ដើម្បីឲ្យថ្ងៃឈប់សម្រាក់របស់លោកអ្នក កាន់តែមានភាពរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ឬក្រុមការងារ ដោយពុំចាំចំណាយពេលទៅណាឆ្ងាយពីទីក្រុងនោះ លោកអ្នកគួរតែអញ្ចើញមកសាកល្បង អាហារប៊ូហ្វេពេលថ្ងៃត្រង់ SUNDAY BRUNCH ដែលមានការផ្ដល់ជួន យ៉ាងពិសេស នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរៀងរាល់ថ្ងៃអាទិត្យ។
កញ្ចាប់អាហារថ្ងៃត្រង់ SUNDAY BRUNCH នេះ ផ្ដល់ជូនលោកអ្នកនូវជម្រើសអាហារដ៏សម្បួរបែប មានដូចជាអាហារបែបអាស៊ី, អឺរ៉ុប, បារាំង និងជប៉ុន ដោយធ្វើការចម្អិនភ្លាមៗ នៅចំពោះមុខលោកអ្នក ដោយចុងភៅដ៏ចំណាន របស់សណ្ឋាគារ ដោយប្រើប្រាស់គ្រឿងផ្សំ បន្លែស្រស់ៗ, គ្រឿងសមុទ្រក្នុងស្រុក និងនាំចូលពីបរទេស, សាច់គោបរទេស, សាច់ត្រីសាលម៉ុង, ត្រីធូណា ស្រស់ៗ ថ្មីៗ រួមជាមួយគ្រឿងផ្សំដ៏ទៃផ្សេងទៀតដូចជា ថ្លើមក្ងានមកពីបារាំង និងអ័យស្ទរស្រស់ៗ មកពីអាមេរិក, បារាំង និងកាណាដាផងដែរ។

កាន់តែពិសេសជាងនេះទៅទៀតនោះ កញ្ចាប់អាហារថ្ងៃត្រង់ SUNDAY BRUNCH ក៏មានបូកបន្ថែម នូវជម្រើសសម្រាប់ការទទួលទានស្រាសាំប៉ាញ Louis Roederer ដោយសេរី ជាច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ផងដែរ។

ក្រោយពីការបរិភោគអាហាររួច លោកអ្នកក៏អាចរីករាយកម្សាន្ត ជាមួយការហែលទឹកលេង នៅក្នុងអាងហែលទឹកដ៏ធំ ស្ថិតនៅព័ទ្ធជុំវិញដោយទេសភាពដ៏ស្រស់ត្រកាល របស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលបានផ្ដល់ជូនបន្ថែមជាពិសេស នៅក្នុងកញ្ជប់អាហារនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាការកក់ទុកជាមុន លោកអ្នកអាចទំនាក់ទំនងមកកាន់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា តាមរយៈលេខ 023 999 200៕
