក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេច និងឯកអគ្គរដ្ឋទូតជប៉ុន ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) នឹងដឹកដៃគ្នាដើរកាត់ ស្ពានជ្រោយចង្វារទី១ ពោលគឺនៅថ្ងៃបើកដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ បានជុសជុលរួចរាល់ជាស្ថាបពរដោយចំណាយថវិកាអស់ប្រមាណ...
អត្ថបទថ្មីៗ
ភ្នំខ្វាវ ឬ ភ្នំតាក្រហមក ក្នុង ខេត្តពោធិ៍សាត់ អន្ទងចិត្ត ភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង
ពោធិ៍សាត់៖ ភ្នំខ្វាវ ឬ ភ្នំតាក្រហម ក ក្នុងខេត្តពោធិ៍សាត់ កំពុងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង ដោយសារនៅលើកំពូលភ្នំ យើងអាចទស្សនាទេសភាពបានយ៉ាងច្បាស់ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រៅពីតំបន់ភ្នំជាច្រើនដែលមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរកឃើញជាបន្តបន្ទាប់ ក៏មានលេចចេញនូវតំបន់ទេសចរណ៍ថ្មីមួយ គឺភ្នំខ្វាវ ឬភ្នំរាំងខ្វាវ ហៅភ្នំតាក្រហមក ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ដែលភ្ញៀវទេសចរអាចឡើង ទៅលើភ្នំដើម្បីមើលទេសភាពដ៏ស្រស់ត្រកាល...