ក្រួសក្នុងតម្រងនោម បង្កឡើងដោយសារធាតុគីមីជាច្រើន ប្រមូលផ្តុំគ្នា ហើយក្លាយទៅជាដុំក្រួសតូចៗ ស្ថិតនៅក្នុងតម្រងនោម។ អាការៈនៃជំងឺនេះ គឺកម្រធ្វើទុក្ខភ្លាមៗណាស់ រហូតដល់គ្រាប់ក្រួសនោះធ្លាក់ ឬធំ ទើបបង្កឱ្យឈឺចុកចាប់ខ្លាំង ទើបដឹងថាមាន ក្រួសក្នុងតម្រងនោម។ ដូចនេះ ការកត់សម្គាល់ពីសញ្ញាដែលអាចកើតមាន ក្រួសក្នុងតម្រងនោម ជារឿងសំខាន់ ដែលអ្នកគួរគប្បីស្វែងយល់ មុនពេលឈឺចុកចាប់ខ្លាំង។
១. ឈឺចុក
បើអ្នកមានអារម្មណ៍ថាឈឺចុកខ្លាំងត្រង់ពោះ ខ្នង ឬក្រលៀន នេះជាសញ្ញាបង្ហាញថាគ្រាប់ក្រួសចាប់ផ្តើមធ្លាក់ និងជាប់ក្នុងបំពង់នោម បង្កជាការឈឺចាប់ក្នុងតម្រងនោម។ ពេលគ្រាប់ក្រួសធ្លាក់ ការចុកចាប់ អាចដឹងពីផ្នែកខាងខ្នង រហូតដល់ក្រលៀន។
២. ទឹកនោមប្រែពណ៌
ការប្រែពណ៌ទឹកនោម ក្នុងករណីមួយចំនួន ក៏អាចជាបញ្ហានៃ ក្រួសក្នុងតម្រងនោម ដែរ ដូចជា ការឈឺចុកចាប់នៅពេលនោម (ដោយសារ គ្រាប់ក្រួស ធ្លាក់ដល់ប្លោកនោម) ការថមថយបរិមាណទឹកនោម (ដោយសារ គ្រាប់ក្រួស ជាប់ស្ទះក្នុងបំពង់នោម) និងទឹកនោមមានលាយឡំឈាមមកជាមួយ ឬទឹកនោមមានធុំក្លិនខ្លាំង (គ្រាប់ក្រួស នៅក្នុងបំពង់នោម)។
៣. គ្រុនរងា
កម្តៅក្នុងខ្លួនឡើងខ្លាំង មិនធ្លាប់ដែលកើតមានពីមុនមក ក៏អាចជាសញ្ញាថា មានបញ្ហាក្នុងប្រព័ន្ធនោម ឬតម្រងនោមអ្នកផងដែរ។
៤. ខ្សោយ អស់កម្លាំងល្ហិតល្ហៃ និងរកក្អួត
មុខងារតម្រងនោមខ្សោយទៅៗនៅពេល មានវត្តមានក្រួសក្នុងនោះ។ ដោយមូលហេតុនេះ សារធាតុពុលអាចទៅកើតលើរាងកាយ ដែលមានឥទ្ធិពលលើអារម្មណ៍អ្នកផងដែរ។
អ្នកអាចមានអាការៈអស់កម្លាំងល្ហិតល្ហៃ ឈឺចុកខ្លាំង ដោយសារបញ្ហា ក្រួសក្នុងតម្រងនោម នេះ។
បើមានរោគសញ្ញាបែបនេះ សូមប្រញាប់ទៅពិគ្រោះ និងប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញភ្លាមៗ។ សូមជូនពរលោកអ្នកមានសុខភាពល្អ៕