ប្រជាពលរដ្ឋនៅម៉ិកស៊ីកូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រទះឃើញហេតុការណ៍ធ្លាក់ដុំទឹកកកដែលមានរូបរាងស្រដៀងទៅនឹងវីរុសកូវ៉ូណាដែលកំពុងវាយប្រហារនៅទូទាំងពិភពលោក។
/5ec47a6694acc_1589934660_medium.jpg)
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅក្រុង Montemorelos ស្ថិតនៅរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៉ិកស៊ីកូកាលពីថ្ងៃអង្គារកន្លងទៅ។ ពលរដ្ឋបាននាំគ្នាចែកចាយរូបភាពនៃដុំទឹកកកនេះទៅក្នុងបណ្ដាញសង្គមដែលបណ្ដាលឲ្យមានការពិភាក្សាយ៉ាងចម្រូងចម្រាស។ អ្នកខ្លះជឿថា នេះជាសញ្ញាដែលព្រះជាម្ចាស់ផ្ញើរមកតាមរយៈអាកាសធាតុដើម្បីក្រើនរំឮកមនុស្សកុំឲ្យចេញពីផ្ទះការពារការឆ្លងវីរុស។
/5ec47a67d67b5_1589934660_medium.jpg)
យ៉ាងណាមិញ អ្នកជំនាញខាងឧតុនិយមលោក Jose Miguel Vinas អះអាងផ្ទុយពីនេះថា វាជារឿងធម្មតាទេដោយសារដុំទឹកកកប៉ះទង្គិចគ្នា ហើយខ្លះរលាយចូលគ្នាទើបបង្កើតបានជារូបរាងដូចបន្លា ធ្វើពលរដ្ឋគិតថាស្រដៀងនឹងវីរុសកូវីដ១៩៕