តើ ស្លឹកទៀបបារាំង មានអត្ថប្រយោជន៍ អ្វីខ្លះ ចំពោះសុខភាព?

4834

យើងសុទ្ធតែធ្លាប់បានដឹង អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានផ្លែទៀបបារាំង ចំពោះសុខភាព។ ទោះជាយ៉ាងណា មិនត្រឹមតែ ផ្លែទៀបបារាំង ប៉ុណ្ណោះទេ សូម្បីតែ ​ស្លឹកទៀបបារាំង ក៏មានលក្ខណៈសម្បត្តិ ជាថ្នាំដ៏មានប្រសិទ្ធិភាពខ្ពស់ មិនគួរឲ្យជឿ ដែលអាចទប់ទល់ព្យាបាល នឹងបញ្ហាសុខភាពនានា សូម្បីតែជំងឺមហារីក។

ស្លឹកទៀបបារាំង គឺសម្បូរដោយសមាសធាតុ ល្អប្រសើរជាច្រើន ចំពោះសុខភាពរួមមាន ប្រូតេអ៊ីន, ជាតិកាល់ស្យូម, ជាតិស្ករ fructose, ខ្លាញ់ល្អ, វីតាមីន A, វីតាមីន B និងសារធាតុចាំបាច់ ផ្សេងៗទៀត។

ដូច្នេះហើយទើបស្លឹកទៀបបារាំង មានលក្ខណៈសម្បត្តិ ជាឱសថដ៏ល្អឥតខ្ចោះ មួយប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ ស្លឹកទៀបបារាំង សម្រាប់ព្យាបាលជំងឺ និងអត្ថប្រយោជន៍សំខាន់ៗ របស់វាចំពោះសុខភាព៖

១. ប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក

យោងតាមការចុះផ្សាយមួយ របស់ទស្សនាវដ្ដីវេជ្ជសាស្ត្រគីមី (The Journal of Medicinal Chemistry) បានអះអាងថា ប្រសិទ្ធភាពនៃស្លឹកទៀបបារាំង ក្នុងការប្រឆាំង ទៅនឹងកោសិកាមហារីក គឺមានលក្ខណៈល្អប្រសើរ ជាងការព្យាបាល ដោយប្រើគីមី ដល់ទៅរាប់ពាន់ដងឯណោះ។ វាត្រូវបានគេនិយាយថា ស្លឹកទៀបបារាំង គឺប្រសិទ្ធិភាពខ្ពស់ ប្រយុទ្ធប្រឆាំងនឹង ជំងឺមហារីកសុដន់, សួត និងក្រពេញប្រូស្តាត។

ដើម្បីធ្វើតែស្លឹកទៀបបារាំង យកមកទទួលទាន អ្នកគ្រាន់តែចិញ្ច្រាំស្លឹកទៀបបារាំង ចំនួន ១០ ស្លឹក ហើយដាំវាជាមួយនឹងទឹកធម្មតា ៣ ពែង​ យក ១ ពែង ហើយទទួលទានរៀងរាល់ព្រឹក សម្រាប់រយៈពេលពី ៣ ទៅ ៤ សប្តាហ៍ ហើយអ្នកនឹងសម្គាល់ឃើញ លទ្ធផលជាក់ជាមិនខាន។

២. ព្យាបាលជំងឺ រលាកសន្លាក់

ស្ថានភាព នៃជំងឺរលាកសន្លាក់ នឹងប្រែជាធូរស្រាលបានយ៉ាងងាយ ដោយគ្រាន់តែអ្នកទទួលទាន ទឹកតែស្លឹកទៀបបារាំង។ រូបមន្តធម្មជាតិនេះ ជួយក្នុងការបញ្ចេញចោល ឬលាងអាស៊ីតអ៊ុយរិក ចេញពីក្នុងឈាម។ ដើម្បីដោះស្រាយបញ្ហានៃជំងឺនេះ ចូរបេះស្លឹកចាស់ៗ ប៉ុន្តែនៅមានពណ៌បៃតង របស់ទៀបបារាំងពី ៦ ទៅ ១០ ស្លឹក មកលាងឲ្យស្អាត ហើយដាំឲ្យពុះ ជាមួយនឹងទឹកធម្មតា ២ ពែង ហើយរម្ងាស់យក ១ ពែង ហើយទទួលទាន ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។

៣. ព្យាបាលជំងឺទឹកនោមផ្អែម

ទឹកតែចេញពីស្លឹកទៀបបារាំង គឺមានអត្ថប្រយោជន៍ ល្អប្រសើរមែនទែន សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះតែភេសជ្ជៈនេះ គឺជួយបង្កើនភាពប្រែប្រួល នៃអាំងស៊ុយលីន ដែលអនុញ្ញាតឲ្យកោសិកា ប្រើប្រាស់ជាតិគ្លុយកូស និងកាត់បន្ថយកម្រិត នៃជាតិស្ករក្នុងឈាម។

៤. បង្កើនប្រព័ន្ធភាពស៊ាំ នៃរាងកាយ

សារធាតុចិញ្ចឹម ដែលមានផ្ទុកនៅក្នុងស្លឹកទៀបបារាំង ត្រូវបានគេជឿថា នឹងជួយបង្កើនប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែប្រសើរឡើង បង្ការការឆ្លងមេរោគ ចូលក្នុងរាងកាយ។ យកស្លឹកទៀបបារាំងពី ៤ ទៅ ៥ ស្លឹក ទៅដាំរហូតដល់ពុះ ជាមួយទឹកធម្មតា ៤ ពែង សល់ទឹកត្រឹម ១ ពែង រួចទទួលទានភេសជ្ជៈនេះ ឲ្យបានទៀងទាត់ ១ម្ដងក្នុង មួយថ្ងៃ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ ជៀសឆ្ងាយពីការឆ្លងជំងឺផ្សេងៗ៕