ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ តម្លៃ​១៩០០​លាន​ដុល្លារ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ខែកុម្ភៈ​

ភ្នំពេញ៖ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រំពឹងថា នឹងអាច​បើក​ការដ្ឋាន​សាងសង់​ នៅក្នុង​អំឡុងខែ​កុម្ភៈ ឬដើមខែ​មីនា ខាងមុខ​នេះ។ លោកទេសរដ្ឋមន្រ្តី បានថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ព្រឹកថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩។

ការនាំអង្ករចេញរបស់កម្ពុជា បានឆ្លាក់ចុះ ១.៥% នៅក្នុងឆ្នាំ ២០១៨

ភ្នំពេញ៖ ការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ របស់កម្ពុជា នៅក្នុងឆ្នាំ ២០១៨ បានចំនួនសរុប ៦២៦,២២៥តោន គឺ មានការធ្លាក់ចុះ​ ១.៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦៣៥,៦៧៩តោន។ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការ ចេញផ្សាយកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។ ប្រភេទអង្ករ និងបរិមាណ ដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៨ រួមមាន៖ អង្ករក្រអូបចំនួន៤៩៣,៥៩៧តោន ស្មើនឹង៧៨.៨២ភាគរយ, អង្ករសគ្រាប់វែង ចំនួន១០៥,៩៩០តោន ស្មើនឹង១៦.៩៣ភាគរយ និងអង្ករចំហុយគ្រាប់វែងចំនួន ២៦,៦៣៨តោន ស្មើនឹង៤.២៥ភាគរយ។

កត្តា​អ្វីខ្លះ ដែល​អាច​ទ្រទ្រង់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឲ្យ​នៅតែ​រីកចំរើន​?

ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​បន្ដ​រីកចំរើន​ល្អ ហើយ​ការបន្ដ​រឹងមាំ និង​រីកចំរើន​នេះ គឺ​ផ្អែកទៅលើ​កត្តា ៤​យ៉ាង​។ នេះ​គឺជា​ទស្សនៈ​យល់ឃើញ​របស់លោក លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ប្រាប់​ទៅ​សារព័ត៌មាន​ហ្វេ​ស​ញ៉ូ កាលពីពេល​ថ្មីៗ​នេះ​។​ ​លោក​បាន​លើកឡើងថា គ្រាន់តែ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ព្យា​ការណ៍​ថា នឹងត្រូវ​ការអភិវឌ្ឍ​សាងសង់​ផ្ទះល្វែង...

កម្ពុជា នឹងពង្រីកលទ្ធភាពផ្គត់ផ្គង់អគ្គិសនី បន្ថែមទៀតនៅក្នុងឆ្នាំ ២០១៩

ភ្នំពេញ៖ រាជ​រដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើន​លទ្ធភាព​ នៃការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ឲ្យដល់​ជាង ២៨៧០​មេហ្គាវ៉ាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់ ​របស់​ប្រជាពលរដ្ឋ និង​កំណើន​ការ​ពង្រីក​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា។ នេះបើតាម​ការចុះផ្សាយ នៅក្នុង​វេបសាយ​ក្រសួងព័ត៌មាន កាលពីថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩។ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វ៉ិចទ័រ ហ្ស៊ូណា ​ បាន​ឲ្យដឹង​ថា ការ​ពង្រីក​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​នេះ ដោយសារតែ​កំណើន​នៃការ​ប្រើប្រាស់​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​កើនឡើង​យ៉ាងច្រើន​ហួស​ប្រមាណ​លើសពីការ​រំពឹង​ទុក ជាពិសេស​ការ​ពង្រីក​គម្រោង​វិនិយោគ​នានា​ទាំង​សំណង់ និង​រោងចក្រ​សហគ្រាស ​ដែល​ត្រូវការ​ថាមពល​អគ្គិសនី​ជាច្រើន។ លោក​បន្ត​ថា ប្រភព​ថាមពល​ដែល​ទទួល​បាន ​គឺ​មកពី​រោងចក្រ​ផលិត​ធ្យូងថ្ម​នៅខេត្ត​ព្រះសីហនុ ការបើក​ឱ្យ​ដំណើរការ​ពេញលេញ​ នៃ​​វារី​អគ្គិសនី​សេសាន​ក្រោម២ និង​គម្រោង​ដាក់​ឱ្យ​ប្រើប្រាស់ ​ថាមពល​អគ្គិសនី​ ដើរដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅចុងឆ្នាំ​២០១៩​ខាងមុខ​នេះ។ បន្ថែមពីនេះ​ទៀត គឺការ​នាំចូល​ប្រភព​ថាមពល​អគ្គិសនី​ ពី​ប្រទេស​ជិតខាង​ដូចជា ប្រទេស​វៀតណាម...

សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែស្ថិតក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០១៩

ភ្នំពេញ ៖ ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំ​២០១៩ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែមក​រា បានបញ្ជាក់ថាសេដ្ឋកិច្ច​របស់កម្ពុជា នឹងនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៧%​ ក្នុងឆ្នាំ២០១៩នេះ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា៖ “សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ។ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ភាពរឹងមាំ ទោះបីជា​បាន​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ក្តី។ វិស័យ​កាត់ដេរ, សំណង់ និង​ទេសចរណ៍ ​បន្ត​មាន​កំណើន​ក្នុង​អត្រា​ពីរ​ខ្ទង់ ​ក្នុង​បរិយាកាស​អំណោយផល ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​ដោយ​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើ​វិត្ថារ​កម្ម​(​ការ​ពង្រីក​) គោលនយោបាយ​ហិរញ្ញវត្ថុ និង​ផ្លែផ្កា​នៃ​វ​ឌ្ឈ​នភា​ព និង​វិស័យ​ធនាគារ ព្រមទាំង​វិស័យ​ដទៃ​ទៀត »​។

ឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបជិត ២.៦លាននាក់ បានចូលទស្សនា ប្រសាទអង្គរ

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៩០,៨១៥នាក់ (កើនឡើង ៥.៤៥%) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ។ របាយការណ៍នេះបានបន្តថា ភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទាំងនោះ គឺមកពីប្រទេសចំនួន ១៩៤ប្រទេស ក្នុងចំណោមនោះ ភ្ញៀវទេសចរជនជាតិចិន មានច្រើនជាងគេ ដែលមានចំនួន...

កម្ពុជា គ្រោងនាំចូលកាហ្វេអារ៉ាប៊ីកា ពីឡាវបន្ថែម

ភ្នំពេញ៖ តម្រូវកាហ្វេសរីរាង្គនៅកម្ពុជា កំពុងមានការកើនឡើង ជាហេតុនាំឲ្យ​ អង្គការសេដាក (CEDAC) មានគ្រោងនាំចូលកាហ្វេប្រភេទ អារ៉ាប៊ីកាបន្ថែមពីខេត្តចម្ប៉ាស័ក ប្រទេសឡាវ មកប្រទេសកម្ពុជា ប៉ុន្តែកាហ្វេទាំងនោះ ត្រូវតែស្របតាមស្ដង់ដាសរីរាង្គកំណត់ដោយអង្គការសេដាក។ ខេត្តចម្ប៉ាស័ក ស្ថិតនៅជាប់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងមានរយៈកម្ពស់ដល់ទៅ១,២៩៤ម៉ែត្រ មានអាកាសធាតុត្រជាក់ ហើយដីនៅទីនោះ ជាដីកំអែភ្នំភ្លើងមានជីវជាតិល្អ...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!