ផែនការ​ផ្លាស់ប្តូរ​រដ្ឋ​ធានី របស់​ឥ​ណ្តូ​ណេ​ស៊ី ត្រូវ​ចំណាយ​ថវិកា​អស់ ២.១​ពាន់​លាន​ដុល្លារ​

1011

ទីក្រុង​ហ្សា​ការ​តា​៖ ផែនការ​ផ្លាស់ប្តូរ​រដ្ឋ​ធានី​ថ្មី ពី​ទីក្រុង​ហ្សា​ការ​តា ទៅកាន់​ទីកន្លែង​ថ្មី​មួយទៀត របស់​ប្រទេស​ឥ​ណ្តូ​ណេ​ស៊ី ត្រូវបាន​ប៉ាន់ប្រមាណ​ថា ត្រូវការ​ចំណាយ​កញ្ចប់​ថវិកាជាតិ​អស់ ៣០.៩​ទ្រី​លាន​រូពី ស្មើនឹង ២.១​ពាន់​លាន​ដុល្លារ​អាមេរិក ។​

លោក Bambang Brodjonegoro រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ផែនការ​ឥ​ណ្តូ​ណេ​ស៊ី​បាន​ឲ្យ​ដឹងថា ផែនការ​ប្តូរ​រដ្ឋធានី​នេះ មាន​រយៈពេល ០៥​ឆ្នាំ ហើយ​ត្រូវ​ប្រើប្រាស់​ថវិកាជាតិ ដើម្បី​ទ្រទ្រង់​គម្រោង​នេះ​ទាំងស្រុង​។​

ទឹកជំនន់នៅប្រទេស ឥ​ណ្តូ​ណេ​ស៊ី

គួរ​រំ​ម្លឹ​ក​ផងដែរ​ថា មាន​កត្តា​ជាច្រើន​ដែល ប្រទេស​ឥ​ណ្តូ​ណេ​ស៊ី ត្រូវធ្វើ​ការផ្លាស់ប្តូរ​រាជធានី​របស់ខ្លួន និង​ជា​កិច្ចការ​ចំ​បាច់​បំផុត​មួយ ពីព្រោះ​កត្តា​មួយ​ក្នុងចំណោម​នោះ គឺ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា នៅត្រឹម​ឆ្នាំ ២០៥០ គឺ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ទៀត​ប៉ុណ្ណោះ ទីក្រុង​ហ្សា​ការ​តា មួយ​ភាគ​ធំ​អាច​ស្ថិតនៅក្រោម​ទឹក​ទាំងស្រុង​តែម្ដង​។ ហេតុ​ដូច្នោះ​ហើយ​បានជា កាលពី​ខែមេសា​កន្លងទៅនេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ បានប្រកាស​អំពី​ផែនការ​ផ្លាស់ប្តូរ​រដ្ឋធានី​ថ្មី ពី​ទីក្រុង​ហ្សា​ការ​តា ទៅកាន់​ទីកន្លែង​ថ្មី​មួយទៀត ដែល​អាច​ស្ថិតនៅក្នុង​ខេត្ត Kalimantan ភាគ​ខាងលិច ឬ​កណ្តាល ដែលមាន​ទំហំ​យ៉ាងហោចណាស់ ៤០,០០០​ហិកតា​៕