(រ៉ូម)៖ ក្នុងអំឡុងដាក់ប្រទេសអ៊ីតាលីក្នុងគ្រាមានអាសន្ន (lockdown) ដើម្បីបញ្ចៀសជំងឺឆ្លង COVID-19 ធ្វើឲ្យកីឡាករ Ashley Young ទុកសក់វែងមើលស្ទើរតែមិនស្គាល់ ដោយសារមិនអាចចេញក្រៅកាត់សក់បាន។
ការដុះសក់ដ៏លឿននេះ បានធ្វើឲ្យអ្នកគាំទ្រមើលស្ទើរតែពុំស្គាល់ និងភ្ញាក់ផ្អើលជាខ្លាំង ដែលជាធម្មតាកីឡាករអង់គ្លេស ខាងលើពុំមានសក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ Sportbible។
សក់វែងនេះដែរ ដូចកាលពី Young បានលេងឲ្យក្លិបនៅ Premier League, Aston Villa និង Watford ផងដែរនាពេលកន្លងមក។
រូបភាពសក់វែងខាងលើនេះ ត្រូវបានក្លិបអ៊ីតាលី Inter Milan ធ្វើការចែករំលែកនៅអំឡុងពេលកីឡាករវ័យ ៣៤ឆ្នាំធ្វើការហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះ ដើម្បីរក្សាកម្លាំង និងសមត្ថភាពត្រៀមប្រកួត Serie A ឡើងវិញនាខែក្រោយនេះ ក្រោយក្របខណ្ឌកំពូលមួយនេះបានទទួលភ្លើងខៀវពីរដ្ឋាភិបាលរួចមក។
Manchester United បានបញ្ជូនអតីតប្រធានក្រុម Ashley Young ឲ្យទៅលេងនៅ Inter Milan ជាលក្ខណៈខ្ចីជើងរយៈពេលកាលពីខែមករា ឆ្នាំ២០២០ ដើម្បីបានលេងជុំគ្នាជាមួយ Romelu Lukaku និង Alexis Sanchez ជាដើម៕