តម្លៃ ប្រេងសាំង​ នៅ​កម្ពុជា បាន​ហក់ឡើង​បន្តិច នៅ​ពាក់កណ្តាល​ខែឧសភា​នេះ

741

ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតាក្នុងប្រទេសកម្ពុជា បានហក់ឡើងពី ២,២៥០រៀល ទៅ ២,៥០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត បានហក់ឡើងពីតម្លៃ ២,១៥០រៀល ទៅ ២,៣០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃ១៦ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នឹងត្រូវកំណត់ថា សាំងធម្មតា ត្រូវលក់តម្លៃ ២,៦៦០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៦០រៀលក្នុង១លីត្រ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយសារការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចុះតម្លៃលក់ប្រេងឥន្ទនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ៕

ដោយ៖ គង់ ប៊ុនណា