អាមេរិក បាន​យល់​ច្រ​លំ ឬ ធ្វើជា​យល់​ច្រ​លំ ដើម្បី​ចោទ​កម្ពុជា​រឿង “​វត្តមាន​យោធា​ចិន​”?

1619

អត្ថបទដែលអ្នកគួរអាន៖ កម្ពុជា មិន​ទទួល​ការជួយ​ជួសជុល​មូល​ដ្ឋាន​កងទ័ពជើងទឹក នៅរាម នាំ​ឲ្យ​អាមេរិក ចោទថា មានមូលដ្ឋានយោធាចិន​​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់​ច្បាស់ៗ​ថា វា​គឺជា​រឿង​មិន​ពិត​នោះទេ ដែលថា ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​បដិសេធ​ជំនួយ​អាមេរិក ដែល​សុំ​ជួយ​ជួសជុល​អគារ​ហ្វឹកហ្វឺន និង​ផ្ទុក​នាវា របស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា ព្រោះ​កម្ពុជា​មិនបាន​ស្នើ​ទៅ​អាមេរិក ម្ដងណា​ឡើយ​ដើម្បី​ជួសជុល​អគារ​ខាងលើនេះ​។​

នាយឧត្តមសេនីយ៍ ឈុំ សុជាត

​អគារ​ហ្វឹកហ្វឺន និង​ផ្ទុក​សម្ភារៈ ដែល​លោក​ឧបការី រង ក្រសួងការពារជាតិ អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង អាស៊ីអាគ្នេយ៍ Joseph Felter និយាយ​នោះ​គឺ មិនមែន​ចំណុះឱ្យ​មូលដ្ឋាន​កងទ័ព​ជើង​រាម​ទេ ប៉ុន្តែ​ជា​អគារ​របស់ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ដែលមាន​ទីតាំង​បណ្តោះអាសន្ន នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​នឹងត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​កន្លែង​ថ្មី ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​មិនទាន់មាន​ភាពចាំបាច់ ត្រូវធ្វើ​ការជួសជុល​នោះទេ​។​

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា លោក Joseph Felter បាន សរសេរ លិខិត មួយ ផ្ញើ ទៅ រដ្ឋមន្ត្រី ក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ ទាមទារ​ឱ្យ​ពន្យល់​អំពី​មូល​ហេតុដែល​កម្ពុជា បដិសេធ​ជំនួយ​របស់​សហរដ្ឋអាមេរិក​។​

លោក Joseph Felter

​សារលិខិត​នោះបាន​សរសេរថា​៖ “​លិខិត​ជូនដំណឹង​ចុះ​នៅ​ថ្ងៃទី ៦ ខែមិថុនា​ឆ្នាំ ២០១៩ បានទទួល​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ហើយ​វា​បាន​ជំរុញឱ្យមាន​កា​ប៉ាន់​ស្មានថា ការផ្លាស់ប្តូរ​គោលនយោបាយ​នេះ អាច​បង្ហាញ​ពី​ផែនការ​ធំៗ សម្រាប់​ការផ្លាស់ប្តូរ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង មូលដ្ឋាន​យោធា​របស់​ប្រទេស​ចិន​”​។​

​ខ្លឹមសារ​នៃ​លិខិត​នោះបាន​បន្តថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការពន្យល់​លម្អិត​បន្ថែមទៀតថា ហេតុអ្វី​បានជា​សំណើរ​នៃ​ការជួយ​ជួសជុល ដែល​បុគ្គលិក​របស់​អ្នក​បាន​ស្នើសុំ ប្រែ​ក្លាយទៅជា​មិនចាំបាច់ ក៏ដូចជា​ផែនការ​អនាគត​របស់​អ្នក សម្រាប់​មូលដ្ឋាន​នេះ ដែល​ធ្លាប់​ទទួលបាន​មូលនិធិ​ពី​សហរដ្ឋអាមេរិក​”៕​