ត្រឹមតែ $139 បានទាំង​ ទូរស័ព្ទស៊េរីទំនើប Huawei Y6p កាដូបន្ថែម និងមានឱកាសឈ្នះរថយន្ត Audi Q2

807

ភ្នំពេញ៖ បច្ចុប្បន្ន ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ ពីមួយជំនាន់ទីមួយជំនាន់ ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃឈានមុខគេហួវៃ តែងតែបំពេញនូវតម្រូវការអ្នកប្រើប្រាស់ តាមរយៈការខិតខំសម្រិតសម្រាងនូវស្មាតហ្វូនស៊េរីថ្មីៗ ដែលសុទ្ធតែបំពាក់នូវបច្ចេកវិទ្យាទំនើបសម្បូរបែប។

ជាក់ស្តែង ស្មាតហ្វូនស៊េរីថ្មីត្រកូល Y គឺ Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនិងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។

Huawei Y6p មានថាមពលថ្មធំមហិមា ទំហំ 5000mAh សាកម្តងលេងបានបីថ្ងៃ ជាពិសេសសាកម្តងអាចលេងហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម។ ជាពិសេសវាបំពាក់នូវមុខងារថ្មី Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ 3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង កាមេរ៉ាមេទំហំ 13MP សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឱ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។

Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយឈុតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ អេបល្បីៗ (App) មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600×720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មានរ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឱ្យសម្លេងការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។

សរុបមកប្រសិនបើចង់ឡើងស៊េរីទូរស័ព្ទថ្មី ពណ៌ស្អាតបែប Fashion អាចពិចារណា Huawei Y6p ព្រោះថ្មកាន់បានយូរ ប្រើបានបីថ្ងៃ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យត្រឹមតែ $139 មានឱកាសឈ្នះរថយន្ត Audi គ្រឿង និងទទួលបានកាដូបន្ថែមសន្ធឹកសន្ធាប់ទៀតផង។

សូមរំលឹកថា ទន្ទឹមនឹងវត្តមាន Huawei Y6p សាកម្តងលេងបាន3ថ្ងៃ ស្មាតហ្វូនប្អូនពៅ Huawei Y5p តម្លៃ $99 ក៏មិនអន់ដែលសុទ្ធតែមានកាមេរ៉ាឌីហ្សាញបែបគ្រាប់ឡុកឡាក់ដែលជាស្ទាយ៍ពេញនិយមសម្រាប់តែស្មាតហ្វូនដែលមានតម្លៃខ្ពស់ប៉ុណ្ណោះ។ រឹតតែគួរឲ្យចាប់អារម្មណ៍ស្មាតហ្វូនរៀមច្បង Huawei Y6p ឯណេះវិញ មានតម្លៃត្រឹមតែ $219ប៉ុណ្ណោះ ប៉ុន្តែមានរូបរាងកំពូលស្តើង មានរហស្ស័នាមកំពូលអេក្រង់ និង មានកាម៉េរ៉ា AI 3គ្រាប់សម្រាប់ថតរូបវីដេអូស្អាតគ្រប់ពេល។ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/ ៕