ជំងឺគាំងបេះដូង មានរោគសញ្ញា ព្រមានអ្វីខ្លះ?

1983

រោគសញ្ញា ញឹកញាប់បំផុត នៃជំងឺគាំងបេះដូង តែវាមិនមែនជាការឈឺបែបចុក ឬឈឺភ្លាមៗឡើយ។ វាអាចជាការមានអារម្មណ៍មិនស្រួល ក្នុងទ្រូងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។ អ្នកប្រហែលជាអាចច្រឡំវា​ ជាមួយនឹងការក្រហាយដើមទ្រូង ហើយវាប្រហែលជាកើតឡើង យូរបំផុត ច្រើនជាងពីរបីនាទី ឬឈឺបាត់ៗ។

សញ្ញា ព្រមាន ជំងឺគាំងបេះដូង៖

១​ ឈឺដៃ ឬខ្នង​៖

បុរសច្រើនតែមានអារម្មណ៍ ឈឺចាប់នៅដៃឆ្វេង ប៉ុន្តែស្រ្តី ប្រហែលជាឈឺដៃទាំងសងខាង។ ដៃអ្នកអាចមានអារម្មណ៍ថាធ្ងន់ ឬមិនអាចប្រើបានតែម្តង។ វាអាចជាសញ្ញា នៃជំងឺគាំងបេះដូង។ ការឈឺចាប់ប្រហែលជា ចាប់ផ្តើមក្នុងទ្រូង បន្ទាប់មកទើបរាលដាល ដល់ខ្នងខាងលើ ឬចង្កេះ។

២ ឈឺថ្គាម ឬក៖

អ្នកអាចមានអារម្មណ៍ ឈឺចាប់នៅខាងលើស្មា នៅពេលកំពុងតែមានជំងឺគាំងបេះដូង ថ្គាមខាងក្រោមម្ខាង ឬទាំងសងខាង អាចឈឺចាប់ ឬមានអារម្មណ៍ថាតឹងៗ។ ក ប្រហែលជាឈឺ ឬអាចមានអារម្មណ៍ពិបាកដកដង្ហើម ឬក្រហាយៗនៅបំពង់ក។

៣ អស់កម្លាំងខុសពីធម្មតា៖

មនុស្សគ្រប់គ្នា តែងតែមានការរវល់ ដូច្នេះវាជារឿងធម្មតាទេ ដែលមានអារម្មណ៍ អស់កម្លាំងមួយពេលៗ។ ប៉ុន្តែវាអាចជារឿងត្រូវខ្វល់ខ្វាយ អំពីជំងឺគាំងបេះដូង បើសិនជាអ្នកស្រាប់ តែអស់កម្លាំងភ្លាមៗ ខុសពីរាល់ដង។ រឿងនេះ អាចកើតឡើង ក្រោយពីហាត់ប្រាណធម្មតាៗ ឬការដើរទៅបន្ទប់ទឹក។

៤ សន្លប់ និងចង្អោ៖

អ្នកប្រហែលជា​ មានអារម្មណ៍ថា អាចនឹងខ្យល់គរនាពេលឆាប់ៗ។ ការខ្យល់គរកើតឡើង នៅពេលសម្ពាធឈាមខ្សោយ ហើយបេះដូង មិនអាចច្របាច់ឈាម បញ្ចូនអុកស៊ីសែន ទៅខួរក្បាលបានគ្រប់គ្រាន់។ វាអាចកើតឡើង ដោយសារតែអ្នកជួប ករណីក្តៅខ្លាំង ប៉ុន្តែជំងឺគាំងបេះដូង ក៏អាចជាដើមហេតុរបស់វាដែរ។

៥ បែកញើស និងពិបាកដកដង្ហើម៖

បើសិនជាអ្នក កំពុងតែមានជំងឺគាំងបេះដូង អ្នកប្រហែលជាបែកញើសស្រាក ហើយ ទោះបីជាអ្នកមិនបានធ្វើការងារអ្វី ហត់ក៏ដោយ។ អ្នកអាចមានអារម្មណ៍ ត្រជាក់ចុងដៃចុងជើង។ អ្នកប្រហែលជាពិបាកដកដង្ហើម ដូចក្នុងពេលរត់ម៉ារ៉ាតុងអ៊ីចឹង។ នៅពេលអ្នកគេងចុះ វាប្រហែលជាពិបាក ដកដង្ហើមដែរ។

៦ ក្អក និងដកដង្ហើមលឺដូចហួច៖

ការដែលពិបាកដកដង្ហើម ជាមួយនឹងការក្អក និងដកដង្ហើមលឺដូចហួចជាទៀងទាត់ អាចជាសញ្ញាមួយ នៃជំងឺខ្សោយបេះដូងបាន។ រឿងនេះកើតឡើង នៅពេលដែលបេះដូងអ្នក មិនអាចច្របាច់ឈាម បានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់រាងកាយ។ នៅពេលអ្នកមានជំងឺខ្សោយបេះដូង ឈាម និងជាតិទឹក អាចនឹងកើនឡើងក្នុងសួត ដូច្នេះវានឹងធ្វើឲ្យ ពិបាកដកដង្ហើម ឬដកដង្ហើមចូលលឺ សូរដូចហួច។ អ្នកប្រហែលជាអាចក្អក មកមានស្លេស្ម ពណ៌ផ្កាឈូកផង។

៧ ហើម៖

អ្នកអាចមានអាការៈ ហើមប្រអប់ជើង កែងជើង ជើងទាំងមូល ឬពោះបើសិនជាមានជំងឺ ខ្សោយបេះដូង ហើយអ្នកប្រហែលជាសម្គាល់ឃើញថា ស្បែកជើង ទំនងជាតឹងជាងមុន។ នៅពេលលំហូរឈាម ចេញពីបេះដូងយឺត ដូច្នេះពេលហូរចូលបេះដូងវិញ ក៏យឺតដែរ ដែលជាហេតុ នាំឲ្យចាលទឹក ទៅក្នុងចន្លោះកោសិកា នឺងទៅជាហើមបាន។ ក្រៅពីនេះតម្រងនោម មិនអាចសម្រួលដល់ជាតិទឹ និងអំបិលគ្រប់គ្រាន់ ដូច្នេះអាចនាំឲ្យហើម កាន់តែខ្លាំងដែរ៕