បើ​ចង់​ក្លាយជា​អ្នកមាន កុំ “​ទិញ​ផ្ទះ​” ត្រូវ “​ទិញ​ដី​”

​ភ្នំពេញ​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​លើកឡើងថា​៖ “​បើ​អត់លុយ កុំ​ទិញ​ផ្ទះ អត់លុយ​ត្រូវតែ​ទិញ​ដី អ្នក​ចង់​មាន មានតែ​ទិញ​ដី​ទេ​” នៅក្នុង​ពេលដែល​លោក​អញ្ជើញ ចូលរួម​ក្នុង​ពិធី​សម្ពោធ​បញ្ចុះបឋមសិលា​សាងសង់​លំនៅឋាន​សមរម្យ​របស់​ក្រុមហ៊ុន Arakawa របស់​ជប៉ុន នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលមាន​ប្រជាពលរដ្ឋ ចូលរួម​រាប់រយ​នាក់​។​

ហេតុអ្វី​បានជា តម្លៃ​ដី​នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ ៥ ចាប់ផ្ដើម​ឡើងថ្លៃ​?

ភ្នំពេញ ៖ ដោយសារ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ ៥ ពី​២​គន្លង​ទៅ ៤​កន្លង ដើម្បី​ដើម្បី​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​-​ហាយ​វេ បានធ្វើ​ឲ្យ​តម្លៃ​ដី នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ពី​ព្រែក​ក្តាម​ដល់​ប៉ោយប៉ែត ចាប់ផ្ដើម​ស្ទុះ​ឡើងថ្លៃ ជា​បន្តបន្ទាប់ និង​មាន​សកម្មភាព​ទិញ​លក់ យ៉ាង​ផុសផុល​ផងដែរ​។​ កំណាត់​ផ្លូវ​នេះ​នឹង​ពង្រីក​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ទទឹង​២៣​ម...

កម្ពុជា អាច​នឹង​ទាញយក “​ប្រេង​” បាន​នៅ​ចុងឆ្នាំ​នេះ ឬ​យ៉ាងយូរ​ដើមឆ្នាំ​២០២០

​ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា កម្ពុជា​នឹង​អាច​ទទួលបាន ដំណក់​ប្រេង​លើកដំបូង នៅ​អំឡុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំនេះ ឬ​យ៉ាងយូរ​ដើមឆ្នាំ​២០២០ ដោយសារ​ក្រសួង​បាន​តាមដាន​ការងារ​ជាប់​ជាប្រចាំ ជាមួយ​ក្រុមហ៊ុន​KRISENERGY ដែល​ទទួលបាន​សិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម​ទាញយក​ប្រេង​ពី​តំបន់​ប្លុក A របស់​កម្ពុជា ។​

សោកស្ដាយ​ចំពោះ អង្ករ​កម្ពុជា ដែល​បាន​អស់សិទ្ធិ​រួច​ពន្ធ​នាំចូល ទៅ​ទីផ្សារ​អឺរ៉ុប តែ​កម្ពុជា អាច​នឹង​ត្រូវធ្វើ​អ្វីមួយ​

​ភ្នំពេញៈ អង្ករ​កម្ពុជា ពុំ​ទទួលបាន​ការលើកលែង​ពន្ធ​តទៅទៀត​ទេ សម្រាប់​ការនាំ​ចូលទៅក្នុង​ទីផ្សារ​អឺរ៉ុប ក្រោម​ហេតុផល​នៃ​ការស៊ើបអង្កេត​មួយ​បាន​បញ្ជាក់ថា ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការ​នាំចូល​អង្ករ Indica ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅក្នុង​សហភាព​អឺរ៉ុប (EU) ដែល​បាន​បណ្ដាល​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​ដល់​ប្រទេស​ផលិត​អង្ករ​អឺរ៉ុប​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ណាស់ សម្រាប់​ប្រទេស​កម្ពុជា​ដ៏​កំសត់​មួយ​នេះ​។ ជុំវិញ​បញ្ហា​នេះ មាន​ទស្សនៈ​លើកឡើង​ផ្សេងៗ​គ្នា​មួយចំនួន ដូចខាងក្រោម​នេះ​៖

យ៉ាងយូរ​ត្រឹម​ខែមីនា ២០១៩ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​សាងសង​

ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែលមាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្តើម​បើ​ការដ្ឋាន​សាងសង់​យ៉ាងយូរ​នៅ​ខែមីនា​ខាងមុខនេះ​។ នេះ​ជាការ​បញ្ជាក់ប្រាប់​ជាថ្មី​ម្ដងទៀត របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៩ មករា ២០១៩ ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​២០១៩ នៅ​ទីស្តីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន...

គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល រំពឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ ២០២០

ភ្នំពេញៈ គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្រាង ត្រូវបាន​រំពឹងថា នឹង​អាចដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ ២០២០​ខាងមុខនេះ​។ នេះ​គឺជា​ការលើកឡើង​របស់ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​វេទិកាសាធារណៈ ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ ២០១៩ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

ក្រុមហ៊ុន​ចិន បង្ហាញ​ពី​បំណង​ចង់​បោះទុន សាងសង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្តកំពត​

ភ្នំពេញ​៖ វា​គ្រាន់តែ​ជាការ​សិក្សា និង​ពិគ្រោះ​យោបល់​គ្នា​តែប៉ុណ្ណោះ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ចិន​ឈ្មោះ STM (Sino Tram Manufacturing Co.,Ltd) ដែល​បា​នប​ង្ហ​ញ​ពី​បំណង​ចង់​វិនិយោគ សាងសង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្តកំពត នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ អភិបាល​ខេត្តកំពត លោក ជាវ តា​យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ​។​

ការវិនិយោគ​មកពី​ចិន និង​ភ្ញៀវ​មក​ពីចិន គឺមាន​លក្ខណៈ​ជាស​កល ហើយ​មាន​ផល​ល្អ និង​អាក្រក់​

ភ្នំពេញ​៖ ការហូរចូល​នូវ​ចំនួន​វិនិយោគ មកពី​ប្រទេស​ចិន និង​ភ្ញៀវទេសចរ​ចិន គឺ​កើតមានឡើង​នៅ​គ្រប់​ប្រទេស និង​តំបន់​នៅក្នុង​ពិភពលោក គឺមាន​លក្ខណៈ​ជាស​កល ហើយ​វា​តែងតែ​ផ្ដល់​ផល​ល្អ និង​ផល​អាក្រក់​។ នេះ​គឺជា​ការលើកឡើង​របស់ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៩ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៥...

តួនាទី​កាំកុងត្រូល​នៅ​ច្រកទ្វារព្រំដែន នឹងត្រូវ​ផ្ទេរ​ទៅ​ឲ្យ​គយ ទទួលខុសត្រូវ​វិញ ដែល​នឹង​ជួយ​ដល់​អ្នករកស៊ី​

ភ្នំពេញ​៖ មានតែ​ប្រទេស​កម្ពុជា​មួយគត់ ដែលមាន​មន្ត្រី​កាំកុងត្រូល​នៅតាម​ព្រំដែន ខុសពី​ប្រទេស​គេ​ផ្សេងៗ​ទៀត ហើយ​បើសិនជា ដក​កាំកុងត្រូល​ចេញពី​ច្រកទ្វារព្រំដែន ទុក​ឲ្យ​គយ​ជា​អ្នកគ្រប់គ្រង​វិញ វា​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​យកទៅ​ផ្គត់​ផ្គង​លើ​ចំណាយ​ផ្សេងៗ​វិញ​។ នេះ​គឺជា​ការលើកឡើង​របស់ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៩ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី​១៥...

កម្ពុជា នាំ​អង្ករ ទៅ​សហភាព​អឺរ៉ុប នឹងត្រូវ​ជាប់ពន្ធ​គយ ចាប់ពី​ថ្ងៃទី​១៨​មករា​នេះ​តទៅ​

ភ្នំពេញៈ គណៈកម្មការ​អឺរ៉ុប បានសម្រេច​ជា​ផ្លូវការ ក្នុង​ការយក​ពន្ធគយ ទៅលើ​ការ​នាំចូល​អង្ករ ពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​វិធានការ​នេះ នឹងត្រូវ​អនុវត្ត​សន្សឹមៗ ក្នុង​រយៈពេល ៣ ឆ្នាំ បន្ទាប់ពី​មានការ​រកឃើញថា របស់​ប្រទេស​ទាំង​២​នេះ ប៉ះពាល់​ដល់​ប្រទេស​ផលិត​អង្ករ នៅក្នុង​សហភាព​អឺរ៉ុប​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អឺរ៉ុប បង្ហោះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​។​
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!