សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្បីឈ្មោះមួយ នៅក្នុងរាជធានីភ្នំពេញ ថ្មីៗនេះ បានប្រកាស ផ្ដល់ជូននូវតម្លៃជាពិសេស ត្រឹមតែ ១៥០ ដុល្លារក្នុងមួយយប់ សម្រាប់អ្នករស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានបំណងចង់សាកល្បងស្នាក់នៅ និងលម្ហែកាយ នៅក្នុងសណ្ឋាគារដ៏ល្អប្រណិតមួយនេះ។
ការផ្តល់ជូនតម្លៃពិសេសនេះ គឺចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ តែប៉ុណ្ណោះ។ លោកអ្នក អាចចាប់ផ្ដើមកក់បន្ទប់ចាប់ពីឥឡូវនេះ ហើយអាចស្នាក់នៅថ្ងៃណា ឬចុងសប្តាហ៍ណាមួយក៏បាន ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០។
ការផ្ដល់ជូនជាពិសេសពី សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នេះរួមមានដូចជា៖ ការស្នាក់នៅ១យប់នៅក្នុងបន្ទប់ល្អប្រណិត, អាហារពេលព្រឹករាល់ថ្ងៃ សម្រាប់មនុស្សពីរនាក់, ផ្ដល់ជូនភេសជ្ជៈក្នុងក្នុងបន្ទប់ ពិសារដោយរីករាយ និងឥតគិតថ្លៃ, ពន្យាម៉ោង Check Out រហូតដល់ ៤ ល្ងាច។
ចំណែកឯលក្ខខណ្ឌ ដែលត្រូវអនុវត្តវិញមានដូចជា៖ តម្លៃនេះគឺសម្រាប់មនុស្សពីរនាក់ នឹងកូនក្មេងក្រោមអាយុ១២ឆ្នាំ, បន្លែម ៥០ ដុល្លារ សំរាប់មនុស្សពេញវ័យ និង ២៥ ដុល្លារ សំរាប់ក្មេង, ប្រាក់ដែលបង់ហើយមិនអាចដកវិញបានទេ, Voucher នេះមិនអាចប្រើសម្រាប់ ក្នុងគោលបំណងពាណិជ្ជកម្មណាមួយឡើយ។
សូមបញ្ជាក់ថា ផ្ដល់ជូននេះគឺសម្រាប់តែអ្នកដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយសម្រាប់តែការស្នាក់នៅ នៅថ្ងៃសុក្រ, សៅរ៍, អាទិត្យ និង ថ្ងៃបុណ្យជាតិតែប៉ុណ្ណេះ៕