វៀតណាម ព្រួយបារម្ភរឿងផ្ទុះ COVID-19 ជាថ្មី ក្រោយពលរដ្ឋជិត ៣០០នាក់ ទើបត្រឡប់មកពី ថៃ

720

ពលរដ្ឋ​វៀតណាម​ជិត ៣០០​នាក់​ដែល​បាន​ជាប់​នៅ​ប្រទេស​ថៃ​ដោយ​សារ​កូវីដ​១៩​វាយ​ប្រហារ បាន​ធ្វើ​មាតុភូមិ​និវត្ត​មក​កាន់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

ជនជាតិ​វៀតណាម​ជិត ៣០០​នាក់ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​របស់​អាកាសចរ​វៀតណាម​ដែល​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ហើយ​បាន​ចុះចត​នៅ​ព្រលាន Noi Bai ទីក្រុង​ហាណូយ​កាលពី​វេលា​ម៉ោង ៤ល្ងាច​ថ្ងៃ​ចន្ទ។ អ្នកដែលត្រូវបានបញ្ជូនមកវិញរួមមានយុវជនវ័យ, និស្សិតដែលគ្មានកន្លែងស្នាក់នៅបន្ទាប់ពីសាលារៀន​បិទទ្វារ, មនុស្សចាស់ជរា, មនុស្សដែលមានជំងឺ និងត្រូវការការព្យាបាលចាំបាច់ រួមទាំង​ទេសចរ​នៅក្នុងប្រទេសថៃ។ អ្នកដំណើរ ត្រូវ​ចេញ​ថ្លៃ​សំបុត្រ​យន្ដហោះ​រៀង​ៗ​ខ្លួន។ វិធានការសុវត្ថិភាពទាំងអស់ត្រូវបានធ្វើឡើងក្នុងពេលហោះហើរ ដើម្បីការពារសុខភាពអ្នកដំណើរនិងការពារការរីករាលដាលនៃជំងឺ។

ប្រទេសវៀតណាមបានកត់ត្រាអ្នក​ឆ្លង Covid-១៩ ចំនួន ៣២៤ករណីរហូតមកដល់ពេលនេះដោយ​ក្នុង​នោះ ១៨៤ ករណីត្រូវ​បាន​នាំចូល។ ក្នុងចំណោម​នោះ ២៦៣ នាក់ បានជាសះស្បើយឡើងវិញបន្ទាប់ពីការព្យាបាល​ហើយ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ​នៅ​ទូទាំង​ប្រទេស៕