កំពង់សោម ត្រូវបាន​គេ​ព្យាករណ៍​ថា រីកចម្រើន​​ ហើយ​មានការ​អភិវឌ្ឍ ខ្លាំង​ជាង​ប្រទេស​សិង្ហ​បុរី ទៀត​

ភ្នំពេញ​៖ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភា បាន​លើកឡើងថា ទៅ​ថ្ងៃមុខ​ខេត្ត​កំពង់សោម ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​រីកចម្រើន​ហើយ​មានការ​អភិវឌ្ឍ ខ្លាំង​ជាង ប្រទេស​សិង្ហ​បុរី ទៀត ដោយសារ​កំពង់ផែ មាន​នាវាចរណ៍​ចេញចូល មាន​ពាណិជ្ជកម្ម​ចរាចរណ៍​ទៅមក ដោយ​ប្រទេស​កម្ពុជា​គ្រាន់តែ​ចាំ​ប្រមូល​លុយ​។​ ​មូលហេតុ​អ្វី បានជា លោក​បណ្ឌិត...

ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ធំមួយ បាន​បោះទុន​វិនិយោគ ១៥០​លាន​ដុល្លារ សាងសង​រោងចក្រ​កាត់ដេរ​ដ៏ធំ​ នៅ​ប្រទេស​កម្ពុជា​

​ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន ឈ្មោះ Shenzhou International Group Holdings បានប្រកាសថា បាន​កំពុងដំណើរការ​សាងសង់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ ដែលមាន​តម្លៃ ១៥០​លាន​ដុល្លារ នៅ​រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ដែល​ផលិត​សំលៀកបំពាក់ ឲ្យ​ទៅ​ក្រុមហ៊ុន​ធំៗ​ដូចជា Nike, Adidas និង Uniqlo...

កម្ពុជា​បាន​នាំចេញ​បន្លែស្រស់ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង​៣៣​តោន​

ភ្នំពេញ៖ នៅក្នុង​វេទិកាសាធារណៈ ស្តីពី​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំឡើង​នៅ​ទីស្តីការក្រសួង​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ថ្មីៗ​នេះ​កម្ពុជា​បាន​នាំចេញ​បន្លែស្រស់ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង​៣៣​តោន ដែល​នេះ​ជា​មោទនភាព នៃ​ការសម្រេចបាន​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​របស់​ក្រសួង ក្នុងការ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ជំរុញ​ការនាំចេញ​លើកកម្ពស់​សក្តានុពល ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

អង្ករ​កម្ពុ​ជាជាង​២​ម៉ឺន​តោន ត្រូវបាន​នាំចេញ​ទៅ​អឺរ៉ុប ក្នុងខែមករា បើទោះបី​ជាមាន​រនាំង​ពន្ធ​

ភ្នំពេញ​៖ យោងតាម​របាយការណ៍ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដែល​បានផ្ដល់​ឲ្យ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បានបង្ហាញ​ពី​តួលេខ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប មាន​ចំនួន​ជាង ២​ម៉ឺន​តោន សម្រាប់​ខែមករា ឆ្នាំ​២០១៩​នេះ បើទោះបី​ជាមាន​រនាំង​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​។​ ​របាយការណ៍​នេះ​បាន​បញ្ជាក់ថា...

ចេកអំបូង​លឿង​ខេត្តកំពត នាំ​ចេញទៅ​ប្រទេស​ចិន តាម​ប្រទេស​វៀតណាម ជា​រៀងរាល់ថ្ងៃ​

ភ្នំពេញ​៖ ចាប់តាំងពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ចេកអំបូង​លឿង ដាំ​ដុះ​នៅក្នុង​ខេត្តកំពត របស់​ក្រុមហ៊ុន​កសិកម្ម Longmate បាន​នាំចេញទៅ​ប្រទេស​ចិន​ជា​រៀងរាល់ថ្ងៃ ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម ដើម្បី​សាកល្បង​នីតិវិធី​នាំចេញ មុន​ពេលដែល​ក្រុមហ៊ុន​ នឹងធ្វើការ​នាំចេញ​ដោយផ្ទាល់ ​ពីប្រទេស​កម្ពុជា ​ទៅកាន់ប្រទេស​ចិន​។​ ​ក្រុមហ៊ុន​កសិកម្ម Longmate ដែលជា​ក្រុមហ៊ុន​វិនិយោគទុន​រួមគ្នា រវាង​វិនិយោគិន​ចិន​និង​កម្ពុជា ក្នុង​ទឹកប្រាក់ ៣២ លាន​ដុល្លារ...

កម្ពុជា អាច​នាំចេញ “​អង្ករ​ពាក់កណ្តាល​សម្រេច​” ទៅ​ទីផ្សារ​អឺរ៉ុប ដោយ​មិន​ជាប់ពន្ធ​

ភ្នំពេញ​៖ បន្ទាប់ពី​សហភាព​អឺរ៉ុប (EU) បានសម្រេច​យកពន្ធ​លើ​អង្ករ នាំចូល​ពី​ប្រទេស​កម្ពុជា អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ស្រូវ​-​អង្ករ ១ រូប បាន​ប្រាប់​ទៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​នៅតែ​អាច​បន្ត​ការនាំចេញ​អង្ករ ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធ តាមរយៈ​ការលក់​អង្ករ​ពាក់កណ្តាល​សម្រេច ទៅ​ឲ្យ​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​នៅ​អឺរ៉ុប​ជំនួស​វិញ​។​ ​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ស្រូវ​-​អង្ករ​រូបនោះ គឺ​លោក សុង សារ៉ន ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ...

ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នឹងធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ខ្លាំងជាងគេ​

​ភ្នំពេញ​៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ត្រូវបាន​អ្នកស្រាវជ្រាវ​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ​ម្នាក់​អះអាងថា ការដាក់ទណ្ឌកម្ម​នេះ គ្មាន​ន​ណា​ក្រៅតែពី​ប្រជាជន​ក្រីក្រ​នោះទេ ដែល​នឹងត្រូវ​រង​ផលប៉ះពាល់​ពី​ការដាក់ទណ្ឌកម្ម​នេះ ហើយ​វា​ផ្ទុយទៅនឹង​អ្វីដែល​ពួកគេ​រំពឹងទុក​។​ ​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ បានធ្វើ​ឡើង​ដោយ​អ្នកស្រី Cindy Cao សម្រាប់​ថ្នាក់បណ្ឌិត ផ្នែក​នយោបាយ​សកល​នៅ​សាកលវិទ្យាល័យ Leicester ដែល​ត្រូវបាន​បោះពុម្ព​កាលពី​ខែតុលា ឆ្នាំ​២០១៨ ដោយ​ដាក់​ចំណងជើង​ថា...

កម្ពុជា មាន​ចំណុច​ពិសេស ៥​យ៉ាង សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ ឲ្យ​មក​មក​បោះទុន​រកស៊ី​

ទីក្រុង​ប៉េកាំង​៖ នៅ​ចំពោះមុខ​អ្នកវិនិយោគ និង​ធុរកិច្ច​ជន​ចិន សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានថ្លែង​ប្រាប់ថា កម្ពុជា​នៅមាន​លក្ខណៈពិសេស​ចំនួន​៥ ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។​ លក្ខណៈពិសេស​ទាំង​៥​នោះ​រួមមាន​៖

ប្រទេស​ចិន សម្រេច​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ជិត ៦០០​លាន​ដុល្លារ​

ទីក្រុង​ប៉េកាំង​៖ ប្រទេស​ចិន ដែលមាន​លោក ស៊ី ជីន​ពីង ជា​ប្រធានាធិបតី​ចិន បានសម្រេច​ផ្តល់ជំនួយ​ដក់​ប្រទេស​កម្ពុជា ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​យ័ន គឺ​ស្មើនឹង​ជិត ៦០០​លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ ​ការសម្រេច​នេះ គឺធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង...

អ្នកសេដ្ឋកិច្ច និង​អ្នក​នាំ​អង្ករ​ចេញ ប្រាប់​ពី​ដំណោះស្រាយ​ចំពោះ អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​សប្ដាហ៍​មុន សហភាព​អឺរ៉ុប (EU) បានសម្រេច​ជា​ផ្លូវការ ចំពោះ​ការយកពន្ធ​លើ​អង្ករ​កម្ពុជា ដែល​នាំចូល​ទីផ្សារ​អឺរ៉ុប ដោយសារតែ ប្រទេស​អ៊ីតាលី និង​អេស្បាញ បានធ្វើ​ការតវ៉ា ជាច្រើន​ឆ្នាំ​មកហើយ​ថា ការ​នាំចូល​អង្ករ​រួច​ពន្ធ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមារ​មាន​តំលៃថោក ធ្វើអោយប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន និង​អ្នករកស៊ី ដែល​អាស្រ័យ​ផល​ពី​វិស័យនេះ​។​ ការតវ៉ា​របស់​ប្រទេស​ទាំង​២​នេះ...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!