ភ្នំពេញ៖ សក្ដានុពល និងឧត្តមភាពសំខាន់ៗចំនួន៤របស់កម្ពុជា ត្រូវបានលាតត្រដាងប្រាប់ដល់ធុរជន និងអ្នកវិនិយោគ សម្រាប់ធ្វើជាទុនក្នុងការពិចារណា បោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអំពីសក្ដានុពលនៃការវិនិយោគ និងឧត្តមភាពសំខាន់ៗចំនួន៤របស់កម្ពុជា រួមមាន៖
- ៖ ភាពអំណោយផល នៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
- ៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
- ៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
- ៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រ នៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជា អាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។
លើសពីសក្ដានុពលសំខាន់ៗ ទាំង៤ នេះ សម្ដេចតេជោ ហ៊ុន សែន បានយក សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ មកធានាជូនអ្នកវិនិយោគគ្រប់រូប ក៏ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕
អត្ថបទផ្សេងទៀត៖ កម្ពុជា មានចំណុចពិសេស ៥យ៉ាង សម្រាប់ទាក់ទាញអ្នកវិនិយោគ ឲ្យមកមកបោះទុនរកស៊ី