កីឡាករចាំទី Caballero តកិច្ចសន្យា ១ឆ្នាំទៀតជាមួយ Chelsea

712

(ក្រុងឡុងដ៍)៖ អ្នកចាំទីដៃរបស់តោខៀវ Chelsea កីឡាករ Willy Caballero បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ១ឆ្នាំទៀតជាមួយក្លិប បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនា ឆ្នាំ២០២០ ដ៏ខ្លីខាងមុខនេះ។

កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ៣៨ឆ្នាំខាងលើនេះ ទើបតែចូលលេងបាន ៩ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ គិតចាប់តាំងពីគូប្រជែងដែលជាជម្រើសទី១ Kepa Arrizabalaga បានវិលមកកាន់មកទឹកដី Stamford Bridge កាលពីខែកុម្ភៈ ឆ្នាំ២០១៩ និងស្ថិតក្រោមការបង្វឹករបស់លោក Frank Lampard ផងនោះ។

Caballero ជាកីឡាករ ១រូបក្នុងចំណោម ៣រូបដែលព្រមព្រៀងបន្តកិច្ចសន្យាជាមួយ Chelsea បន្ថែមលើកីឡាករខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Olivier Giroud តកិច្ចសន្យា ១២ខែ និងខ្សែបម្រើស្លាប Willian វ័យ ៣១ឆ្នាំ និងខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ ៣២ឆ្នាំ បានបន្តកិច្ចសន្យារហូតដល់លេងចប់ Premier League រដូវកាលនេះ។

Caballero ដែលបានចេញហ្វឹកហាត់នៅទីលាន Cobham នាថ្ងៃអង្គារម្សិលមិញ បានមកចូលរួមជាមួយក្លិបតោខៀវ Chelsea កាលពីឆ្នាំ២០១៧ ក្រោយចប់កិច្ចសន្យាជាមួយគូប្រជែងនៅ PL មេឃខៀវ Manchester City៕