ស្មាតហ្វូន​ស៊េរីថ្មី Huawei Y6p សាកម្តង​លេង​បាន3ថ្ងៃ បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​តម្លៃលក់​ត្រឹមតែ $១៣៩  

715

ភ្នំពេញ៖ ទីបំផុត ស្មាតហ្វូនស៊េរីថ្មី សាកថ្មម្តងប្រើបាន ៣ថ្ងៃ គឺ Huawei Y6p ដែលមានតម្លៃ $១៣៩ ត្រូវបានប្រកាសវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជា តាមរយៈទូរទស្សន៍ និងសារព័ត៌មានល្បីៗ នៅចុងសប្តាហ៍កន្លងទៅនេះ ដោយមានការការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកម្ពុជា។

ចំពោះមុខទស្សនិករាប់ម៉ឺននាក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ$139 បានកំពុងឆក់យកប្រជា​ប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាម​ពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ  (ស្ទាវ៩) ថតរូបប្លង់ទូលាយច្បាស់ស្អាត និងតម្លៃល្អស៊ីដាច់គេ។

អតិថិជនអាចរកជាវ Huawei Y6p នៅបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ $១៣៩ ព្រមទាំង នឹងទទួលបានកាដូបន្ថែម រួមមាន កាបូបស្ពាយហួវៃចំនួន១  ស៊ីម Smart Copper តម្លៃ $២៩ ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំហ្មង៎១២ សប្តាហ៍ (ទទួលស៊ីមកាត និងកញ្ចប់អ៊ីធឺណែតធំហ្មង៎ ចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ទី១៥ ខែមិថុនា​​ 2020) និងមានឱកាសឈ្នះរង្វាន់រថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ។

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនិងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់ និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។  Huawei Y6p មានថាមពលថ្មធំមហិមាទំហំ 5000mAh កំដរអ្នកលេងហ្វេសប៊ុក IG  TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ ក៏មិនភ័យអស់ថ្ម ហើយជាពិសេសបំពាក់នូវមុខងារថ្មី គឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯកសារ ក្នុងពេលតែមួយ។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ ៣គ្រាប់ ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង ក្នុងនោះ កាមេរ៉ាមេទី១ ទំហំ ១៣MP  សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ, កាមេរ៉ាទី២ ទំហំ ៥MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ ២MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ ៨MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode អាចកែប្រែតាមចិត្តចង់ ធ្វើឱ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។

Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយកំប្លេនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប​​ ឬ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600×720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឱ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូរអរ ឬក៏មនុស្សច្រើនក៏ដោយ។

ចំណុចលេចធ្លោទាំងនេះ ជម្រុញឱ្យស្មាតហ្វូនស៊េរី Huawei Y6p  $១៣៩ ក្លាយជាជម្រើសទីមួយសម្រាប់មិត្តយុវវ័យសម័យថ្មី ព្រោះគុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ  និងមានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi​ Q2​ មួយគ្រឿងភ្លាមៗ និងទទួលបានកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់។ សូមប្រញាប់ឡើងកុំឱ្យឱកាសល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/ ៕