Real និង PSG ប្រជែងគ្នានាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ពីក្លិប Dortmund

711

(ម៉ាឌ្រីដ)៖ ក្រុម Real Madrid កំពុងតែត្រូវបានក្រុម Paris Saint-Germain ចូលរួមប្រជែងនាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ដែលកំពុងលេចធ្លោខ្លាំងនាពេលបច្ចុប្បន្ន ដែលជាកីឡាករអាជីពរបស់ក្លិបអាល្លឺម៉ង់ Borussia Dortmund នៅពេលដែលក្លិបទាំងពីរបានកំពុងតែសិក្សាស្វែងរកចំណុចល្អរបស់ Haaland ក្នុងការចូលពិភាក្សាកិច្ចសន្យាទិញនៅទីផ្សារដោះដូរកីឡាករ។

យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រុមជើងឯកលីគបារាំង Ligue 1 បានកំពុងព្យាយាមធ្វើរឿងនេះក្នុងការប្រកួតប្រជែងជាក្រុមអេស្ប៉ាញ Real Madrid ក្នុងការនាំយកកីឡាកសញ្ជាតិន័រវេសដូចទៅនឹងកាលនាំយក Kylian Mbappe ពីក្រុម Monaco ខណៈកិច្ចសន្យារបស់ Mbappe ក៏នៅសល់រយៈពេល ២ឆ្នាំទៀតនឹងត្រូវបញ្ចប់។

តែបញ្ហានេះក៏កំពុងសិក្សាអំពីតម្លៃផ្ទេរក្រោយពេលដែលខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Haaland ត្រូវបានក្រុម Dortmund នាំយកពីក្រុម Red Bull Salzburg របស់អូទ្រីស តម្លៃប្រមាណត្រឹមតែ ២០លានអឺរ៉ូ គ្រាដែលតម្លៃបច្ចុប្បន្នឡើងជិត ១០០លានអឺរ៉ូទៅហើយ ដែល Haaland បានក្លាយជាជម្រើសដំបូងរបស់ Real Madrid ក្នុងការនាំមកជួយក្រុមរក្សាកំពូលតារាង មុនពេល Mbappe ដែលជាក្តីស្រម៉ៃរបស់ក្លិបនាពេលកន្លងមក៕