លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ ពេញសិទ្ធិ​ហើយ​

1029

​ប្រទេស​ថៃ (Reuters) ៖ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន (Maha Vajiralongkorn) បានចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ជា​នាយករដ្ឋមន្ត្រី​ថៃទី ២៩ ជា​ផ្លូវការ​ហើយ បើទោះបីជា​សមាសភាពរ​ដ្ឋា​ភិ​បាលច​ម្រុះ នៅមាន​ភាពស្រពិចស្រពិល​យ៉ាងណាក៏ដោយ​។​

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន (Maha Vajiralongkorn) ពុំមាន​ព្រះរាជ​វត្តមាន នៅក្នុង​ពិធី​ទទួលស្គាល់​នោះទេ​។​

លោក ប្រា​យុទ្ធ ចាន់​អូ​ចា

លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានធ្វើការ​ស្បថស្បែរ​នៅក្នុង​ពិធី​នោះ​ថា “​ខ្ញុំ​នឹង​លើកកម្ពស់​បរិយាកាស​ស​ន្តិ​ភាព និង​ឯកភាព​នៅក្នុង​សង្គម ដោយ​ឈរលើ​ក្ដី​ស្រឡាញ់ ការឯកភាព​ជាតិ និង​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក​… ហើយ​មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​សូម​សន្យា​ផងដែរ​ថា នឹង​ការពារ​សេចក្ដីថ្លៃថ្នូរ​រ​បស់​ស្ថាប័នរដ្ឋ សាសនា និង​របបរាជានិយម ដែលជា​ទីស្រឡាញ់​របស់​ប្រជាជន​ថៃ​”​។​

លោក ប្រា​យុទ្ធ ចាន់​អូ​ចា

​នេះ​គឺជា​អាណិត​ទី​២ របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក្រោយពី​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី កាលពី​សប្ដាហ៍​មុន ដោយ​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិកសភា​ចំនួន ៥០០​សំឡេង ក្នុងចំណោម​សមាជិកសភា​សរុប ៧៥០​នាក់​។ ការជាប់​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នេះ បាន​លុបលាង​ឈ្មោះ​របស់លោក ពី​នាយករដ្ឋមន្ត្រី នៃ​រដ្ឋាភិបាលយោធា ហើយ​៕​