ភ្នំពេញ៖ គឺស្ថិតនៅក្នុងដំណាក់កាល “សិក្សាគម្រោង” នៅឡើយទេ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងត្រឹមតែ អំពីការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលសព្វថ្ងៃនេះ។

គួររំម្លឹកផងដែរថា រសួងសាធារណការ និងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសដោយស្វ័យប្រវត្តិ (AGT) ចំនួន ៤ ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដែលអង្គការ JICA ក៏សិក្សាផងដែរ។ ខ្សែរត់ភ្លើងទាំងនេះមានប្រវែងប្រហែល ១៨ គីឡូម៉ែត្រ ដែលរត់លើផ្លូវមួយចំនួនដូចជា មហាវិថីហ្សាលឌឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ ផ្លូវវេងស្រេងឆ្ពោះទៅព្រលានយន្តហោះ និងមួយខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងកប់ស្រូវ។ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់ឱ្យក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ធ្វើការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញផងដែរ៕