ខ្សែប្រយុទ្ធ Odoi ចេញហ្វឹកហាត់ ក្រោយត្រូវប៉ូលីសដោះលែង ករណីរំលោភ

605

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Callum Hudson-Odoi ត្រូវបានឃើញចេញហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ បន្ទាប់ពីត្រូវបានប៉ូលីសនៅអង់គ្លេសដោះលែង ករណីជាប់ពាក់ព័ន្ធនឹងបទរំលោភសេពសន្ថវៈកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

យោងតាមព័ត៌មាន BBC បានចេញផ្សាយថា កីឡាករសញ្ជាតិអង់គ្លេស វ័យ១៩ឆ្នាំខាងលើនេះ ត្រូវបានប្រទះឃើញ ហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៃក្លិបតោខៀវ Chelsea មានដូចជា កីឡាករខ្សែបម្រើ N’Golo Kante ខ្សែប្រយុទ្ធ Christian Pulisic ខ្សែការពារ Kurt Zouma និងអ្នកចាំទី Kepa Arrizabalaga ជាដើម នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតបញ្ចប់ Premier League រដូវកាលនេះ ដែលនៅសល់ ៩ប្រកួត។

ទាំង Odoi ក៏ដូចជាក្លិប Chelsea ពុំមានប្រតិកម្មណាមួយនោះទេ ទៅករណីដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន គ្រាដែលស្រ្តីជាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក៏ដោយ។

មួយវិញទៀត កីឡាករស្បែកខ្មៅ Callum Hudson-Odoi ដែលចូលលេងក្នុងឈុតធំអង់គ្លេសបាន ៣ប្រកួតផងនោះ បានក្លាយជាកីឡាករនៅ Premier League ទី១ ដែលមានរកឃើញមានវីរុស COVID-19 កាលខែមីនា ឆ្នាំ២០២០ និងបច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងវិញហើយ៕