តារា Tik Tok សុខា ចូលប្រឡូកក្នុងភាពយន្តអប់រំខ្នាតខ្លីក្រោយពី​ទទួលភាពល្បីក្នុងបណ្តាញសង្គម

189

(ភ្នំពេញ)៖ តារា Tik Tok ស្រីចរិតប្រុស ដែលមានការគាំទ្រច្រើន គឺនាង សុខានឹង ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់U-WELL ជ្រើសរើសធ្វើជាតួសម្ដែង​ ឲ្យផលិតផលរបស់ខ្លួន​ដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។

បើយោងតាមអ្នកនាង សុវណ្ណវត្តី ជាអគ្គនាយិការងតំណាងឲ្យ ផលិតផល U-WELL បានឲ្យដឹងថា ហេតុផលដែល​ជ្រើសរើសតារា TikTok សុខា មកថតរឿងជាមួយ លោក ម៉ាដូណា ដោយសារតែការស្រឡាញ់ អាណិតព្រោះ សុខា ជាក្មេងកំព្រា​ឪពុកម្ដាយ តាំងពី​នៅតូច​ គ្មាន​ខោអាវស្អាតបាតស្លៀកសមរម្យ ដូចគេទើបខាង​ក្រុមហ៊ុនទាក់ទង តាមរយៈលោក អ៊ឹម ជីវ៉ា ដើម្បីយកតារា TikTok ខ្លួនស្រី តែមានចរិតប្រុសរូបនេះ យកមកសម្ដែង។

ជាមួយគ្នានេះ លោក អ៊ឹម ជីវ៉ា ​ជាផលិតករក្នុងការផលិតនូវខ្សែភាពយន្តអប់រំខ្លីនេះ ដែលតួអង្គសំខាន់គឺ លោក ម៉ាដូណា និង​សុខា ក៏បានឲ្យដឹងពីផលលំបាកជាច្រើន ការជ្រើសរើសយក សុខា ដែលជាតារា TikTok មកសម្ដែងជួបផលលំបាកជាច្រើន ពោលគឺអំឡុង​ពេល​ថត ដោយសារតែនាងមិនមែនអ្នកសិល្បៈ អាជីពដូចលោក ម៉ាដូណា ហេតុដូច្នេះហើយប្លង់ខ្លះត្រូវប្រើ​ពេលវេលាថតច្រើនដង ទម្រាំតែត្រូវ​។ មួយវិញទៀត សុខា ជាមនុស្សស្រី តែមានចរិតជាប្រុស គឺពិបាកក្នុងការបត់បែនឲ្យនាងសម្ដែងជាតួចរិតស្រី ព្រោះរឿងអប់រំមួយនេះ គឺតម្រូវឲ្យនាងសម្ដែងជាតួអង្គមនុស្សស្រី។

រីឯលោក ម៉ាដូណា សម្ដែងជាតួអង្គប្រុសពេញលក្ខណៈ ប៉ុន្តែមិនថ្វីនោះទេ ដោយសារតែមាន​ការបង្ហាត់បង្រៀនពីលោក អ៊ឹម ជីវ៉ា និងរៀមច្បងសិល្បៈ ដូចជា លោក ម៉ាដូណា ទើបធ្វើឲ្យ សុខា សម្ដែងបានចប់ចុង​ចប់ដើម។ ទោះជាយ៉ាងណា លោក អ៊ឹម ជីវ៉ា នៅតែមានក្ដីរំពឹងថា ភាពយន្តអប់រំខ្នាតខ្លីដែលលោកជាផលិតករ និងជាអ្នកដឹកនាំមួយនេះ នឹងមានការគាំទ្រពីទស្សនិកជន​។

ដោយឡែក សម្រាប់តួសម្ដែងដូចគ្នា លោក ម៉ាដូណា ដែលតួប្រុសបានឲ្យដឹងថា​ ពេលថតរឿងជាមួយ សុខា​ ដែលមិនមែនជាអ្នកសិល្បៈ ជួបផលលំបាកច្រើនគ្រាន់ តែប្លង់ចុះពីលើ​រថយន្តខុសចង់១​០ដងទៅហើយ ប៉ុន្តែ គ្មានបញ្ហានោះទេ ដោយសារតែលោកជា​រៀមច្បង​សិល្បៈម្នាក់ គ្មានអ្វីក្រៅពី​ផ្ដល់កម្លាំងចិត្ត​ដល់ សុខា កុំឲ្យនាងមានភាពភ័យ​ខ្លាច ដើម្បីកុំឲ្យខុស​ច្រើនដង គឺព្យាយាមជួយផ្ដល់ជាយោបល់ និងបង្ហាត់បង្រៀននាងបន្ថែម ក្នុងនាមជាអ្នកសិល្បៈរៀមច្បងមួយរូប។

គួរឲ្យដឹងដែរថា ផលិតផល U-WELL របស់ក្រុមហ៊ុន ប៊ីមេក និង គ្រាប់ពេជ្រ ខូអិលធីឌី មានផលិតផលគ្រប់ប្រភេទទាក់ទង សុខភាព និង​សម្រស់មានដូចជា សាប៊ូកក់សក់ ឡេលាបខ្លួន​ សាប៊ូដុសខ្លួន ម្សៅផាត់មុខ ព្រម ទាំងអាហារ បំប៉ន សុខភាព ជំនួយ​ដល់ស្បែក ក្រចក សក់ ជាដើម។ និយាយរួមទៅឲ្យតែនិយាយទាក់ ទងសម្រស់ៗរបស់ បងៗ សុភាពបុរស និងនារី គឺខាង​ក្រុម​ហ៊ុន​មាន​ទាំងអស់៕