ពេជ្រ សូលីកា ទទួលសមាជិកថ្មីដំបូង ដែលជាដំណក់ឈាមរួមគ្នាជាមួយលោក Khim Han

1146

(ភ្នំពេញ)៖ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយ អ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីឈ្មោះ Khim Han នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មក តារាចម្រៀងស្រីស្រស់សោភា ពេជ្រ សូលីកា ទទួលបានកូនម្នាក់ដំបូង ដែលជាដំណក់ឈាមរួមគ្នា ជាមួយគូដណ្តឹង។ ក្រោយពពោះជាច្រើនខែ ពេលនេះ ពេជ្រ សូលីកា សម្រាលបុត្រម្នាក់ហើយ ដែលមិនទាន់បញ្ជាក់ថាជាប្រុស ឬស្រី។

ជាការកត់សម្គាល់ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយលោក Khim Han មក មហាជនសង្កេតឃើញ ពេជ្រ សូលីកា និងគូដណ្តឹង បានកសាងគ្រួសាមួយដ៏មានសុភមង្គល ក្រោមការមើលថែថ្នាក់ថ្នមពីអនាគតស្វាមី។ អ្វីដែលពិសេស ទោះមានបុត្រទៅហើយ តែសម្រស់របស់តារាចម្រៀងរូបនេះ នៅតែស្រសស្អាត។ ហើយការទទួលបានបុត្រម្នាក់ ដែលជាដំណក់ឈាមរួមគ្នានេះ គឺកាន់តែធ្វើឲ្យទំនាក់ទំនងស្នេហារបស់ ពេជ្រ សូលីកា និងលោក Khim Han កាន់តែមានភាពសប្បាយរីករាយ និងសុភមង្គលថែមមួយកម្រិតទៀតផងដែរ។

យ៉ាងណាមិញ សម្រាប់បុត្រដែលទើបនឹងសម្រាលនេះ ត្រូវបានបង្ហើបថា គឺសម្រាលដោយធម្មជាតិ។ តាមរយៈវីដេអូបង្ហោះដោយលោក Khim Han គឺមិនទាន់បញ្ជក់នៅឡើយទេ ទេបុត្ររបស់ពួកគេ មានភេទស្រី ឬប្រុសនោះ។ អ្នកគាំទ្រជូនពរពេជ្រ សូលីកា ដែលទើបសម្រាល និងទារកឲ្យមានសុខភាពល្អផងដែរ៕