ការចិញ្ចឹម​សត្វ​កន្ធាយ នៅ​កម្ពុជា អាចរក​ចំណូល​បាន ប្រមាណ ១០០លានដុល្លារ ក្នុង​មួយឆ្នាំ

កណ្តាល៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ប្រមាណថា បច្ចុប្បន្នការចិញ្ចឹមសត្វកន្ធាយអាចរកចំណូលបានយ៉ាងច្រើនក្រាសក្រែលរហូតដល់ ១០០លានដុល្លារ ក្នុងមួយឆ្នាំ ពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ក្នុងដំណើរចុះពិនិត្យមើលវិស័យវារីវប្បកម្មរបស់ប្រជាកសិករនៅខេត្តកំពង់ចាម, កណ្តាល និងខេត្តព្រៃវែងកាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន រួមជាមួយគណប្រតិភូក្រសួង បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល...

ក្រសួងកសិកម្ម នឹង​ផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​ដល់​កសិករ​ជាង ៦០០០គ្រួសារ សម្រាប់​ពង្រីក​ គម្រោង​ចិញ្ចឹម​ត្រីអណ្តែង និង ​កង្កែប

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្នុងស្ថានភាពដែលមានការ ប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ១៩ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករជាង ៦០០០គ្រួសារ បន្ថែមទៀត។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីម្សិលមិញថា ហិរញ្ញប្បទាននេះ គឺក្រសួងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍...

«ផ្សិតប៉ក់» ផ្តល់ចំណូលប្រហែល ១១ម៉ឺនដុល្លារ ដល់ពលរដ្ឋនៅ សហគមន៍ ខេត្តព្រះវិហារ

ព្រះវិហារ៖ «ផ្សិតប៉ក់» បានផ្តល់ចំណូលប្រហែល ១១ម៉ឺនដុល្លារ ដល់ពលរដ្ឋរស់នៅសហគមន៍តំបន់កាពារធម្មជាតិព្រៃក្តារនៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ នេះបើតាមការឱ្យដឹងពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ លោក សាយ សំអាល់ បានឱ្យដឹងយ៉ាងខ្លីថា តាមកំណត់ត្រារបស់អ្នកប្រមូលទិញក្នុងសហគមន៍ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០, ការប្រមូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារប្រមូលបានប្រមាណ...

ការនាំចូល ត្រីឆ្ពង់ ពីវៀតណាម និងថៃ យ៉ាងគំហុក កំពុងគំរាមកំហែង ដល់អ្នកចិញ្ចឹមត្រី​ក្នុងស្រុក

កោះកុង៖ កសិករចិញ្ចឹមត្រីឆ្ពង់ នៅខេត្តកោះកុង កំពុងព្រួយបារម្ភពីការក្ស័យធនមុខរបររបស់ខ្លួន ខណៈដែលការនាំចូលត្រីប្រភេទនេះពីប្រទេសជិតខាងយ៉ាងគំហុកកំពុងវាយលុកទីផ្សារក្នុងស្រុក។ ការធ្លាក់ចុះនៃការបញ្ជាទិញនាពេលនេះ ធ្វើឱ្យប្រជាកសិករម្ចាស់ស្រែចិញ្ចឹមត្រី កាន់តែព្រួយបារម្ភរឿងបាត់បង់ប្រាក់ចំណូល ខណ:ផលត្រីសល់រាប់ពាន់ក្បាលក្នុងស្រែ និងនៅតាមបែ ស្ថិតនៅតាមបណ្តោយព្រែកកោះប៉ោ ក្នុងទឹកដីស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ថែមពី លើនេះត្រីកាន់តែឡើងទម្ងន់ហួសតម្រូវការទីផ្សារ ចំណែកការចំណាយថ្លៃចំណី និងថែទាំអស់កាន់តែច្រើនឡើង។ កសិករចិញ្ចឹមត្រីឆ្ពង់លក្ខណៈគ្រួសារជាច្រើនបានឱ្យដឹងថា បញ្ហាវិបត្តិជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់ការបញ្ចេញត្រីរបស់ពួកគាត់ នៅក្នុងរដូវរៀបអាពាហ៍ពិពាហ៍ និងបុណ្យទាន ដែលធ្លាប់មានតម្រូវការខ្ពស់ ប៉ុន្តែឆ្នាំនេះលក់ចេញបានតិចតួចប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាបន្ទុកធ្ងន់បន្ថែមពីលើនេះ គឺបញ្ហាត្រីនាំចូលពីប្រទេសថៃ...

កម្ពុជា ស្នើឱ្យក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម និង កែច្នៃផលិតផលកសិកម្ម

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។ ក្នុងជំនួប លោករដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា...

ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង ​កម្ពុជា-អាមេរិក កើនឡើង​ ៣៧% ​ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុងទំហំ ៣៧% ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ពាន់លានដុល្លារដល់ ៥,៨ពាន់លានដុល្លារ។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសទាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)...

អ្នកឧកញ៉ា គិត ម៉េង ប្រាប់​វិស័យ​ឯកជន ​កុំ​បារម្ភ​រឿង EBA

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួល ក្រុមការងារទាំង១៣ ផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង បានប្រាប់ទៅវិស័យឯកជន កុុមានការបារម្ភរឿង EBA ដោយអ្នកឧកញ៉ា មានជំនឿថា រាជរដ្ឋាភិបាលអាច នឹងអាចដោះស្រាយ បញ្ហានេះបាន ហើយឆាប់ៗនេះ រាជរដ្ឋាភិបាល នឹងអនុវត្តនូវច្បាប់ទាក់ទងល្បែងស៊ីសង។ នេះបើយោងតាមកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់ កំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩...

ក្រុមហ៊ុន​អូស្ត្រាលី កំពុង​ស្វែងរក​ការវិនិយោគ​បន្ថែម​នៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី មានបំណងដឹកនាំក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជា ថាមពលវារីអគ្គីសនី និងថាមពលព្រះអាទិត្យជាដើម។ នេះបើយោងតាមជំនួបរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ...

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ ទ្វេភាគី​ជាមួយ​ចិន នឹង​ជំរុញ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារបស់កម្ពុជា លោក សុខ សុភ័ក្ត្រ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដ៏មានសារៈសំខាន់របស់កម្ពុជា។ លោកថា នៅពេលចូលជាធរមាន, កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការធ្វើពិពិតកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជា ជាពិសេស ផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម ទៅកាន់ ទីផ្សារដ៏ធំរបស់ចិន តាមរយៈការឯកភាពលើការបើកទីផ្សាទំនិញបន្ថែមនេះ ។ ការអះអាងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន...

រយៈពេល​៦ខែ កម្ពុជា នាំចេញ​អង្ករជិត ៤០ម៉ឺនតោន កើន​ឡើង ៤១,២៥% ធៀបនឹង​ឆ្នាំមុន

ភ្នំពេញ៖ លទ្ធផលនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារបរទេស ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ សម្រេចបានចំនួន ៣៩៧.៦៦០តោន កើនឡើងប្រមាណ ១១៦.១២២តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ .៥៣៨តោន។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ បើតាមក្រសួងកសិកម្មថា សម្រាប់ខែមិថុនា ឆ្នាំ២០២០...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!