អាមេរិក ចង់បង្កើត​ រោងចក្រ ដំឡើងរថយន្ដ​ នៅកម្ពុជា

1045

លោក Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា បានថ្លែងថា អាមេរិកគ្រោង ធ្វើពាណិជ្ជកម្មយានយន្តនៅកម្ពុជា ក្រោយពីចុះស្វែងយល់គោលន យោបាយអភិវឌ្ឍន៍ នូវវិស័យឧស្សាហកម្ម សហគ្រាសធុនតូច-មធ្យមរួចមក។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាពេលថ្មីៗនេះលោក Patric Murphy មានប្រសាសន៍ថា «(ខ្ញុំ )សិក្សាស្វែងយល់ពីគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់កម្ពុជា វិស័យសហគ្រាសធុនតូច និងមធ្យម និងនីតិវិធីពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្មយានយន្ត របស់សហរដ្ឋអាមេរិក នៅកម្ពុជា តាមរយៈការទទួលយកស្តង់ដារយានយន្ត សហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា»។

ដោយឡែក នីតិវិធីពាក់ព័ន្ធនិងការជំរុញ ធ្វើពាណិជ្ជកម្មយានយន្តអាមេរិក នៅកម្ពុជា រដ្ឋមន្ត្រីឧស្សាហកម្ម បានបញ្ជាក់ថា កម្ពុជាបានឯកភាព ទទួលស្គាល់ស្តង់ដារ សុវត្ថិភាពយានយន្តអាមេរិក សម្រាប់ទីផ្សារកម្ពុជា ហើយក៏បានឯកភាពគ្នា ឲ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ រៀបចំឯកសារគតិយុត្តិ ដើម្បីត្រៀមចុះហត្ថលេខាជាមួយគ្នា នាពេលខាងមុខ។

ទាក់ទងវិស័យ សហគ្រាសធុនតូច និងមធ្យម លោក ចម ប្រសិទ្ធ បានឲ្យដឹងថា វិស័យនេះនៅកម្ពុជា ជាង៥សែន មូលដ្ឋាន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែការចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ ត្រឹម៥%ប៉ុណ្ណោះ ដែលក្រសួងកំពុងខិតខំជំរុញបន្ថែមទៀត៕