ពេលវេលា ស័ក្តិសមបំផុត សម្រាប់ ​រួមភេទ​​ ដើម្បីឲ្យសុខភាពល្អ

2342

នេះជាពេលវេលា ដែលប្តីប្រពន្ធ ឬដៃគូស្នេហា គួរតែរួមភេទជាមួយគ្នា ដើម្បីទទួលបានសុខភាពល្អ៖

១. រួមភេទ នៅពេលយប់

អ្នកអាចរួមភេទក្នុងពេលយប់បាន ព្រោះវាជាពេលវេលាដែលអ្នក អាចបន្ធូលអារម្មណ៍ក្រោយពេលបំពេញការងារពេញមួយថ្ងៃ។ ប៉ុន្តែមិនគួរ រួមភេទ យប់ពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់ដំណេករបស់អ្នក។ ដូចនេះ អ្នកគួរតែចាប់ផ្តើម រួមភេទ មុនម៉ោង ១០។

២​. រួមភេទ នៅពេលព្រឹក

អ្នកក៏អាចរួមភេទនៅពេលព្រឹកផងដែរ ព្រោះអាចធ្វើឲ្យអ្នក មានអារម្មណ៍ស្រស់ស្រាយ ថែមទាំងអាចធ្វើឲ្យអ្នកមានកម្លាំង ដើម្បីបំពេញការងារបានល្អទៀតផង ព្រោះអ្នកមានទាំងកម្លាំង និងមានអារម្មណ៍ល្អ។ ដូចនេះ អ្នកគួរតែចាប់ផ្តើម រួមភេទ នៅម៉ោង ៥ ឬ ៦ព្រឹក។

៣. រួមភេទ នៅពេលថ្ងៃត្រង់

អ្នកក៏អាចរួមភេទក្នុងពេលថ្ងៃត្រង់ផងដែរ ក៏ប៉ុន្តែគួរតែទុកពេលវេលាខ្​លះដើម្បីសម្រាកបន្តិច ទើបវាមិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។ ចំពោះម៉ោង អ្នកអាចឡៃលក ទៅតាមកាលៈទេសៈ ដែលផ្ដល់ឲ្យ។

អ្នកគួរគេង ឬសំរាកយកកម្លាំង ចំនួនប្រមាណ ១ម៉ោងសិន មុនចាប់ផ្តើមរួមភេទ ទើបអាចជួយអ្នកឲ្យមានកម្លាំង គ្រប់គ្រាន់នៅពេលរួមភេទ។ បន្ទាប់មក អ្នកអាចជ្រើសរើសតាមរយៈពេលខាងលើ ដើម្បីជួយឲ្យសុខភាពអ្នកល្អ ដោយមិនប៉ះពាល់ខ្លាំង៕