Huawei បើកទទួលកក់ទុកមុន Huawei Y8p តម្លៃត្រឹមតែ $219

741

ភ្នំពេញ៖ ទើបតែបង្ហាញវត្តមានស្មាតហ្វូនកាមេរ៉ារាងគ្រាប់ឡុកឡាក់ Huawei Y5p តម្លៃ $99 Huawei Y6p សាកម្តងលេងបាន3ថ្ងៃ តម្លៃ $139, ឥឡូវនេះ ក្រុមហ៊ុនហួវៃ ទទួលកក់ទុកមុននូវស្មាតហ្វូនរៀមច្បង កំពូលស្តើង កំពូលអេក្រង់ Huawei Y8p តម្លៃ $219 ចាប់ពីថ្ងៃនេះរហូតដល់ 28 ឧសភា 2020។

រាល់ការកក់ទុកមុន Huawei Y8p $219 អតិជិន នឹងទទួលបាន Fast Charge Power Bank 10000mAh និងស៊ីម Smart Copper តម្លៃ $29 ភ្ជាប់គម្រោងអ៊ីនធឺណែតធំហ្មង៎ ចំនួន 12សប្តាហ៍ (កាលបរិច្ឆេទ ទទួលស៊ីមកាត នឹងជូនដំណឹងតាមក្រោយ) និងមានឱកាសឈ្នះរថយន្ត Audi Q2 មួយគ្រឿងភ្លាមៗ។

Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃ កែប្រែនូវមុខមាត់ថ្មី កាន់តែស៊ីវិល័យទាន់សម័យ ជាមួយនឹងរូបរាងកំពូលស្តើង អេក្រង់លំដាប់កំពូល 6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយៅដៃលើអេក្រង់ដំបូងគេបង្អស់នៃស្មាតហ្វូនត្រកូល Y លឿនបំផុតត្រឹមតែ 0.35វិនាទី ប្រកបដោយសុវត្ថិភាព អមដោយ មុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់។

ក្រៅពីនេះ Huawei Y8p មានកាមេរ៉ាមុខចំកណ្តាលទំហំ 16MP(ƒ/2.0) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយ ធ្វើឲ្យរូបភាពស៊ែលហ្វីរបស់អ្នកកាន់តែស្អាត កាន់លេចធ្លោ និងជឿជាក់បំផុត ទោះបីចង់ថតរូបស៊ែលហ្វី ដោយយកព្រះអាទិត្យរៀបលិចជាផ្ទៃខាងក្រោយក៏មិនថ្វី ឬក៏ស៊ែលហ្វីព្រាលផ្ទៃខាងក្រោយវិញក៏អស់កង្វល់ មិនថាពេលព្រឹកថ្ងៃយប់ឬទីកន្លែងដែលមានពន្លឺទាបក៏ដោយ ធានាថា ដឹងតែពេញចិត្តគ្រប៉ុស្តិ៍តែម្តង។

ដោយឡែក ផ្នែកខាងខ្នង ស្មាតហ្វូនHuawei Y8p ត្រូវបានរចនាបែប3D ជាមួយជម្រើសពីរពណ៌គឺ គ្រីស្តាល់ទឹកកក និងខ្មៅឥន្ទធនូ បំពាក់នូវកាមេរ៉ាក្រោយAI 3គ្រាប់ ដែលកាមេរ៉ាមេទំហំ 48MP Hi-Res AI (f/2.0) សម្រាប់ថតប្លង់ទូទៅ ថតច្បាស់ស្អាតគ្រប់ប្លង់ គ្រប់ប៉ុស្តិ៍ មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ ធ្វើឲ្យការថតរូប Lifestyle របស់អ្នកកាន់តែស៊ីវិល័យសម្បូរបែប ហើយថតរូបព្រាលផ្ទៃខាងក្រោយ (Portrait Mode) កាន់តែលេចធ្លោ។

មុខងារ AI Image Stabilization Night Mode (ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង16ស្ទីល) អនុញ្ញាតឲ្យអ្នករីករាយថតរូបពេលយប់ឬទីងងឹតឥតសំចៃដៃ ដោយមិនចាំបាច់ស្ពាយជើងទម្រងតាមខ្លួននាំតែហត់ខ្លួន ហើយលែងខ្លាចថតរូបពេលយប់ទៀតហើយ។ រឹតតែអស្ចារ្យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្គាល់ប្លង់ថតរូបរហូតដល់ទៅ 22ប្លង់ អាចបែងចែកដាច់នូវរូបភាពមនុស្សសត្វ រុក្ខជាតិ ទឹកដី ផ្ទៃមេឃ អគារ ម្លូបអាហារ ទេសភាព ។ល។ បានយ៉ាងជាក់ច្បាស់ និងអនុញ្ញាតឲ្យអ្នកបន្ថែមបន្ថយពន្លឺ តុល្យភាពពន្លឺ តាមចិត្តចង់ទៅតាមស្ថានភាពជាក់ស្តែង តាមរយៈមុខងារ AI optimization ថែមទៀតផង។

កាមេរ៉ាទី2 ទំហំ 8MP (f/2.4) សម្រាប់ថតប្លង់ទូលាយ (Utra-wide Angle) 120ដឺក្រេ ថតរូបមនុស្ស ឃើញខ្ពស់ៗស្រឡូនស្អាត ថតជួបជុំមិត្តភក្តិ ក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយនាំតែពិបាក ថតទេសភាពកាន់តែទូលាយពេញគែមល្អ ដិតគ្រប់ចំណុច។ កាមេរ៉ាទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh)បង្កើតបានជារូបភាពប្រកបដោយការច្នៃប្រឌិត ផ្នែកឌីជីថល និងផ្សារភ្ជាប់ទៅកាន់ពិភពលោកចំរុះគ្នា។ លើសពីនេះ Huawei Y8p អនុញ្ញាតឲ្យអ្នករីករាយថតវីដេអូ Super Slow Motion កាន់តែល្អឥតខ្ចោះ ជាមួយនឹង ជំនាន់បច្ចេកវិទ្យាAIចុងក្រោយ។

Huawei Y8p ត្រូវបានក្រុមហ៊ុនភ្ជាប់នូវ GPU TURBO រត់ក្នុងល្បឿន 60fps / SoC power consumption សម្រាប់ជំនួយដល់អ្នកនិយមចូលចិត្តលេងហ្គេម។ Huawei Y8p បំពាក់នូវបន្ទះឈីប Kirin 710F មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ថាមពលថ្ម4000mAh ឆ្នាំងសាក Type C មានមុខងារ Huawei SEAMLESS AI LIFE MEETime អនុញ្ញាតឲ្យអ្នកខលវីដេអូកម្រិត HD តាមរយៈទូរស័ព្ទ Huawei Y8p ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ (ពុំទាន់មាននៅប្រទេសកម្ពុជា។ ដូច្នេះសូមរង់ចាំការ Update តាមក្រោយ) និងសម្រួលដល់ការ Screenshot កាន់តែរហ័សទាន់ចិត្តតែម្តងតាមរយៈ មុខងារគោះលើអេក្រង់ទូរស័ព្ទ Screenshots (មុខងារ Knuckle Screenshots)។

Huawei Y8p ភ្ជាប់មកជាមួយនឹង Huawei AppGallery ក្នុងប្រអប់មួយសេត និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ អេបល្បីៗ (App) មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

សរុបមកបើចង់បានស្មាតហ្វូនគុណភាពល្អ កំពូលស្តើង កំពូលអេក្រង់ ថតរូបស្មាតហ្វូនគ្រប់ប្លង់គ្រប់ប៉ុស្តិ៍គ្រប់ពេលវេលាអាចកក់ Huawei Y8p ឥឡូវនេះ តម្លៃត្រឹមតែ $219។ តែបើចង់បានស្មាតហ្វូនល្អដែលមានតម្លៃខ្ទង់ $139 អាចពិចារណាស្មាតហ្វូនHuawei Y6p សាកម្តងលេងបាន3ថ្ងៃ ឬ Huawei Y5p ស្មាតហ្វូនកាមេរ៉ារាងគ្រាប់ឡុកឡាក់ តម្លៃត្រឹមតែ$99 ហើយមានឱកាសឈ្នះរថយន្តទំនើបAudiQ2ដូចគ្នាថែមទៀតផង។ សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/៕