កីឡាករនៃក្លិប Burnley និង Watford រកឃើញមានផ្ទុក COVID-19 ពេលចូលហ្វឹកហាត់

736

(ក្រុងឡុងដ៍)៖ កីឡាករនៃក្លិបលេងនៅ Premier League រួមមាន Burnley និង Watford តេស្តវិជ្ជមាននៃជំងឺ COVID-19 នៅពេលពួកគេវិលចូលទីលានហ្វឹកហាត់ឡើងវិញនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ក្នុងនោះរួមមានកីឡាករ ១រូប និងបុគ្គលិក ២នាក់នៃក្លិប Watford និងជំនួយការគ្រូបង្វឹកលោក Ian Woan របស់ក្លិប Burnley ក្នុងចំណោមមនុស្ស ៦នាក់ដែលត្រូវបានរកឃើញមានផ្ទុកវីរុស COVID-19 ត្រឹមតែរយៈពេល ១ថ្ងៃក្នុងចំណោម ៣ក្លិបដែលបានចេញហ្វឹកហាត់ត្រៀមចាប់ផ្តើម Premier League ឡើងវិញនាខែក្រោយនេះ។

ទន្ទឹមគ្នានោះដែរ សម្រាប់មនុស្ស ២នាក់ដែលត្រូវបានរកឃើញមាន COVID-19 ក្នុងក្លិបទី៣ នោះ មិនត្រូវបានទម្លាយឲ្យដឹងនោះទេ គ្រាន់តែដឹងថា ជាសមាជិកលេងនៅ PL ដូចគ្នាតែប៉ុណ្ណោះ ដែលកំពុងត្រូវបានដាក់ឲ្យដាច់ដោយឡែកពីគេចំនួនរយៈពេល ៧ថ្ងៃ ដើម្បីព្យាបាលជំងឺ។

គិតមកទល់នឹងពេលនេះ កីឡាករ និងបុគ្គលិកចំនួន ៧៤៨នាក់មកពី ១៩ក្លិបត្រូវបានធ្វើតេស្តរក COVID-19 គ្រាដែលក្លិប Norwich City បានចាប់ផ្តើមធ្វើតេស្តនៅថ្ងៃអង្គារម្សិលមិញដែរ៕