កម្ពុជា អាច​នឹង​ទាញយក “​ប្រេង​” បាន​នៅ​ចុងឆ្នាំ​នេះ ឬ​យ៉ាងយូរ​ដើមឆ្នាំ​២០២០

1989

​ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា កម្ពុជា​នឹង​អាច​ទទួលបាន ដំណក់​ប្រេង​លើកដំបូង នៅ​អំឡុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំនេះ ឬ​យ៉ាងយូរ​ដើមឆ្នាំ​២០២០ ដោយសារ​ក្រសួង​បាន​តាមដាន​ការងារ​ជាប់​ជាប្រចាំ ជាមួយ​ក្រុមហ៊ុន​KRISENERGY ដែល​ទទួលបាន​សិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម​ទាញយក​ប្រេង​ពី​តំបន់​ប្លុក A របស់​កម្ពុជា ។​

​លោក​រដ្ឋមន្ត្រី​ថ្លែងថា ៖« យើង​រំពឹងថា​ប្រេង​នឹង​ទាញយក​បាន​នៅ​ចុងឆ្នាំ​នេះ ឬ​យ៉ាងយូរ​ដើមឆ្នាំ​២០២០​ខាងមុខនេះ »​។​

​ក្រុមហ៊ុន​KRISENERGY ដែល​ទទួលបាន​សិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម​ទាញយក​ប្រេង​ពី​តំបន់​ប្លុក​A​របស់​កម្ពុជា កាលពី​ចុង​ឆ្នាំមុន បានប្រកាសថា កម្ពុជា​អាច​បូម​យក​ប្រេង​បាន ៣​ម៉ឺន​បារ៉ែល ក្នុង​មួយថ្ងៃ​៕